មនុស្ស​ ៤នាក់​ ​រង​របួសធ្ងន់​និង​ស្រាល​ ​ក្នុងករណី​ផ្ទុះ​ពី​ដុង​លាយ​ជីគីមី​

ប៉ិច សុធារី / Khmer Times No Comments Share:

ភ្នំពេញ​៖​ ​មនុស្ស ៤នាក់​ ​បាន​រង​របួសធ្ងន់ ​និង​ស្រាល​ ​ក្នុងករណី​ផ្ទុះ​ពី​ដុង​លាយ​ជីគីមី​សម្រាប់​ដាក់ឲ្យ​ដើម​តាង៉ែន​(​មៀន​)​ផ្លែ​ ​នៅ​ក្រុងប៉ៃលិន​ ​ខេត្ត​ប៉ៃលិន​ ​ខណៈ​មនុស្ស​ ​ ៤នាក់​ផ្សេងទៀត​ ​បាន​រង​របួសធ្ងន់​និង​ស្រាល​ ​ដោយសារ​ការ​ផ្ទុះ​ធុង​ហ្គា​សនៅ​ស្រុក​កំពង់ត្រឡាច​ ​ខេត្ត​កំពង់ឆ្នាំង​។​

​លោក​វរសេនីយ៍ទោ​ ​យ៉ែម​ ​សារិ​ទ្ធ​ ​អធិការ​នគរបាល​ក្រុងប៉ៃលិន​ ​បាន​ឲ្យដឹង​នៅ​ថ្ងៃពុធ​នេះ​ថា​ ​ករណី​ផ្ទុះ​ពី​ដុង​លាយ​ជី​ដាក់​ដើម​តាង៉ែន​ដើម្បីឲ្យ​ផ្លែ​នោះ​ ​បាន​កើតឡើង​នៅ​ចំណុច​អូរ​ពឺត​ ​សង្កាត់​ទួល​ស្វាយ​ ​កាលពី​យប់​ថ្ងៃអង្គារ​ ​បណ្តាល​ឲ្យ​មនុស្ស​ប្រុសស្រី​ចំនួន​ ​៥នាក់​ ​បាន​រង​របួសធ្ងន់​ ​និង​ស្រាល​។​ ​លោក​ថា​៖​ ​«​មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ​គឺ​ដោយសារតែ​ជនរងគ្រោះ​បាន​លាយ​ជីគីមី ២ ទៅ ៣ មុខ​បញ្ចូល​គ្នា​ ​ដែលគេ​ហៅថា​ ​ជី​សាន​ ​នៅក្នុង​ពី​ដុង​រួច​បិទ​គំ​រប​ជិត​ ​ដូច្នេះ​ធ្វើឲ្យ​ជីគីមី​នោះ​ឡើង​អាស៊ីត​ ​និង​ហ្គាស​ ​ទើប​បណ្តាល​ឲ្យ​ផ្ទុះ​តែម្តង​»​។​

​លោក​បន្ត​ថា​៖​ ​«​ជាទូទៅ​ ​ជី​សាន​ហ្នឹង​ ​គេ​យក​ទៅ​លាយ​នៅក្នុង​ធុង​រួច​យក​ឈើ​កូរ​វា​ ​ទើប​មិន​អី​ ​ប៉ុន្តែ​ជនរងគ្រោះ​បែរជា​កូរ​ដាក់​ក្នុង​ពី​ដូង​បិទ​ជិតទៅ​វិញ​ ​ទើប​បណ្តាល​ឲ្យ​ផ្ទុះ​បែបនេះ​»​។​

​បើ​តាម​ ​លោក​ ​យ៉ែម​ ​សារិ​ទ្ធ​ ​ជនរងគ្រោះ​ទាំង ៤នាក់​នោះ​ ​រួមមាន​ ​ឈ្មោះ​ ​ធីម​ ​រឹម​ ​អាយុ ៤១ឆ្នាំ​ ​រង​របួសធ្ងន់​,​ ​ឈ្មោះ​ ​អ៊ុត​ ​សុវណ្ណ​ ​អាយុ ៤១ឆ្នាំ​ ​រង​របួស​មធ្យម​,​ ​ឈ្មោះ​ ​ធីម​ ​រតនា​ ​អាយុ ៨ឆ្នាំ​ ​និង​ឈ្មោះ​ ​ខាត់​ ​សា​ឡែន​ ​អាយុ ១៤ឆ្នាំ​ ​រង​របួសស្រាល​ ​ដែល​បច្ចុប្បន្ន​ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ ​និង​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​

​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​លាយ​ជីគីមី​ ​សម្រាប់​បាញ់​ដំណាំ​ ​ដោយ​ត្រូវ​សួរនាំ​បច្ចេកទេស​នៃ​ការ​លាយ​ឲ្យបាន​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ ​ឬ​អ្នកបច្ចេកទេស​ ​មុននឹង​ការ​លាយ​ ​ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ផ្ទាល់​ ​ដល់​ក្រុម​គ្រួសារ​ ​និង​អ្នកដទៃ​។​

