ACU​ ​ប្រកាស​មិន​ចូលរួម​ត្រួតពិនិត្យ​ការ​ប្រលង​បាក់ឌុប​ទេ​ ​ក្នុង​ឆ្នាំនេះ​

ម៊ំ គន្ធា / Khmer Times No Comments Share:
high exam student
អ្នកសង្កេតការណ៍ពិនិត្យបេក្ខជនរកមើលសំណៅដើម ក្នុងការបង្ការពួកគេនាំចូលក្នុងបន្ទប់ប្រលង។ ជរ​ ​សុ​គន្ធា​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​មិន​ដាក់​ក្រុម​អ្នកសង្កេតការណ៍​ ​ទៅ​ត្រួតពិនិត្យ​ការ​ប្រឡង​បាក់​ឌុប​ដូច​ឆ្នាំ​មុន​ៗ​ទេ​នៅ​ឆ្នាំនេះ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​ធ្លាប់​បាន​បញ្ជូន​អ្នកសង្កេតការណ៍​ប៉ុន្មាន​ឆ្នាំ​កន្លងមក​ហើយ​ ​ដើម្បី​ត្រួតពិនិត្យ​ការ​ប្រលង​ថ្នាក់​ជាតិនេះ​ ​ខណៈ​ក្រសួង​អប់រំ​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ​ក្នុង​ការទប់ស្កាត់​ការ​លួច​ចម្លង​ ​ដើម្បី​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានឱ្យ​ដឹង​ថា​ ​កាលពី​ឆ្នាំមុន​ខ្លួន​បាន​ដាក់​អ្នក​ស្ម័គ្រចិត្ត​រហូតដល់​ ​៥.០០០នាក់​ ​ខណៈ​ចំនួន​ ​៤.៥០០នាក់​កាលពី​ឆ្នាំ២០១៧​។​

​ក្នុង​ឆ្នាំ​ ​២០១៧​ ​មាន​សិស្ស​ ​២៨​ ​នាក់​ ​ត្រូវ​បាន​ពិន័យ​សម្រាប់​ការ​លួច​ចម្លង​ ​ខណៈ​ដែល​ឆ្នាំ​ ​២០១៨​ ​ក្រសួង​អប់រំ​បាន​និយាយ​ថា​ ​សិស្ស​ ​១៧​ ​នាក់​ ​បាន​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​ ​ដោយសារតែ​មិនបាន​គោរព​តាម​ការណែនាំ​របស់ក្រ​សួង​។​

​យោង​តាម​ក្រសួង​អប់រំ​ ​ការ​ប្រឡង​នេះ​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃទី​ ​១៩​ ​ដល់​ថ្ងៃទី​ ​២០​ ​ខែសីហា​ ​ដោយមាន​សិស្ស​សរុប​ចំនួន​ ​១១៩.២១៧នាក់​ ​មានការ​កើនឡើង​ចំនួន​ ​២.១៥៦នាក់​ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ចាស់​។​

​ទោះ​យ៉ាងណាក៏ដោយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​ ​២៧​ ​ខែមិថុនា​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​មិន​ដាក់​អ្នកសង្កេតការណ៍​ទេ​នៅ​ឆ្នាំនេះ​។​

​«​ចំពោះ​ការ​ប្រឡង​បាក់ឌុប​នៅ​ឆ្នាំនេះ​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​នឹង​មិន​ចាត់តាំង​ឱ្យ​អ្នកសង្កេតការណ៍​ណា​ម្នាក់​ ​ដើម្បី​ត្រួតពិនិត្យ​ការ​ប្រឡង​​ដូចដែល​យើង​ធ្លាប់​បាន​ធ្វើ​ ​អស់​រយៈពេល​ ​៥ឆ្នាំ​មកហើយនោះទេ​»​។​

​លោក​ ​សេង​ ​ឃាង​ ​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ​និង​លោក​ ​ម៉ា​ ​សុ​យិ​នដា​ ​ប្រធាន​នាយកដ្ឋាន​អប់រំ​ និង​បង្ការ​ ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បានទេ​កាលពី​ម្សិលមិញ​។​

​លោកស្រី​ ​អ៊ុ​ក​ ​ឆាយ​យ៉ា​វី​ ​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​ក្រសួង​អប់រំ​មាន​សមត្ថភាព​ធ្វើការ​ត្រួតពិនិត្យ​ដោយខ្លួនឯង​ ​មិន​ចាំបាច់​ជំនួយ​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​លោកស្រី​បាន​មានប្រសាសន៍​ថា​ ​”​ក្រសួង​អាច​ប្រើ​បទបញ្ជា​ផ្ទៃក្នុង​ដើម្បី​ដាក់ទោស​គ្រូ​ ​និង​មន្ត្រី​អប់រំ​ដែល​អនុញ្ញាត​ឱ្យ​សិស្ស​ចែករំលែក​ចម្លើយ​គ្នា​”​។​ ​លោក​បន្ថែម​ថា​ប្រសិនបើ​ក្រសួង​បន្ត​ពឹងផ្អែក​លើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះ​ ​វា​នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ​ ​ក្នុងដំណើរកំណែទម្រង់​របស់​ខ្លួន​។​

​លោក​ ​សាន​ ​ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​សាខា​សម្រាប់​គណនេយ្យ​ភាព​សង្គម​ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​ក្នុងរយៈពេល​ ​៥ឆ្នាំ​នៃ​ការ​ត្រួតពិនិត្យ​ការ​ប្រលង​ថ្នាក់​ជាតិ​ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនបាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ណាមួយ​ទេ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​ខ្ញុំ​គិតថា​វា​ដល់ពេល​ដែល​ក្រសួងអប់រំយុវជន​ ​និងកីឡា​ធ្វើការងារ​របស់​ខ្លួន​ហើយ​ ​ដោយ​បង្ហាញ​ពី​ភាពរឹងមាំ​របស់​ខ្លួន​ ​នៅក្នុង​ដំណើរការ​នៃ​ការ​ប្រឡង​នៅ​ថ្នាក់បាក់ឌុប​ ​ដោយ​មិន​មាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ​យើង​សង្ឃឹមថា​ក្រសួង​អាច​គ្រប់គ្រង​បញ្ហា​នេះ​ ​[​កំហុស​ផ្នែក​បច្ចេកទេស​]​ ​ហើយ​ថា​នឹង​មិន​មាន​បញ្ហា​អ្វី​ទេ​ ​ក្នុងអំឡុងពេល​ប្រលង​បាក់ឌុប​។​ ​​មន្រ្តី​ត្រូវតែ​ធានា​ថា​ ​សិស្ស​មិន​អាច​បញ្ចូន​កម្រង​វិញ្ញា​សារ​ ​ចេញពី​បន្ទប់​ប្រលង​ខ្លួន​បានទេ​”​៕​

Share and Like this post

Related Posts

Previous Article

ជនជាតិ​កូរ៉េ​ពី​រនាក់​យក​ប្រាក់​ជាង​ ​២លាន​ដុល្លា​ចូលមក​កម្ពុជា​

Next Article

ក្រសួង​កសិកម្ម​បាន​ប្រកាស​​​ថា​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​​ឆ្លង​រាល​ដាល​ដល់​ខេត្ត​ស្វាយ​រៀង និង​ខេត្ត​តាកែវ