​ក្រសួង​កសិកម្ម​៖​ ​ពុំ​មាន​ករណី​លួច​នាំចូល​សត្វ​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​យក​មក​ស្តុក​ទុក​ទេ​

ប៉ិច សុធារី / Khmer Times No Comments Share:
រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​លោក​ ​វេង​ ​សា​ខុន​។​ ​រូបថត​ ​ហ្វេ​សប៊ុ​ក​

​ភ្នំពេញ​៖​ ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​បញ្ជាក់​ថា​ ​ពុំ​មាន​ករណី​លួច​នាំចូល​សត្វ​ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ ​យក​មក​ស្តុក​ទុក​នៅ​ស្រុក​រមាសហែក​ ​ខេត្តស្វាយរៀង​ ​ដូច​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​មួយចំនួន​នោះ​ទេ​។​

​កាលពីដើម​សប្តាហ៍​នេះ​ ​មាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន​ ​បាន​ចុះផ្សាយ​ថា​ ​មានការ​លួច​នាំចូល​សត្វ​ជ្រូក​ជាច្រើន​រយ​ក្បាល​ពី​ប្រទេស​វៀតណាម​ ​តាម​ច្រកព្រំដែន​នៅពេល​យប់​ ​ដើម្បី​យក​មក​ស្តុក​ទុក​នៅ​ក្រុមហ៊ុន​មួយ​ ​ដែល​មាន​ចំនួន២៧ទីតាំង​ ​នៅ​ស្រុក​រមាសហែក​ ​បើ​ទោះជា​ក្រសួង​កសិកម្ម​ ​បាន​បិទ​មិន​ឲ្យ​មានការ​នាំចូល​សត្វ​ជ្រូក​ពី​ប្រទេស​វៀតណាម​ ​ដោយ​ខ្លាច​ឆ្លង​រាលដាល​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​។​

​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​លោក​ ​វេង​ ​សា​ខុន​ ​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ព្រ​ហស្ប​ត្តិ៍​នេះ​ថា​ ​ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​ ​លោក​បាន​ចាត់​ក្រុមការងារ​ចុះ​ ​ទៅ​ស្រាវជ្រាវ​ផ្ទាល់​នៅ​តំបន់​នោះ​ ​ប៉ុន្តែ​ជា​លទ្ធផល​ ​គឺ​ពុំ​មានការ​ដឹក​សត្វ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​ទៅ​ស្តុក​ទុក​នៅ​ទីនោះ​ ​ដូច​ការ​លើកឡើង​របស់​សារព័ត៌មាន​ទាំងនោះ​ទេ​។​ ​លោក​ថា​៖​ ​«​កាលពីដើម​សប្តាហ៍​នេះ​ ​ខ្ញុំ​បាន​ចាត់​ឲ្យ​អគ្គាធិការ​ ​ចុះ​ធ្វើ​អធិការកិច្ច​តាម​ខ្សែបន្ទាត់​ព្រំដែន​ស្រុក​រមាសហែក​ ​រួម​ជាមួយ​រដ្ឋលេខាធិការ​ក្រសួង​ម្នាក់​ ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ ​ចុះទៅ​មើល​ផ្ទាល់​ ​គឺ​គ្មាន​ទេ​ ​អត់មាន​ការ​ដឹក​ជ្រូក​យក​មក​ពីក្រៅ​[​ប្រទេស​វៀតណាម​]​ ​យក​មក​ស្តុក​ទុក​នៅកន្លែង​ទីតាំង​នោះ​ទេ​ ​ជ្រូក​ឈឺ​ក៏​គ្មាន​ដែរ​ ​ឃើញ​តែ​កសិដ្ឋាន​ក្រុមហ៊ុន​ ​CP​ ​ដែលគេ​បាន​លក់​ជ្រូក​អស់ទៅហើយ​នោះ​»​។​

​លោក​បន្ត​ថា​ ​កន្លងទៅ​ ​មាន​ក្រុមហ៊ុន​ ​CP​ ​ដែល​មាន​លិខិតអនុញ្ញាត​ចេញ​ដោយ​ក្រសួង​កសិកម្ម​ ​ឲ្យ​ចិញ្ចឹមសត្វ​ជ្រូក​ ​ដែល​ឆ្នាំនេះ​ ​ចិញ្ចឹម​បាន​ចំនួន​ ​១៤៣៨៧ក្បាល​ ​ប៉ុន្តែ​ពេលនេះ​បាន​លក់​ចេញ​អស់​ជា​ដំ​ណា​ក់​កាល​ៗ​ ​តាំងពី​ដើមខែ​កក្កដា​មក​ម៉្លេះ​។​