​ស្រប​ពេល​គ្នា​នេះ​ដែរ​ ​លោក​វរសេនីយ៍ឯក​ ​នន​ ​ស៊ី​ណាត​ ​អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​ ​ខេត្ត​កំពង់ឆ្នាំង​ ​ក៏បាន​ឲ្យដឹង​នៅ​ថ្ងៃពុធ​នេះ​ដែរ​ថា​ ​នៅ​ម៉ោង​ជិត៦ល្ងាច​ថ្ងៃអង្គារ​ ​ក៏​មាន​ករណី​ផ្ទុះ​ធុង​ហ្គា​សបា​នកើ​ត​ឡើង​នៅ​ភូមិ​ច្រក​រមៀត​ ​ឃុំ​អូរ​ឬស្សី​ ​បណ្តាល​ឲ្យ​មនុស្ស​ ​៤នាក់​ ​បាន​រង​របួសធ្ងន់​ ​និង​ស្រាល​ ​ខណៈ​ដែល​ជនរងគ្រោះ​កំពុង​អង្គុយ​បញ្ចូល​ហ្គាស​ ​ពី​ធុង​ធំ​ទៅ​ក្នុង​កំ​ប៉ុង​ហ្គា​សតូចៗ​នៅមុខ​ផ្ទះ​លក់​ហ្គា​សរ​បស់​ខ្លួន​។​ ​

​ជនរងគ្រោះ​ ​មានឈ្មោះ​ ​ម៉ាត់​ ​សឹម​ ​ភេទប្រុស​ ​អាយុ៥៤ឆ្នាំ​,​ ​ឈ្មោះ​ ​ម៉ាត់​ ​អាមីន​ ​ភេទប្រុស​ ​អាយុ ៣២ឆ្នាំ​,​ ​ឈ្មោះ​ ​អៃ​ ​នី​ ​ភេទ​ស្រី​ ​អាយុ១៥ឆ្នាំ​,​ ​និង​ឈ្មោះ​ ​ពីន​ ​ភេទប្រុស​ ​អាយុ ២៨ឆ្នាំ​។​

​លោក​ថា​៖​ ​«​មុន​ពេល​កើតហេតុ​ ​បុរស​និង​ស្ត្រីជា​ម្ចាស់ផ្ទះ​ ​បាន​បើ​ក​ធុង​ហ្គា​សរួច​ ​បញ្ចូល​ទៅ​ក្នុង​កំ​ប៉ុង​តូច​ៗ​ ​ដើម្បី​លក់​បន្ត​ ​ស្រាប់តែ​ពេល​នោះ​ធុង​ហ្គាស​ធំ​បាន​ធ្លាយ​ ​ហើយ​បុរស​រូប​នោះ​ ​ក៏បាន​ស្រែក​ឲ្យ​គេ​ជួយ​ ​ពេលនោះ​មនុស្ស២នាក់​ទៀត​បាន​ស្ទុះ​រត់​ទៅ​ជួយ​ ​ក៏​ស្រាប់តែ​ផ្ទុះ​កំ​ប៉ុង​ហ្គា​សតូច​ ​និង​ឆេះ​រាល​ដាល់​ដល់​ធុង​ហ្គាស​ធំ​ចំណុះ១០គីឡូ​នោះ​ ​បណ្តាល​ឲ្យ​រង​របួស​តែម្តង​»​។​

​កាលពី​ខែមិថុនា​ ​អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ​លោក​ ​ហេង​ ​រតនា​ ​ក៏​ធ្លាប់​បាន​ស្នើ​ដល់​ស្ថាប័ន​ ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ​ពង្រឹង​បន្ថែម​លើ​វិធានការ​គ្រប់គ្រង​ ​ការអនុញ្ញាត​ក្នុង​ការ​លក់​ ​និង​ផ្ទុក​ហ្គា​សនៅ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ទីប្រជុំជន​ផង​ដែរ​ ​ខណៈ​មន្ត្រី​ជំនាញ​ខាង​គ្រឿងផ្ទុះ​រូប​នេះ​ ​បាន​អះអាង​ថា​ ​កម្លាំង​ផ្ទុះ​របស់​ធុង​ហ្គាស​ ​គឺ​ដូច​ទៅ​នឹង​កម្លាំង​ផ្ទុះ​របស់​គ្រាប់បែក​ ​ដែល​អាច​បង្ក​ហានិភ័យ​ដល់​មនុស្ស​ដូចគ្នា​៕​

Share and Like this post

Related Posts

Previous Article

ក្រសួង​កសិកម្មដកប្រធាន​ការិយាល័យ​​បសុ​ព្យាបាល​សត្វ​ខេត្តត្បូង​ឃ្មុំ​​​ ខណៈដែល​ជំងឺប៉េស្ត​ជ្រូកអាហ្រ្វិក​ផ្ទុះ​ឡើង​​ដល់ខេត្ត​កណ្តាល​

Next Article

រូបបដិមា​ធំ​មួយ​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​កសិន្ធុ​ប្រាសាទ​ព្រះ​គោ​