ប្រា​សាក់​ ​ដាក់​ឱ្យ​ដំណើរការ​សេវា​ធនាគារ​ចល័ត​ជំនាន់​ថ្មី​ដែល​មាន​លក្ខណៈ​ពិសេស​ជាង​មុន​

No Comments Share:

ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​និង​ឈានមុខ​គេ​ផ្នែក​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​(​FinTech​)​ ​បាន​ធ្វើ​ទំនើបកម្ម​ ​និង​បាន​ដាក់​ឱ្យ​ទាញ​យក​កម្មវិធី​ ​(​Download​ ​App​)​ ​សេវា​ធនាគារ​ចល័ត​ ​ដែល​មានមុខ​ងារ​កាន់តែ​ពិសេស​ ​ផ្ដល់​ភាព​ងាយស្រួល​ ​ទំនើប​ ​និង​មាន​រូបរាង​កាន់តែ​ស្រស់​ស្អាត​ ​សម្រាប់​ឱ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិ​ការ​ធនាគារ​បាន​ដោយខ្លួនឯង​ ​គ្រប់ពេលវេលា​ ​គ្រប់​ទីកន្លែង​។​

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​ ​កម្មវិធី​សេវា​ធនាគារ​ចល័ត​ជំនាន់​ថ្មីនេះ​ ​មាន​រូបរាង​ថ្មី​ស្រស់​ស្អាត​ ​មុខងារ​កាន់តែ​ច្រើន​ ​ងាយស្រួល​ប្រើប្រាស់​ជាង​មុន​ ​សុវត្ថិភាព​ខ្ពស់​ ​និង​កាន់តែ​ទំនើប​។​ ​អតិថិជន​អាច​ចូល​ទៅកាន់​សេវា​ធនាគារ​ចល័ត​តាម​ទូរស័ព្ទ​តាមរយៈ​ការ​ស្កេន​មុខ​របស់​អ្នកប្រើ​ប្រាស់​ ​(​Face​ ​ID​)​ ​ឬ​ ​ស្កេន​ក្រយៅដៃ​ ​សម្រាប់​ទូរស័ព្ទ​ដែល​អាច​ធ្វើការ​ស្កេន​មុខ​ ​ឬ​ ​ក្រយៅដៃ​របស់​អ្នកប្រើ​ប្រាស់​បាន​។​ ​

​ជាមួយ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ ​លោកអ្នក​អាច​បង់ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ទៅកាន់​ដៃគូ​ជំនួញ​ ​ឬ​ ​មនុស្សជា​ទីស្រឡាញ់​ ​ផ្ទេរ​ប្រាក់​តាម​លេខសម្ងាត់​ ​ឬ​ ​ផ្ទេរ​ប្រាក់​ទៅកាន់​អ្នក​ដែល​គ្មាន​គណនី​ ​ទិញ​កាត​ទូរស័ព្ទ​ ​ពិនិត្យមើល​សមតុល្យ​គណនី​ ​របាយការណ៍​គណនី​ ​និង​សេវា​ជាច្រើន​ទៀត​ ​ដោយ​មិន​គិត​កម្រៃ​សេវា​។​



​លោក​ ​សូ​នី​ ​បន្ត​ទៀត​ថា​ ​នេះ​គឺជា​ការ​ប្ដេជ្ញា​ចិត្ត​ពី​ប្រា​សាក់​ដើម្បី​ផ្តល់​ជូន​នូវ​បទពិសោធន៍​ដ៏​ល្អឥតខ្ចោះ​ដល់​អតិថិជន​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​ធ​នា​គារ​ផ្សេង​ៗ​បាន​គ្រប់ពេលវេលា​ ​គ្រប់​ទីកន្លែង​ ​ប្រកបដោយ​ភាព​ងាយស្រួល​ ​សុវត្ថិភាព​ ​និង​លឿន​រហ័ស​។​

​អតិថិជន​អាច​ទាញ​យក​កម្មវិធី​នេះ​ ​ចេញពី​ ​Apple’s​ ​App​ ​Store​:​ ​https​:​/​/​apple.co​/​308KJ3h​ ​និង​ ​Google’s​ ​Play​ ​Store​:​ ​https​:​/​/​bit.ly​/​2KT72Cf​ ​បាន​ដោយ​ឥតគិតថ្លៃ​ ​ឬ​ ​ចូល​ទៅ​ប្រើ​សេវា​ធនាគារ​ចល័ត​តាម​កុំព្យូទ័រ​តាម​ ​https​:​/​/​ibanking.prasac.com.kh​/​។​

​សូម​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ ​ដើម្បី​រីករាយ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​ធនាគារ​តាម​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ ​ដោយ​ឥត​គិត​កម្រៃ​សេវា​ ​និង​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​។​

​ព័ត៌មាន​បន្ថែម​ ​សូម​ទាក់ទង​មក​ទូរស័ព្ទ​លេខ​ ​086​ ​999​ ​911​ ​ឬ​ ​023​ ​999​ ​911​ ​ឬ​ ​0969​ ​999​ ​911​ ​ឬ​ ​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​ ​ឬ​ ​ចូល​ទៅកាន់​ ​www.prasac.com.kh​ ​។​

Share and Like this post

Related Posts

Previous Article

Sky Residence: Agile Group launches first project in Phnom Penh

Next Article

The Upgraded PRASAC Mobile and Internet Banking with Better Features Is Available For Use