អេ​ស៊ី​លីដា​ ចាប់ដៃ​គូ​យុទ្ធ​សាស្រ្ត​ជាមួយ​ លី​ ​ហួរ​ ​ផេប្រ៉ូ​ ​

មៃ គុណមករ៉ា / Khmer Times No Comments Share:
Acleda and Ly Hour
លោក លី ហួរ (ឆ្វេង) ចាប់ដៃ​ ជាមួយ លោក អ៊ីន ចាន់នី ព្រមព្រៀង​ភាព​ជា​ដៃគូ​ជា​មួយ​ធនាគារ អេស៊ីលីដា ​ដំណើរការ​សេវា ផ្ទេរប្រាក់ រវាង​គណនី​ធនាគារ អេស៊ីលីដា និង​បណ្តាញ​ភ្នាក់ងារ លី ហួរ វេរលុយ។ ស៊ីវ ចាន់ណា

ធនាគារ​អេ​ស៊ី​លីដា​ ​និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ ​លី​ ​ហួរ​ ​ផេប្រ៉ូ​ ​(​លី​ ​ហួរ​ ​វេរ​លុយ​)​ ​កាលពី​ថ្ងៃសុក្រ​បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​សេវា​ផ្ទេរ​ប្រាក់​។​

​យោង​តាម​កិច្ច​ព្រមព្រៀង​ ​អតិថិជន​អេ​ស៊ី​លីដា​ ​អាច​ដាក់​ ​និង​ដកប្រាក់​តាម​ភ្នាក់ងារ​ ​លី​ ​ហួរ​ ​ជាង​ ​៤.៥០០​ ​កន្លែងនៅ​ទូទាំង​ប្រទេស​។​

​លោក​ ​លី​ ​ហួរ​ ​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​លី​ ​ហួរ​ ​គ្រុប​ ​បាន​និយាយ​ថា​ ​គោលដៅ​នៃ​ភាពជា​ដៃគូ​នេះ​ ​គឺ​ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​អតិថិជន​ ​និង​ចំណេញពេលវេលា​។​

​លោក​បាន​និយាយ​ថា​ ​”​នេះ​គឺជា​ការ​ចាប់ផ្តើម​ជំ​ហ៊ាន​ថ្មី​សម្រាប់​យើង​ ​ក្នុង​ការពង្រីក​វិសាលភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ​ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ ​និង​ផ្តល់​នូវ​សេវា​ប្រកបដោយ​ភាព​ងាយស្រួល​ដល់​ពួកគាត់​ ​ធ្វើការ​ការសម្រេច​ចិត្ត​ធ្វើការ​វិនិយោគ​ ​ការ​ដាក់​ ​ឬ​ដកប្រាក់​បញ្ញើ​ជា​សាច់​ប្រា​ក់​ភ្លាម​ៗ​ ​និង​ការ​ផ្តល់​ជូន​នូវ​លទ្ធភាព​ជាច្រើន​ផ្សេងទៀត​។​

​លោក​បណ្ឌិត​ ​អ៊ិ​ន​ ​ចាន់​នី​ ​ប្រធាន​នាយក​ប្រតិបត្តិ​ ​ធនាគារ​ ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​បានឱ្យ​ដឹង​ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ពង្រីក​វិសាលភាព​ ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​(​fintech​)​ ​នៅ​កម្ពុជា​ ​និង​លើកកម្ពស់​ក្នុង​ការពង្រីក​ប្រតិបត្តិ​ការ​ធនាគារ​ឲ្យ​កាន់តែ​ទំនើប​ថែមទៀត​នៅក្នុង​ឧស្សាហកម្ម​នេះ​។​

​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ ​បាន​ជួយ​ឱ្យ​ការផ្ទេរ​ប្រាក់​របស់​អតិថិជន​ ​កាន់តែ​ឆាប់រហ័ស​ ​ងាយស្រួល​ ​និង​មាន​សុវត្ថិភាព​ ​ព្រោះ​ក្រុមហ៊ុន​ ​អេ​ស៊ី​លីដា​ ​និង​ក្រុមហ៊ុន​ ​លី​ ​ហួរ​ ​មាន​បណ្តាញ​ប្រតិបត្តិ​ការ​ទូលំទូលាយ​ ​ដែល​គ្រប​ដណ្តប់​គ្រប់​ខេត្ត​-​ក្រុង​ ​នៅ​ទូទាំង​ប្រទេស​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​ភាពជា​ដៃគូ​នេះ​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​ ​ដល់​អតិថិជន​នៅក្នុង​ប្រទេស​ ​និង​គាំទ្រ​ដល់​ការ​រីក​លូតលាស់​របស់​អតិថិជន​ ​ជាមួយនឹង​ការកាត់បន្ថយ​ការ​ចំណាយ​ ​និង​ហានិភ័យ​”​។​

​យោង​តាម​លោក​ ​ចាន់​នី​ ​អេ​ស៊ី​លីដា​មាន​ម៉ាស៊ីន​ ​ATM​ ​ចំនួន​ ​៥៧៧​ ​កន្លែង​ ​ហើយ​ ​នៅ​ទូទាំង​ប្រទេស​។​

Share and Like this post

Related Posts

Previous Article

លោក​ អេង ហ៊ី៖ ​គ្រប់មធ្យោបាយបទល្មើស​ធនធាន​ធម្មជាតិ​ នឹង​កម្ទេច​ចោលនៅនឹងកន្លែង

Next Article

សមាគម​សម្ព័ន្ធ​និសិត្ស​​បញ្ញវន្ត​ខ្មែរ ​ នឹងបន្ត​រៀបចំពិធី​គោរពវិញ្ញាណក្ខន្ធ​សពលោក​​បណ្ឌិត កែម ឡី បើ​ទោះជាអាជ្ញាធរ​​មិន​អនុញ្ញាត