ប្រា​សាក់​បញ្ចុះ​អត្រា​ការប្រាក់​ឥណទាន​ប្រាក់​រៀល​ដើម្បី​ចូលរួម​ការ​រីកចម្រើន​របស់​អតិថិជន

No Comments Share:
prasac loan in Riels

​​ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​នៅ​កម្ពុជា​ ​ដែល​មាន​បណ្តាញ​ការិយាល័យ​ជិត​ ​180​ ​ទូទាំង​ប្រទេស​និង​មាន​បុគ្គលិក​ជាង​ ​8,000​ ​នាក់​ ​កំពុង​បម្រើសេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ជាង​ ​40​ ​ម៉ឺន​នាក់​ ​នៅតែ​បន្ត​គាំទ្រ​ការប្រើ​ប្រាស់​ប្រាក់​រៀល​តាមរយៈ​ការ​ផ្តល់​ ​«​ឥណទាន​ជា​ប្រាក់​រៀល​»​។​ ​

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​ ​«​ប្រា​សាក់​ ​បាន​នាំ​យក​ដំណោះស្រាយ​ហិ​រញ្ញ​វត្ថុ​ដ៍​ល្អប្រពៃ​សម្រាប់​អតិថិជន​តាមរយៈ​ការ​ផ្តល់​ទំហំ​ឥណទាន​ជា​ប្រាក់​រៀល​កាន់តែ​ធំជាង​មុន​ ​រយៈពេល​ខ្ចី​កាន់តែ​វែង​ជាង​មុន​ ​និង​អត្រា​ការប្រាក់​កាន់តែ​ពិសេស​ជាង​មុន​ ​ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ក្នុង​ការប្រើ​ប្រាស់​ប្រាក់​រៀល​សម្រាប់​ប្រកប​អាជីវកម្ម​ ​កសិកម្ម​ ​ ​និង​មុខរ​បរ​ផ្សេង​ៗ​»​។​

លោក​ ​សូ​នី​ ​បន្ត​ទៀត​ថា​ ​«​ ​ប្រា​សាក់​នៅតែ​បន្ត​ពង្រីក​វិសាលភាព​ ​និង​លើកកម្ពស់​ប្រាក់​រៀល​ខ្មែរយើង​ ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត​ ​ជាមួយនឹង​ទំហំ​កម្ចី​រហូតដល់​ ​2,000​ ​លាន​រៀល​ ​រយៈពេល​កម្ចី​រហូតដល់​ ​120​ ​ខែ​ ​អត្រា​ការប្រាក់​ទាប​ជាង​មុន​ ​និង​របៀប​សង​ត្រលប់​សមស្រប​តាម​លំហូរ​សាច់ប្រាក់​របស់​អតិថិជន​ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​ជីវភាពរស់នៅ​របស់​អតិថិជន​ឱ្យ​កាន់តែ​ប្រសើរ​ ​និង​តប​តាម​តម្រូវការ​របស់​អតិថិជន​។​»​

​លោកអ្នក​អាច​ទាក់ទង​ប្រា​សាក់​ដើម្បី​ទទួល​បាន​ប្រាក់កម្ចី​ ​ឬ​ ​ប្រើប្រាស់​សេ​វា​ផ្សេង​ៗ​ ​តាមរយៈ​ទូរស័ព្ទ​លេខ​ ​086​ ​999​ ​911​ ​ឬ​ ​023​ ​999​ ​911​ ​ឬ​ ​0969​ ​999​ ​911​ ​ឬ​ ​អញ្ជើញ​ទៅកាន់​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​។​ ​

​ក្រៅពី​សេវា​ឥណទាន​ ​ប្រា​សាក់​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​យ៉ាង​សម្បូរ​បែបដូចជា​ ​ប្រាក់បញ្ញើ​សន្សំ​ ​ផ្ទេរ​ប្រាក់​ ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ​ប្ដូរប្រាក់​ ​សេវា​ធនាគារ​ចល័ត​ ​អេ​ធី​អឹម​ ​ទិញ​កាត​ទូរស័ព្ទ​ ​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង​ ​សេវា​បើកប្រាក់​បៀវត្ស​ ​និង​សេ​វា​ផ្សេង​ៗ​ជាច្រើន​ទៀត​។​

Share and Like this post

Related Posts

Previous Article

PRASAC Decreases Interest Rate of Loan in Riel to Contribute to Client’s Growth

Next Article

Tiger beer leads TSFF 2019 champion team to visit Brazil to meet “Ronaldinho” TSFF 2019 brand ambassador