៧នាក់​ផ្សំគំនិត​ ​លួច​លុយ​ថៅកែ​​ ​២,៤​ ​លាន​ដុល្លារ​

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
ក្រុមជនសង្ស័យ ៦នាក់ក្នុងចំណោម ៧នាក់។ CEN

​កាលពី​ម្សិលមិញ​តុលាការក្រុង​ភ្នំពេញ​ ​បាន​ចោទប្រកាន់​ ​និង​ដាក់​ពន្ធនាគារ​ជនសង្ស័យ​ប្រាំពីរ​នាក់​ ​ដែល​សង្ស័យ​ថា​ ​បាន​លួច​ប្រាក់​ចំនួន​ ​២,៤​ ​លាន​ដុល្លារ​ ​ពី​ថៅកែ​អចលនទ្រព្យ​ម្នាក់​នៅក្នុង​ខណ្ឌចំការមន​។​

​លោក​ ​គួច​ ​គឹម​ឡុង​ ​អ្នកនាំពាក្យ​តុលាការក្រុង​ភ្នំពេញ​បាន​និយាយ​ថា​ ​ពួកគេ​ទាំងអស់​ត្រូវ​បាន​ចោទប្រកាន់​ ​ពី​បទ​ចោរកម្ម​ដោយមាន​ស្ថាន​ទម្ងន់ទោស​ ​និង​ប្រឈមមុខនឹង​ការ​ជាប់ពន្ធ​នា​គារ​ពី​ ​៥​ ​ទៅ​ ​១០​ ​ឆ្នាំ​។​ ​បច្ចុប្បន្ន​ពួកគេ​កំពុង​ស្ថិតនៅ​ក្នុង​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​។​

​ឧត្តមសេនីយ៍ឯក​ ​ស​ ​ថេត​ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ ​ជនជាប់ចោទ​ត្រូវ​បាន​សង្ស័យ​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ប្លន់​ប្រដាប់​អាវុធ​ ​ចាប់តាំងពី​ឆ្នាំ​ ​២០១៦​ ​។​

​លោក​ឧត្តមសេនីយ៍ឯក​បាន​កត់សម្គាល់​ថា​ ​នៅ​ម៉ោង​ប្រហែល​ ​៦​ ​ល្ងាច​ថ្ងៃទី​ ​១៦​ ​ខែកក្កដា​ ​ជនជាប់ចោទ​ទាំង​ ​៧​ ​នាក់​បាន​លួច​ប្រាក់​ចំនួន​ ​២,៤​ ​លាន​ដុល្លារ​ពី​លោក​ ​សំ​ ​ឆា​យ៉ា​វ៉ាន់​ ​អាយុ​ ​៧៨​ ​ឆ្នាំ​ ​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ ​រស់នៅ​ក្នុង​សង្កាត់​អូឡាំពិក​ ​ខណ្ឌចំការមន​។​ ​ពួកគេ​បាន​រត់គេច​ខ្លួន​ ​បន្ទាប់ពី​លួច​ទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ​ ​ហើយ​យក​លុយ​ទាំងនោះ​ទៅ​ចែក​គ្នា​។​

​លោក​បាន​បន្ថែម​ថា​ ​”​ក្រោយមក​នគរបាល​បាន​ចាប់ខ្លួន​ពួកគេ​នៅ​ទី​តាំង​ខុស​ៗ​គ្នា​នៅក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្តព្រៃវែង​”​ ​។​

​បន្ទាប់ពី​ការ​ចាប់ខ្លួន​ពួកគេ​ ​នគរបាល​បាន​រឹបអូស​បាន​ប្រាក់​ជាង​ ​១​ ​លាន​ដុល្លារ​ ​រថយន្ត​ ​Lexus​ ​ពីរ​គ្រឿង​ ​កាំភ្លើងខ្លី​មួយ​ដើម​ ​និង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​ទៀត​៕​

Share and Like this post

Related Posts

Previous Article

ក្រុមហ៊ុន​ភាគច្រើនមើលឃើញគុណភាព ​បុគ្គលិក​មិន​មាន​សញ្ញាប័ត្រ​ខ្ពស់​

Next Article

មន្ត្រី​ប៉ូលី​ស​ ​៣នាក់​ ​ត្រូវ​បានACUចោទប្រកាន់​ពី​បទ​ទទួលសំណូក​ដោះលែង​ចិន​ ​១៨នាក់​