ជនជាប់ចោទ​៖​ ​ដើមបណ្ដឹង​បង្ខំឲ្យ​ចេញ​សែក​ស្អុយ​ ​ជា​ភ័ស្ដុតាង​ប្ដឹងតុលាការ

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
រូបតំណាង៖ ស្រ្ដីជនជាប់ចោទ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​សេចក្តី​ទុកចិត្ត​ ​និង​ចេញ​សែក​ស្អុយ​។​ រូបថត សហការី

​កាលពី​ម្សិលមិញ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​កាត់ទោស​ស្ត្រី​ម្នាក់​ដែល​ចោទប្រកាន់​ពី​បទ​ចេញ​សែក​ស្អុយ​ ​ទៅ​អ្នកជំនួញ​ជនជាតិ​ជប៉ុន​ម្នាក់​កាលពី​ឆ្នាំ​ ​២០១៦។​

​លោក​ចៅក្រម​ ​គី​ ​រិទ្ធី​ ​បាន​កំណត់​អត្តសញ្ញាណ​ជនជាប់ចោទ​ថា​ ​ឈ្មោះ​ ​ម៉េ​ង​ ​វ៉ាន់​លី​ ​អាយុ​ ​៣៧​ ​ឆ្នាំ​ជា​ឈ្មួញ​កណ្តាល​អចលនទ្រព្យ​ ​ស្នាក់នៅ​សង្កាត់​ចោមចៅ​ ​២​ ​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​លោក​ ​រិទ្ធី​ ​បាន​និយាយ​ថា​ ​ជនជាប់ចោទ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​សេចក្តី​ទុកចិត្ត​ ​និង​ចេញ​សែក​ស្អុយ​។​

​លោក​បាន​កត់សម្គាល់​ថា​ ​លោកស្រី​ ​វ៉ាន់​លី​ ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី​ ​២២​ ​ខែសីហា​ ​ឆ្នាំមុន​ ​នៅក្នុង​ផ្ទះ​របស់​លោកស្រី​ក្នុង​សង្កាត់​ចោមចៅ​ ​២​។​

​លោក​បាន​បន្ថែម​ថា​ ​នាង​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​មា​នប​ណ្តឹង​ប្តឹង​នាង​ដោយ​លោក​ ​Takahasi​ ​Akirhino​ ​ជា​ជនជាតិ​ជប៉ុន​ ​និង​ជា​អគ្គនាយក​ធនាគារ​មីក្រូហិរញ្ញវត្ថុ​ជប៉ុន​មួយ​ ​ស្នាក់នៅ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​លោក​ ​វង្ស​ ​ផា​និ​ត​ ​មេធាវី​ការពារ​ក្តី​របស់​លោក​ ​Akirhino​ ​បាន​ប្រាប់​តុលាការ​ថា​ ​កាលពី​ខែឧសភា​ ​ឆ្នាំ​ ​២០១៦​ ​លោកស្រី​ ​វ៉ាន់​លី​ ​បាន​ខ្ចីប្រាក់​ចំនួន​ ​៤.៥.០០០​ ​ដុល្លារ​ ​ពី​ធនាគារ​របស់​កូន​ក្តី​លោក​ ​ដើម្បី​យក​ទៅ​ធ្វើអាជីវកម្ម​។​

​លោក​ ​ផា​និ​ត​ ​បាន​កត់សម្គាល់​ថា​ ​បន្ទាប់ពី​ខ្ចីប្រាក់​ ​លោកស្រី​ ​វ៉ាន់​លី​ ​បាន​បង់​សង​ជាប្រចាំ​ខែ​ ​ជា​ទៀងទាត់​ក្នុងរយៈពេល​ ​៥​ ​ខែ​ដំបូង​ ​ប៉ុន្ដែ​ក្រោយពី​អ្នកស្រី​ ​វ៉ាន់​លី​ ​មិនបាន​បង់ប្រាក់​អស់​រយៈពេល​ជាច្រើន​ខែ​មក​ ​កូន​ក្តី​របស់​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ខែធ្នូ​ ​ឆ្នាំ​ ​២០១៦​។​

​លោក​ ​ផា​និ​ត​ ​បាន​និយាយ​កាលពី​ថ្ងៃទី​ ​២០​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៦​ ​ថា​ ​អ្នកស្រី​ ​វ៉ាន់​លី​ ​បាន​យល់ព្រម​ប្រគល់​ផ្ទះ​វីឡា​របស់​អ្នកស្រី​ ​នៅ​សង្កាត់​ចោមចៅ​ ​២​ ​និង​ទ្រព្យសម្បត្តិ​មួយចំនួន​របស់​អ្នកស្រី​ ​ដែល​មានតម្លៃ​ ​៤៥.០០០​ ​ដុល្លារ​ ​ដើម្បី​សង​ទៅ​ដើម​បណ្តឹង​។​

​លោក​ ​ផា​និ​ត​ ​បាន​មានប្រសាសន៍​ថា​ ​“​ ​ប៉ុន្តែ​នៅពេល​ដែល​កូន​ក្តី​ខ្ញុំ​ទៅ​ពិនិត្យ​ ​និង​កាន់កាប់​ទ្រព្យសម្បត្តិ​របស់​នាង​ដែល​ជា​ថ្នូរ​នឹង​បំណុល​ ​ផ្ទះ​ ​និង​របស់របរ​ផ្សេងទៀត​ដែល​នាង​បាន​ផ្តល់​ឲ្យ​នោះ​ ​មិនមែន​ជា​កម្ម​សិទ្ធ​របស់​នាង​ទេ​ ​ប៉ុន្តែ​ជា​របស់​អ្នកដទៃ​”​។​ ​នាង​បាន​បោក​កូន​ក្តី​របស់ខ្ញុំ​។​

