មេធាវី​ដើរចេញ​ពី​បន្ទប់​សវនាការ​ ​ខណៈតុលាការ​កាត់ទោស​ លោក​ ​អា​ឡិច​

ឃី សុវុឌ្ឍី / Khmer Times No Comments Share:
1--Alejandro-Gonzalez-Davidson
លោក​ ​អា​ឡិច​ ​ហ្កោន​សា​ឡេស​ ​-​ ​ដា​វី​សុន​ ​សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ ​ដែល​ត្រូវ​បាន​និរទេស​ចេញពី​កម្ពុជា​កាលពី​ឆ្នាំ​ ​២០១៥​។ KT/ វែន រដ្ឋាវង្ស

កោះកុង​៖​ ​សាលាដំបូង​ខេត្តកោះកុង​កាលពី​ម្សិលមិញ​ ​បាន​ជំនុំជម្រះ​សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ម្នាក់​ ​ដែល​រង​ការចោទប្រកាន់​ពី​បទ​គំរាម​បង្ក​ការ​បំផ្លិច​បំផ្លាញ​កាលពី​ឆ្នាំ​ ​២០១៥​។​

​លោក​ ​អ៊ុន​ ​សុវណ្ណ​ធានី​ ​អ្នកនាំពាក្យ​សាលាខេត្ត​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ​តុលាការ​បាន​កាត់ទោស​លោក​ ​អា​ឡិច​ ​ហ្កោន​សា​ឡេស​ ​-​ ​ដា​វី​សុន​ ​សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ ​ដែល​ត្រូវ​បាន​និរទេស​ចេញពី​កម្ពុជា​កាលពី​ឆ្នាំ​ ​២០១៥​ ​ពី​ស្នាក់នៅ​លើស​ទិដ្ឋាការ​អនុញ្ញាតិ​។​

​ដំបូង​ការ​និរទេស​ ​លោក​ ​អា​ឡិច​ ​ក្រោម​ការចោទប្រកាន់​ពី​បទ​ ​សមគំនិត​ទាក់ទង​ ​និង​ការ​គំរាមកំហែង​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​។​

​លោក​ ​សុវណ្ណ​ធានី​ ​បាន​មានប្រសាសន៍​ថា​“​ ​ការ​កាត់ទោស​នេះ​គឺ​ស្របតាម​នីតិវិធី​”​។​ ​តុលាការខេត្ត​ ​នឹង​ប្រកាស​សាលក្រម​ចុះ​ថ្ងៃទី​ ​២២​ ​ខែសីហា​”​ ​។​

​លោក​ ​សំ​ ​ចំរើន​ ​ជា​មេធាវី​របស់​លោក​ ​អា​ឡិច​ ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ​លោក​បាន​ស្នើសុំ​តុលាការខេត្ត​ឲ្យ​ពន្យា​ពេល​សាវ​នា​ការ​នេះ​ ​ពីព្រោះ​លោក​រវល់​នឹង​ករណី​ផ្សេងទៀត​។​

​ទោះ​យ៉ាងណា​តុលាការ​បាន​បដិសេធ​សំណើ​របស់​លោក​ ​ហើយ​បន្ត​ការ​ជំនុំជម្រះ​ដែល​ធ្វើ​ឱ្យ​លោក​ ​ចំរើន​ ​ដើរចេញ​ពី​បន្ទប់​សវនាការ​។​

​លោក​ ​ចំរើន​ ​បាន​មានប្រសាសន៍​ថា​ ​“​ខ្ញុំ​នឹង​រង់ចាំ​ស្តាប់​លទ្ធផល​នៅ​ថ្ងៃទី​ ​២២​ ​ខែសីហា​ ​នៅពេល​ដែល​សាលាដំបូង​ខេត្ត​នឹង​ប្រកាស​សាលដីកា​របស់​ខ្លួន​”​។​ ​លោក​ ​អា​ឡិច​ ​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​”​ ​។​

​លោក​ ​អា​ឡិច​ ​ដែល​មិនបាន​ចូលរួម​ស្តាប់​សវនាការ​ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​កាលពី​ម្សិលមិញ​។​

​លោក​ ​ធន់​ ​រដ្ឋា​ ​សកម្មជន​មាតា​ធម្មជាតិ​បាន​មានប្រសាសន៍​ថា​ ​លោក​មិនបាន​ដឹង​ទេ​ថា​តុលាការខេត្ត​ ​បាន​បើកសវនាការ​ជំនុំជម្រះ​រឿងក្ដី​នេះ​។​

​កាលពី​ថ្ងៃទី​ ​២៥​ ​ខែមេសា​ ​តុលាការខេត្ត​កោះកុង​ ​បាន​ចេញដីកាកោះ​ហៅ​លោក​ ​អា​ឡិច​ ​ហ្កោន​សា​ឡេស​ ​-​ ​ដា​វី​សុន​ ​ឲ្យ​ចូល​មក​ស្ដាប់​សវនាការ​នៅ​ថ្ងៃទី​ ​៣០​ ​ខែកក្កដា​។​

​លោក​ ​អា​ឡិច​ ​រួម​ជាមួយ​សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ពីរ​នាក់​ទៀត​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រារាំង​ម្តង​ហើយ​ម្តង​ទៀត​ ​ចំពោះ​សកម្មភាព​បូម​ខ្សាច់​នៅក្នុង​ខេត្តកោះកុង​។​

​បទល្មើស​ត្រូវ​គេ​បាន​ចោទប្រកាន់​ថា​ ​បាន​កើតឡើង​នៅ​តំបន់​ព្រែក​អណ្តូង​ទឹក​ ​ក្នុង​ឃុំ​អណ្តូង​ទឹក​ ​ស្រុក​បុទុមសាគរ​ ​ខេត្តកោះកុង​ ​កាលពី​ខែកក្កដា​ ​និង​ខែសីហា​ ​ឆ្នាំ​ ​២០១៥​៕​

Share and Like this post

Related Posts

Previous Article

​ក្រសួងសុខាភិបាល​ ​នៅ​ថ្ងៃពុធ​នេះ​​បាន​អះអាង​ថា​​ករណី​ជំងឺគ្រុនឈាម​បាន​ធ្លាក់ចុះ​

Next Article

កម្មករ​ ​២នាក់​បាន​ស្លាប់​ ​និង​ ​៣០​​នាក់​រង​របួស​ ​ដោយ​ក្រឡាប់​រថយន្ត​នៅខេត្ដស្វាយរៀង