គ្រោះថ្នាក់ចរាចរណ៍នៅបាវិត សម្លាប់មនុស្យ ៣នាក់និងរបួសធ្ងន់ ២នាក់

ផូ វី / Khmer Times No Comments Share:
Car accident
រថយន្ដ​ម៉ាក​ព្រុស​រងការ​ខូចខាត​យ៉ាង​ដំណំ​ ក្រោយពី​គ្រោះថ្នាក់​បណ្ដាល​ឲ្យមនុស្ស​ចំនួន ៣នាក់បានស្លាប់​និង​របួស ២នាក់​នៅក្រុង​បាវិត។ រូបថត សហការី

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្រ្ដភូមិ ត្រពាំងផ្លុង ក្រុងបាវិត បណ្ដាលឲ្យមនុស្ស ៣នាក់ស្លាប់ និង ២នាក់របួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ០៣ កក្ដដាម្សិលម៉ិញ តាមបណ្ដោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៥៩ និង១៦០ ស្ថិតនៅក្នុងភូមិ ត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត រវាងរថយន្តម៉ាកព្រុស និង រថយន្តមួយទៀតមិនស្គាល់ម៉ាក។

គ្រោះថ្នាក់នេះបណ្ដាលឲ្យមនុស្សចំនួន ៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្នុងនោះមានអ្នកបើកបររថយន្តជនជាតិខ្មែរម្នាក់ អ្នករួមដំណើរជនជាតិចិន ៤នាក់ខណៈ ២នាក់បានស្លាប់និង ២នាក់ទៀតរងរបួសធ្ងន់។ ក្រោយហេតុការណ៍កើតឡើង រថយន្តម្ខាងទៀតបានបើកគេចខ្លួនបាត់។

តាមការឲ្យដឹង​ពីអ្នក​ឃើញ​ហេតុការណ៍បានបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់នេះ គឺបណ្តាលមកពីរថយន្តព្រុសបើកបរ​លើស​ល្បឿនកំណត់៕

Share and Like this post

Related Posts

Previous Article

ខេត្ដត្បូងឃ្ម៊ំ​ត្រៀម​ខ្លួន​ទប់ទល់ ជំងឺប៉េសជ្រូកអាហ្រ្វិក ខណៈភូមិ​ចំនួន​​២ បានរកឃើញមេរោគ

Next Article

ចាន់ សោភ័ន៖ “បរិស្ថាន​គឺជា​ជីវិត​របស់​យើង!”