កម្មករ​ ​២នាក់​បាន​ស្លាប់​ ​និង​ ​៣០​​នាក់​រង​របួស​ ​ដោយ​ក្រឡាប់​រថយន្ត​នៅខេត្ដស្វាយរៀង

ម៊ំ គន្ធា / Khmer Times No Comments Share:
Traffic accident
​កម្មករ​រោងចក្រ​កាត់ដេរ​បាន​ស្លាប់​ ​និង​រង​របួស​ដោយសារ​ក្រឡាប់​រថយន្ដ​។​ រូបថត សហការី

​កម្មករ​រោងចក្រ​កាត់ដេរ​ ​២​ ​នាក់​បាន​ស្លាប់​ ​និង​ជាង​ ​៣០​ ​នាក់​ផ្សេងទៀត​បាន​រង​របួស​ ​នៅពេល​រថយន្ត​ដែល​ពួកគេ​កំពុង​ជិះ​ក្រឡាប់​នៅ​ស្រុក​ស្វាយទាប​ ​ខេត្តស្វាយរៀង​ ​កាលពី​ព្រឹកមិញ។​

​មន្រ្តី​នគរបាល​ចរាចរណ៍​ស្រុក​បាន​ឲ្យដឹង​ថា​ ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​កាត់ដេរ​ចំនួន​ ​៣៣​ ​នាក់​ ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​វេលា​ម៉ោង​ ​៦​ ​និង​ ​៤៥​ ​នាទី​ព្រឹក​ ​បណ្តាល​មក​ពី​តៃកុង​ឡាន​ខ្វះ​បទពិសោធន៍​ ​និង​ទើបតែ​ចេះ​បើកបរ​ ​២​ ​ថ្ងៃ​ប៉ុណ្ណោះ។​

​របាយ​ករណ៍​បាន​បន្ត​ទៀត​ថា​មានកម្ម​ករ​ ​២​ ​នាក់​បាន​ស្លាប់​ ​ដោយសារតែ​រថយន្ត​ក្រឡាប់​ជាច្រើន​ត្រឡប់​ហើយ​ខ្ទាត​ទៅ​ម្ខាង​ផ្លូវ។​

​របាយការណ៍​បាន​បន្ថែម​ថា​“​កម្មករ​ចំនួន​ ​១៧​ ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ ​ជី​ពូ​ ​ហើយ១៦​ ​នាក់​ផ្សេងទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​”។​

​យោង​តាម​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​(​ប​សស​)​ ​គិត​ចាប់ពី​ខែ​ ​មករា​ ​រហូត​ ​ដល់​ខែ​ ​មិថុនា​ ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ពាក់ព័ន្ធ​នឹង​កម្មករ​រោងចក្រ​ចំនួន​ ​៧៦៦លើក​ ​បណ្តាល​ឱ្យ​មាន​ជនរងគ្រោះ​ស្លាប់​ចំនួន​ ​២៤​ ​នាក់​ ​និង​របួស​ ​៩៤៤​ ​នាក់៕​

Share and Like this post

Related Posts

Previous Article

មេធាវី​ដើរចេញ​ពី​បន្ទប់​សវនាការ​ ​ខណៈតុលាការ​កាត់ទោស​ លោក​ ​អា​ឡិច​

Next Article

ក្រសួង​បង្ហាញ​បញ្ជី​ផលិតផល​ ​ដែល​អាច​នាំចេញ​ទៅ​ប្រទេស​ចិន​