ក្រុមហ៊ុន​ភាគច្រើនមើលឃើញគុណភាព ​បុគ្គលិក​មិន​មាន​សញ្ញាប័ត្រ​ខ្ពស់​

Khmer Times No Comments Share:
Job fair
និស្សិត្រជាច្រើនបាននាំគ្នាចូលរួមក្នុងកម្មវិធីអាជីព និងការងារ នៅមជ្ឈមណ្ឌល CJCC កន្លងមក។ KT/ ស្រី គំនិត

​អ្នកជំនាញ​ផ្នែក​ធនធានមនុស្ស​ជាច្រើន​បាន​និយាយ​ថា​ ​វា​គឺជា​ពេលវេលា​ដ៏​សមរម្យ​បំផុត​សម្រាប់​ក្រុមហ៊ុន​ ​និង​អាជីវកម្ម​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដើម្បី​ផ្លាស់​ប្តូរ​យុទ្ធ​សាស្រ្ត​ជ្រើសរើស​បុគ្គលិក​របស់​ពួកគេ​ ​ហើយ​ផ្ដល់ការងារដល់​សិស្ស​ទើបតែ​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​ ​និង​និ​សិត្ស​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​។​

​អ្នកជំនាញ​ទាំងនេះ​បាន​កត់សម្គាល់​ថា​ ​ការអនុវត្ត​ជួល​របស់​ក្រុមហ៊ុន​ជាច្រើន​នៅ​ទីនេះ​ ​គឺ​មាន​ភាព​ច្របូកច្របល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ដល់​កា​ងារ​ ​ដល់​និស្សិត​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​មហាវិទ្យាល័យ​។​

​រឿង​នេះ​ត្រូវ​បាន​លើកឡើង​នៅក្នុង​កម្មវិធី​ ​”​Breakfast​ ​Talk​:​ ​Millennials​ ​in​ ​the​ ​Workforce​”​ ​ដែល​ជា​ព្រឹត្តិ​ការណ៍​មួយ​ ​ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អង់គ្លេស​ ​(​Britcham​)​ ​កាលពី​សប្តាហ៍​មុន​។​

​លោកស្រី​ ​Paula​ ​Nicolas​ ​ជា​អ្នកគ្រប់គ្រង​ភាពជា​ដៃគូ​នៅ​ ​HRINC​ ​(​កម្ពុជា​)​ ​បាន​ចង្អុលបង្ហាញ​ថា​ ​ខណៈ​ពេល​ដែល​កម្លាំង​ពលកម្ម​កំពុងតែ​កើនឡើង​នោះ​ ​ទេពកោសល្យ​ក៏​កំពុងតែ​ថយ​ចុះ​ផង​ដែរ​។​

​ក្រាហ្វិក​មួយ​របស់​លោកស្រី​បាន​បង្ហាញថា​ ​មានតែ​ប្រជាជន​កម្ពុជា​ ​២៥​ ​ភាគរយ​ប៉ុណ្ណោះ​ ​ហើយ​មាន​អាយុ​ចាប់ពី​ ​១៥​ ​ដល់​ ​៤៤​ ​ឆ្នាំ​ជា​និស្សិត​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​។​ ​ដោយឡែក​ ​៧៥​ ​ភាគរយ​ដែល​នៅសល់​ ​គឺជា​សិស្ស​បញ្ចប់​ការសិក្សា​ត្រឹម​បឋមសិក្សា​ ​វិទ្យាល័យ​ ​ឬមិន​បាន​ចូល​សាលា​សោះ​។​

​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ពី​ ​១៥​ ​ទៅ​ ​៤៤​ ​ឆ្នាំ​មាន​ភាគច្រើន​នៃ​កម្លាំង​ពលកម្ម​របស់​កម្ពុជា​។​

​អ្នកស្រី​បាន​សង្កត់ធ្ងន់​ថា​ ​”​ក្រុមហ៊ុន​គួរតែ​ចាប់ផ្តើម​គិត​ឡើងវិញ​ ​ពី​យុទ្ធ​សាស្រ្ត​ជ្រើសរើស​បុគ្គលិក​របស់​ពួកគេ​ ​ហើយ​ចាប់ផ្តើម​ផ្ដល់​ការងារ​ដល់​អ្នកមាន​ទេ​ពកុ​សល្យ​ ​សម្រាប់​មុខតំណែង​ដែល​មិន​ចាំបាច់​មាន​សញ្ញាបត្រ​”​ ​។​

​លោកស្រី​ ​នី​កូ​ឡាស​ ​និយាយ​ថា​ ​ជោគជ័យ​នា​ពេល​អនាគត​មិន​អាស្រ័យ​លើ​សញ្ញាបត្រ​មហាវិទ្យាល័យ​ទេ​។​