​ប្រធានមន្ទីរ​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ខេត្តស្វាយរៀង​ ​លោក​ ​ថាច់​ ​រតនា​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​នៅ​ស្រុក​រមាសហែក​ ​ពុំ​មានការ​លួច​ដឹក​សត្វ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​នោះ​ទេ​ ​គឺ​មានតែ​ក្រុមហ៊ុន​ ​CP​ ​មួយ​ប៉ុណ្ណោះ​ ​ដែល​បាន​សាងសង់​កសិដ្ឋាន​សម្រាប់​ចិញ្ចឹម​ជ្រូក​ស្របច្បាប់​ ​តាំងពី​ឆ្នាំ២០១៦មក​ ​ដោយមាន​សង់រោង​ចំនួន២០រោង​។​ ​លោក​ថា​៖​ ​«​នៅ​តំបន់​ហ្នឹង​ឆ្ងាយ​ពី​ព្រំដែន​វៀតណាម​ជាង១០គីឡូម៉ែត្រ​ ​អីចឹង​ប្រហែលជា​បងប្អូន​មានការ​យល់​ច្រឡំ​ដោយសារ​ឃើញ​មានការ​ដឹក​ចេញ​ជ្រូក​ពីទី​នោះ​ច្រើន​ ​ហើយ​ថា​ជា​ជ្រូក​ដឹក​ចេញពី​ប្រទេស​វៀតណាម​ ​តែ​តាមការពិត​សត្វ​ជ្រូក​ទាំងនោះ​ចិញ្ចឹម​ដោយក្រុម​ហ៊ុន​ ​CP​ ​ដែល​មានច្បាប់​ត្រឹមត្រូវ​ពី​ក្រសួង​ ​អីចឹង​ព័ត៌មាន​ទាំងនោះ​ជា​ព័ត៌មាន​មិន​ច្បាស់លាស់​»​។​

​លោ​ក​ថាច់​ ​រតនា​ ​បាន​បន្ត​ថា​ ​សម្រាប់​ស្ថានភាព​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ឃុំ​ក្រោលគោ​ ​ស្រុក​ស្វាយ​ជ្រុំ​នោះ​ ​ក្រុម​មន្ត្រី​ជំនាញ​ខេត្ត​ ​បាន​និង​កំពុង​តាមដាន​ ​និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ​ព្រមទាំង​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ ​និង​ការ​ធ្វើ​អនាម័យ​ជាដើម​។​ ​លោក​ថា​៖​ ​«​មកដល់ពេលនេះ​ ​មាន​សត្វ​ជ្រូក៩១ក្បាល​បាន​ងាប់​ ​ក្នុង​នោះ​ ​២៤ក្បាល​ត្រូវ​បាន​សម្លាប់ចោល​ ​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ​ ​អីចឹង​យើង​កំពុង​តាមដាន​ ​និង​ទប់ស្កាត់​នៅ​តំបន់​ផ្ទុះ​ ​និង​តំបន់​តាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​»​។​

​ការ​បញ្ជាក់​របស់ក្រ​សួង​ ​បាន​ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​ ​មានការ​ផ្ទុះឡើង​នៅ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​ក្នុង​ខេត្ត​ចំនួន៥​ ​រួមមាន​ ​ខេត្ត​រតនៈ​គិរី​ ​ត្បូងឃ្មុំ​ ​តាកែវ​ ​កណ្តាល​ ​និង​ស្វាយរៀង​ ​ចាប់តាំងពី​ខែមេសា​មក​ ​ដែល​នាំឲ្យ​សត្វ​ជ្រូក​ប្រមាណ​ ​៣ពាន់​ក្បាល​ ​បាន​ឈឺ​ងាប់​ ​និង​សម្លាប់ចោល​។​

​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ ​និង​ផលិតកម្ម​សត្វ​ ​លោក​តាន់​ ​ផាន់​ណា​រ៉ា​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ​ជុំវិញ​បច្ចុប្បន្នភាព​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​នៅ​ខេត្ត​ទាំង៥នោះ​បានទេ​ ​កាលពី​ថ្ងៃម្សិលមិញ​។​

​ប៉ុន្តែ​លោក​បាន​បញ្ជាក់​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ក្នុងរយៈពេល​ជាង៦ខែ​ ​ឆ្នាំ២០១៩នេះ​ ​ក្រុម​អន្តរាគមន៍​របស់ក្រ​សួង​ ​និង​អាជ្ញាធរ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ ​បាន​បង្ក្រាប​ករណី​នាំ​សត្វ​ជ្រូក​ចូល​ពី​ប្រទេសជិតខាង​បាន​ចំនួន​ ​៥៥ករណី​ ​ដែល​មាន​សត្វ​ជ្រូក​ជិត​ ​១៥០០ក្បាល​ ​ហើយ​ការ​លួច​នាំចូល​ទាំងនោះ​ ​ពុំ​ត្រូវ​បាន​រក​ឃើញថា​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ទេ​៕​

Share and Like this post

Related Posts

Previous Article

សាកសួរប្រធានក្រុមហ៊ុន ពីបទបោកប្រាស់អ្នកចូលហ៊ុនជាង ៣០០លានដុល្លារ

Next Article

​ស្ត្រី​ស្រឡាញ់ ស្ត្រី ​រងនូវ​អំពើ​​លើផ្លូវ​ចិត្ត បង្ក​ដោយ​សមាជិក​ក្នុង​គ្រួសារ