ក្រសួង​បង្ហាញ​បញ្ជី​ផលិតផល​ ​ដែល​អាច​នាំចេញ​ទៅ​ប្រទេស​ចិន​

ឈុត ប៊ុនធឿន / Khmer Times No Comments Share:
Pailin longan
A stall selling longan in Pailin province. KT/Valinda Aim

​ក្រសួង​កសិកម្ម​បាន​បង្ហាញ​បញ្ជី​ផលិតផល​កសិកម្ម​ ​ដែល​នឹង​ត្រូវ​បាន​ផ្តល់​អាទិភាព​ ​នៅក្នុង​ដំណើរការ​នៃ​ការ​បំពេញ​តាម​តម្រូវការ​ទីផ្សារ​ប្រទេស​ចិន​។​

​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ​ដែល​បាន​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ ​ក្រសួង​បាន​និយាយ​ថា​ ​ការនាំចេញ​ស្វាយខ្ចី​ ​តាង៉ែន​ ​ម្រេច​ ​ស្រកានាគ​ ​ដូងក្រអូប​ ​និង​សំបុក​ត្រចៀកកាំ​នឹង​ត្រូវ​បាន​ផ្តល់​អាទិភាព​។​

​ក្រសួង​បាន​និយាយ​ថា​ ​ដើម្បី​នាំចេញ​ផលិតផល​របស់​កម្ពុជា​ ​ត្រូវ​គោរព​តាម​តម្រូវការ​អនាម័យ​ ​និង​ភូតគាម​អនាម័យ​របស់​ចិន​ ​និង​លក្ខខណ្ឌ​ម្ហូបអាហារ​។​

​របាយការណ៍​នោះ​បាន​និយាយ​ថា​“​ ​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំងពីរ​ ​នឹង​ចាប់ផ្តើម​ធ្វើការ​ចរចា​ស្តី​ពី​ ​តម្រូវការ​អនាម័យ​ ​និង​ភូតគាម​អនាម័យ​សម្រាប់​ផលិតផល​នី​មួយ​ៗ​”​ ​។​

​ដើម្បី​ធានា​ថា​ការ​ចរ​ចារ​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​ប្រទេស​កម្ពុជា​ត្រូវតែ​បំពេញ​តាម​លក្ខណៈ​បច្ចេកទេស​ទាំងអស់​ ​មុន​ពេល​ចាប់ផ្តើម​ការ​ធ្វើ​អធិការកិច្ច​”​។​

​ក្រសួង​បាន​បន្ថែម​ថា​កសិដ្ឋាន​ ​និង​កន្លែង​វេច​ខ្ចប់​របស់​ក្រុមហ៊ុននាំចេញ​ ​នឹង​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយក្រុម​រដ្ឋបាល​គយ​របស់​ប្រទេស​ចិន​ ​មុន​ពេល​ការ​ដឹកជញ្ជូន​ត្រូវ​ផ្តល់​ភ្លើង​ខៀវ​។​

​លោក​ ​ងិន​ ​ឆាយ​ ​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​ថ្មី​ៗ​នេះ​បាន​មានប្រសាសន៍​ថា​ ​ពីធី​ការចរចា​មិនមែន​ជា​បញ្ហា​ធំ​ទេ​ ​ទោះជាយ៉ាងណា​ក៏ដោយ​ការ​បំពេញ​តាម​ស្តង់ដារ​ ​និង​លក្ខណៈ​វិនិច្ឆ័យ​សម្រាប់​ទីផ្សារ​ចិន​ ​អាច​ចំណាយពេល​យូរ​។​

​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវការ​ ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទាំងនោះ​ ​ត្រូវការ​ពេលវេលា​ ​និង​ដើមទុន​។​ ​ឧទាហរណ៍​ ​ដើម្បី​កែច្នៃ​ផ្លែស្វាយ​ ​ដែល​អាច​ដឹកជញ្ជូន​ទៅ​ប្រទេស​ចិន​ ​ឬ​កូរ៉េ​បាន​ ​រោងចក្រ​ចាំបាច់​ត្រូវ​បំពាក់​នូវ​ប្រព័ន្ធ​កំ​ដៅ​ចំហាយទឹក​ ​ដើម្បី​គ្រប់គ្រង​ការ​ឆ្លង​មេរោគ​ពី​សត្វ​រុយ​ជាដើម​”​។​

​កាលពី​ខែឧសភា​ ​ក្រុមហ៊ុន​ ​ឡង​ម៉េ​ត​ ​បាន​នាំចេញ​ចេកខ្ចី​ចំនួន​ ​១២០​ ​តោន​ទៅ​ប្រទេស​ចិន​ ​បន្ទាប់ពី​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋបាល​ទូទៅ​របស់​ចិន​ ​នៃ​ការ​ត្រួតពិនិត្យ​គុណភាព​ ​វិ​និ​ឆ្ឆ័យ​ ​និង​ការធានា​ ​(​AQSIQ​)​។​

Share and Like this post

Related Posts

Previous Article

កម្មករ​ ​២នាក់​បាន​ស្លាប់​ ​និង​ ​៣០​​នាក់​រង​របួស​ ​ដោយ​ក្រឡាប់​រថយន្ត​នៅខេត្ដស្វាយរៀង

Next Article

​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ទទួលទាន​សាច់​ជ្រូក​ ​ដោយ​កុំ​បារម្ភ​ពី​ផល​ប៉ះពាល់​លើ​សុខភាព​