​”​ខ្ញុំ​បាន​ជួប​អ្នកដឹកនាំ​ជាច្រើន​ដែល​ជា​មនុស្ស​បោះបង់​ការសិក្សា​ ​ហើយ​បាន​ទទួលជោគជ័យ​យ៉ាង​ខ្លាំង​។​ ​ដោយ​រឹត​បន្ដឹង​ការកំណត់​លក្ខណ​តម្រូវការ​ខ្លាំង​ ​យើង​នឹង​បាត់បង់​អ្នក​ដែល​មាន​សមត្ថភាព​ទាំងនោះ​ ​ដោយសារ​ហេតុផល​ជាច្រើន​ ​ដូចជា​មិន​មានឱកាស​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ ​ឬក៏​ទៅ​សកលវិទ្យាល័យ​ជាដើម​ ​”។​

​យោង​តាម​អ្នកស្រី​ ​លោក Steve​ ​Jobs​ ​គាត់​គឺជា​គំរូ​ដ៏​ល្អ​មួយ​។​ ​លោក​ ​Jobs​ ​ដែល​ជា​សហ​ស្ថាបនិក​មួយ​រូប​ ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ​របស់​ក្រុមហ៊ុន​ ​Apple​ ​ហើយ​បាន​ក្លាយជា​អ្នកមាន​បំផុត​នៅ​លើ​ពិភពលោក​ ​លោក​បាន​បោះបង់​ការសិក្សា​ពីសា​កល​វិទ្យាល័យ​ ​Reed​ ​College​ ​ក្នុង​រដ្ឋ​ ​Oregon​ ​ក្នុងអំឡុងពេល​វ័យ​ជំទង់​។

​”​ខ្ញុំ​មិន​គិតថា​បណ្ដា​ក្រុមហ៊ុន​ ​គួរតែ​ឈប់​ស្វែងរក​និស្សិត​បញ្ចប់​ការសិក្សា​ទេ​។​ ​ចំនុច​នោះ​គឺថា​ ​យើង​គួរតែ​ចាប់ផ្តើម​គិត​សម្លឹង​ឲ្យ​ឆ្ងាយ​ ​ហើយ​ចាប់​ផើ្តម​រក​បេក្ខជន​ដែល​យើង​មិនធ្លាប់​បាន​រក​ពីមុន​មក​។​ ​”​

​លោក​ ​ណា​រ័ត្ន​ ​ឈាវ​ ​ប្រធាន​ផ្នែក​ធនធានមនុស្ស​នៅ​ក្រុមហ៊ុន Decathlon​ ​International​ ​បាន​និយាយ​ថា​ ​លោក​យល់ស្រប​ជាមួយ​លោកស្រី​ Nicolas​។​

​”​ខ្ញុំ​មិននិយាយ​ថា​ ​សញ្ញាប័ត្រ​មហាវិទ្យាល័យ​ ​​មិន​សំខាន់​នោះ​ទេ​។​ ​ប៉ុន្តែ​ដោយ​ផ្អែកលើ​បទ​ពិសោធ​របស់ខ្ញុំ​ ​មាន​បេក្ខជន​ជាច្រើន​ដែល​មិន​មាន​សញ្ញាប័ត្រ​មហាវិទ្យាល័យ​ ​​ពួកគេ​អាច​ធ្វើការងារ​បាន​ដូចគ្នា​ ​ឬក៏​អាចល្អ​ជាង​អ្នក​ដែល​បាន​បញ្ចប់​មហាវិទ្យាល័យ​ទៀត​។​

​វា​មិន​មានន័យថា​ ​បើ​អ្នកមាន​ការអប់រំ​តិច​ ​អ្នក​មាន​សមត្ថភាព​តិចនោះទេ​»​។​

​មាន​វាគ្មិន​ដទៃទៀត​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ ​រួមមាន​លោក​ David Nutman​ ​ ​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​ព្រូ​ដិន​សល​កម្ពុជា​ ​និង​លោក​ ​Todd​ ​Smith​ ​នាយក​ក្រុមហ៊ុន​ ​Ripple​ ​Effect​ ​Consulting​ ​Asia​-​Pacific​ ​៕

Share and Like this post

Related Posts

Previous Article

ក្រុមហ៊ុន​ត្រូវ​គិត​ឡើងវិញ​អំពី​យុទ្ធ​សាស្រ្ត​ ​ជ្រើសរើស​បុគ្គលិក​មិន​មាន​សញ្ញាប័ត្រ​ខ្ពស់​

Next Article

៧នាក់​ផ្សំគំនិត​ ​លួច​លុយ​ថៅកែ​​ ​២,៤​ ​លាន​ដុល្លារ​