ជនជាតិ​កូរ៉េ​ពី​រនាក់​យក​ប្រាក់​ជាង​ ​២លាន​ដុល្លា​ចូលមក​កម្ពុជា​

តាំង វីដា / Khmer Times No Comments Share:
ជនជាតិ​កូរ៉េ​ខាងត្បូង​ពីរ​នាក់​ដែលយកប្រាក់​ចូលមក​កម្ពុជា។ Fresh News

​ជនជាតិ​កូរ៉េ​ខាងត្បូង​ពីរ​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ ​ពី​បទ​ព្យាយាម​នាំ​យក​សាច់ប្រាក់​សរុប​ចំនួន​ ​២,២​ ​លាន​ដុល្លារ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​ ​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នគរបាល​អន្តោប្រវេសន៍​ ​បាន​ចាប់ខ្លួន​លោក​ ​Yoon​ ​Wongi​ ​និង​ ​លោក​ ​Song​ ​Hyunhoo​ ​នៅពេល​ពួកគេ​មក​ចូល​មកដល់​កន្លែង​ត្រួតពិនិត្យ​ពន្ធគយ​ ​ក្នុង​ព្រលា​នយា​នដ្ឋាន​អន្តរជាតិ​សៀមរាប​ ​កាលពី​ថ្ងៃទី​​៧​ ​ខែកក្កដា​។​ ​ពួកគេ​នាំចូល​ប្រាក់​ចំនួន​ ​២,២​ ​លាន​ដុល្លារ​អាមេរិក​ ​ជា​ប្រភេទ​ក្រដាសប្រាក់​ ​១០០​ ​ដុល្លារ​ ​និង​ ​៥០​ ​ដុល្លារ​។​

​យោង​តាម​របាយការណ៍​របស់​នគរបាល​បានឱ្យ​ដឹង​ថា​ ​មាន​បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង​ពីរ​នាក់​ ​បាន​ចូលក្នុង​ប្រទេស​កម្ពុជា​តាម​ជើងហោះហើរ​ពី​ក្រុង​ហុងកុង​។​ ​អ្នក​ទាំងពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ស៊ើបអង្កេត​ ​និង​អនុវត្ដ​តាម​នីតិវិធី​ ​ហើយ​ប្រាក់​ទាំងនោះ​ត្រូវ​បាន​រក្សាទុក​ជា​បណ្តោះអាសន្ន​ ​នៅ​ការិយាល័យ​គយ​ ​និង​រដ្ឋាករ​កម្ពុជា​ ​នៅ​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​សៀមរាប​។​

​លោក​ ​សុខ​ ​ផល​ ​អគ្គលេខាធិការ​នៃ​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​ថា​ ​បុរស​ទាំងពីរ​នាក់​នេះ​បច្ចុប្បន្ន​កំពុង​ឃុំខ្លួន​នៅ​តុលាការខេត្ត​ ​ដើម្បី​ស៊ើបអង្កេត​តាម​នីតិវិធី​ច្បាប់​បន្ថែម​ទៀត​។​

​លោក​បាន​កត់សម្គាល់​ថា​ ​ចៅក្រម​នឹង​ចាត់វិធានការ​ដោយ​ផ្អែកលើ​ច្បាប់​ស្តី​ពី​ការ​ ​លាង​លុយ​ ​ការ​ប្រយុទ្ធ​ប្រឆាំង​ ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​អំពើ​ភេរវកម្ម​ ​និង​គោលការណ៍​ច្បាប់​ដទៃ​ៗ​ទៀត​ ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​«​តាម​ការ​ស្នើសុំ​របស់​ ​លោក​ ​ស​ ​ខេង​ ​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ ​តុលាការខេត្ត​នឹង​ស៊ើបអង្កេត​ករណីនេះ​ ​ហើយ​រក​ឲ្យ​ឃើញថា​ ​ហេតុអ្វីបានជា​ពួកគេ​យក​ប្រាក់​ទាំងនេះ​មក​ប្រទេស​កម្ពុជា​»​។​

​ករណី​ស្រដៀងគ្នា​នេះ​ដែរ​ ​កាល​ខែឧសភា​ ​នគរបាល​នៅ​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ​ក៏បាន​រឹបអូស​ប្រាក់​បាន​ចំនួន​ ​៤,៣​ ​លាន​ដុល្លារ​ ​ពី​ជនជាតិ​ចិន​ ​ដែល​បាន​នាំចូល​លុយ​សុទ្ធ​ពី​ ​ក្រុង​ហុងកុង​ ​ផង​ដែរ​៕​

Share and Like this post

Related Posts

Previous Article

លោក វេង សាខុន៖ ក្រុមជន​ខិលខូច​ដែល​បាន​ឈូសឆាយ​រំលោភ​យក​ដី​ព្រៃ​សហគមន៍ និង​ប្រឈម​ចំពោះ​មុខ​ច្បាប់

Next Article

ACU​ ​ប្រកាស​មិន​ចូលរួម​ត្រួតពិនិត្យ​ការ​ប្រលង​បាក់ឌុប​ទេ​ ​ក្នុង​ឆ្នាំនេះ​