​លោក​ ​ផា​និ​ត​ ​បាន​កត់សម្គាល់​ថា​ ​កាលពី​ថ្ងៃទី​ ​២៦​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៦​ ​អ្នកស្រី​ ​វ៉ាន់​លី​ ​បាន​ចេញ​សែក​មួយ​សន្លឹក​ ​ដែល​មានតម្លៃ​ ​៥​ ​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​លោក​ ​Takahashi​។​

​លោក​បាន​មានប្រសាសន៍​ថា​“​ ​ប៉ុន្តែ​នៅពេល​កូន​ក្តី​ខ្ញុំ​យក​សែក​ទៅ​បើកលុយ​នៅ​ធនាគារ​ ​សែក​នោះ​មិន​មាន​លុយ​ទេ​។​

​លោក​ ​ផា​និ​ត​ ​បាន​មានប្រសាសន៍​ថា​ ​ដើម្បី​ស្វែងរក​ការពិត​ ​និង​យុត្តិធម៌​ ​កូន​ក្តី​របស់​លោក​ ​ទាមទារ​សំណង​ចំនួន​ ​៤៥.០០០​ ​ដុល្លារ​សម្រាប់​ការខូចខាត​ ​និង​ ​៥០០​ ​ដុល្លារ​ទៀត​ជា​សំណង​ពី​លោកស្រី​ ​វ៉ាន់​លី​។​

​ក្នុង​សវនាការ​កាលពី​ម្សិលមិញ​អ្នកស្រី​ ​វ៉ាន់​លី​ ​បាន​សារភាព​ថា​ ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​មែន​ ​ដោយ​និយាយ​ថា​អ្នកស្រី​គ្មាន​លុយ​បង់​ដើម​បណ្តឹង​ទេ​។​

​អ្នកស្រី​ ​វ៉ាន់​លី​ ​បាន​និយាយ​ថា​ ​“​ដើម​បណ្តឹង​បានដឹង​រួចហើយ​ថា​ ​ខ្ញុំ​មិន​មាន​ប្រាក់​សង​ពួកគេ​ទេ​ ​ប៉ុន្តែ​ពួកគេ​បាន​បង្ខំ​ខ្ញុំ​ឱ្យ​ចេញ​សែក​ស្អុយ​ឲ្យ​ពួកគេ​ ​ដើម្បី​បង្ហាញថា​ខ្ញុំ​ជំពាក់​លុយ​ពួកគេ​”​។​ ​ប៉ុន្តែ​នៅពេល​ពួកគេ​ទទួល​បាន​សែក​ពី​ខ្ញុំ​ ​ពួកគេ​បាន​យក​វា​ជា​ភ័ស្តុតាង​ ​ទៅ​តុលាការ​ដើម្បី​ចាប់ខ្លួន​ខ្ញុំ​តែម្ដង​”​។​

​លោកស្រី​ ​វ៉ាន់​លី​ ​បាន​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​ ​និង​ដោះលែង​អ្នកស្រី​ពី​ពន្ធនាគារ​។​

​លោក​ ​ជឹម​ ​រ៉េ​នី​ ​មេធាវី​របស់​អ្នកស្រី​ ​វ៉ាន់​លី​ ​បាន​មានប្រសាសន៍​ថា​ ​អ្នកស្រី​ ​វ៉ាន់​លី​ ​ត្រូវ​គេ​បង្ខំឲ្យ​ចេញ​សែក​ស្អុយ​។​

​លោក​ ​រ៉េ​នី​ ​មានប្រសាសន៍​ថា​“​ ​ក្នុងករណី​នេះ​កូន​ក្តី​ខ្ញុំ​ត្រូវ​បាន​ដើម​បណ្តឹង​ ​បង្ខំ​ឱ្យ​ចេញ​សែក​ស្អុយ​ ​ទោះបី​ពួកគេ​ដឹង​ថា​នាង​មិន​មាន​ប្រាក់​ ​នៅក្នុង​ធនាគារ​ក៏ដោយ​”​។​ ​កូន​ក្តី​ខ្ញុំ​មិន​មាន​ចេតនា​បន្លំ​ ​ឬ​ចេញ​សែក​ស្អុយ​ឲ្យ​ដើម​បណ្តឹ​ងនោះ​ទេ​”​។​

​លោក​បាន​បន្ថែម​ថា​“​ ​ខ្ញុំ​សូម​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ការចោទប្រកាន់​ ​និង​ដោះលែង​នាង​ពី​ពន្ធនាគារ​”​។​ សាលក្រម​គ្រោង​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ​៩​ ​ខែសីហា​៕

Share and Like this post

Related Posts

Previous Article

បន្លែ​សុ​វត្ថ​ភាព​ ​នឹង​មាន​ចែកចាយ​ពី​មជ្ឈ​មណ្ឌល​ត្រូ​ត​ពិនិត្យ​ក្រោម​ជំនួយ​ជប៉ុន​

Next Article

សិល្បករ​សិល្បៈ​បុរាណ៖ ទីផ្សារ​មិន​មែន​ជា​បញ្ហា