ខេត្ត​ចំនួន​ ​១២​ ​កំពុង​ឆ្លង​មេរោគ​លើដំឡូងមី​

ជា វណ្ណៈ / Khmer Times No Comments Share:
cassava
កសិករ​កំពុងដកដំឡូងមីនៅក្នុង​ចំការ​របស់គាត់។ រូបថត សហការី

ក្រសួង​កសិកម្ម​កំពុងតែ​អំពាវនាវ​ឱ្យ​មានការ​ត្រួតពិនិត្យ​នៅ​តាម​ព្រំដែន​ ​ឱ្យ​កាន់តែ​តឹងរ៉ឹង​បន្ទាប់ពី​ខេត្ត​ចំនួន​ ​១២​ ​បាន​រាយការណ៍​ថា​ ​មាន​ករណី​ជំងឺឆ្លង​តំឡូង​មី​ ​ម៉ូ​សា​អ៊ិ​ច​ នៅក្នុង​ចំការ​ដំឡូងមី​ជាច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​

​លោក​ ​ខាន់​ ​សំ​បាន​ ​ប្រធាន​នាយក​ដ្ឋាន​កសិ​-​ឧស្សាហកម្ម​ ​នៅ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ថា​ ​ជំងឺឆ្លង​ដំឡូងមី​ ​ម៉ូ​សា​អ៊ិ​ច​ ​ត្រូវ​បាន​រីក​រាលដាល​នៅ​ទូទាំង​ប្រទេស​ ​តាមរយៈ​នាំ​យក​មក​ដាំ​របស់​កសិករ​ ​ប៉ុន្តែ​ប្រភព​ជំងឺ​គឺ​ឆ្លង​មក​ពីក្រៅ​ប្រទេស​។​

​ក្រសួង​កំពុង​ស្នើសុំ​ឱ្យ​មានការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង​ ​ដើម្បី​ទប់​ស្គា​ត់​ការ​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​។​ ​យើង​ក៏​ត្រូវ​អប់រំ​កសិករ​ ​ឲ្យ​ចេះ​សម្គាល់​ដំណាំ​ដំឡូងមី​ ​ដែល​រង​ផល​ប៉ះពាល់​ដោយ​វីរុស​នេះ​ផង​ដែរ​។​

​ក្រសួង​កសិកម្ម​បាន​ស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ធ្វើការ​រួមគ្នា​ ​ដើម្បី​បញ្ឈប់​ការនាំចូល​ពូជ​ដំឡូងមី​ ​ដែល​ឆ្លង​មេរោគ​ចូលក្នុង​ប្រទេស​ ​តាម​គ្រប់​ច្រក​ត្រួតពិនិត្យ​ព្រំដែន​ ​ហើយ​ដាច់ខាត​ទាមទារ​ការពិនិត្យ​ ​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ ​មុន​និង​អនុញ្ញាត​នាំចូល​។​

​លោក​ ​សំ​បាន​ ​បាន​មានប្រសាសន៍​ថា​ ​ជំងឺ​វីរុស​ ​ម៉ូ​សា​អ៊ិ​ច​ ​ដែល​ជា​ជំងឺ​មួយ​ដែល​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​ ​និង​បង្ក​ហា​នី​ភ័យ​ខ្ពស់​ដល់​ផលិតកម្ម​ដំឡូងមី​រហូតដល់​ ​៨០​%​ ​ទោះជាយ៉ាងណា​ ​វីរុស​នេះ​មានតែ​នៅក្នុង​ខេត្ត​មួយចំនួន​ប៉ុណ្ណោះ​។​

​ខេត្ត​ចំនួន​ ​១២​ ​ដែល​រក​ឃើញ​វីរុស​នេះ​គ​មាន​ ​ខេត្តរតនគិរី​ ​មណ្ឌលគិរី​ ​ក្រចេះ​ ​ត្បូងឃ្មុំ​ ​ពោធិ៍សាត់​ ​បាត់ដំបង​ ​ព្រះវិហារ​ ​កំពង់ធំ​ ​បន្ទាយមានជ័យ​ ​ឧត្តរមានជ័យ​ ​កំពង់ចាម​ ​និង​ស្ទឹងត្រែង​។​

​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​នៅ​សប្តាហ៍​នេះ​ ​លោក​ ​វ៉េ​ង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​ក៏បាន​អំពាវនាវ​ឱ្យ​មានការ​ត្រួតពិនិត្យ​កាន់តែ​តឹងរ៉ឹង​ ​និង​ត្រួតពិនិត្យ​លើ​តម្រូវការ​ភូតគាម​អនាម័យ​។​ ​លោក​បាន​ស្នើ​ឱ្យ​ឈ្មួញ​នាំចូល​ ​ទិញ​ដំឡូងមី​ពី​ប្រភព​ដែល​អាច​ទុកចិត្ត​បាន​ ​ហើយ​សុំ​ឱ្យ​កសិករ​រាយការណ៍​ដល់​មន្រ្តី​ ​ពី​ករណី​ពាក់ព័ន្ធ​និង​វីរុស​នេះ​ផង​ដែរ​។​

​លោក​ ​សយ​ ​សូ​ណា​ ​ប្រធាន​នាយកដ្ឋាន​កសិកម្ម​ខេត្ត​ស្ទឹងត្រែង​បាន​មានប្រសាសន៍​ថា​ ​កសិករ​នៅក្នុង​ខេត្ត​នេះ​ ​កំពុង​ទទួលការ​បណ្ដុះ​បណ្តាល​ពី​ទិដ្ឋភាព​បច្ចេកទេស​នៃ​ការ​ដាំដំឡូង​មី​។​

​លោក​ ​សូ​ណា​ ​បាន​មានប្រសាសន៍​ថា​ ​ខេត្ត​ស្ទឹងត្រែង​ដែល​ជា​ខេត្ត​មួយ​ដែល​ដាំដុះ​ដំឡូងមី​យ៉ាងហោចណាស់​ ​១ម៉ឺន​ ​៦ពាន់​ហិ​ក​តា​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​មាន​វីរុស​ ​ម៉ូ​សា​អ៊ិ​ច​ ​កំពុង​រាតត្បាត​នៅ​ស្រុក​កូនមុំ​។​

​”​យើង​បាន​អប់រំ​កសិករ​ ​ចាប់តាំងពី​ករណី​វីរុស​ត្រូវ​បាន​រាយការណ៍​នៅក្នុង​ខេត្ត​មួយ​នេះ​។​ ​យើង​មាន​គោលបំណង​បណ្តុះបណ្តាល​ពួកគេ​ ​អំពី​របៀប​សម្គាល់​ដំឡូងមី​ដែល​ឆ្លង​វីរុស​​”​។​

​លោក​ ​សូ​ណា​ ​បាន​មានប្រសាសន៍​ថា​ ​”​យើង​សង្ឃឹមថា​វគ្គ​បណ្តុះបណ្តាល​ទាំងនេះ​ ​អាច​ជួយ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​”​ ​។​ ​ភាគច្រើន​ដំឡូងមី​ដែល​ដាំ​នៅ​ខេត្ត​នេះ​ ​ត្រូវ​បាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម​។​

​ដំឡូងមី​ត្រូវ​បាន​កសិករ​ដាំដុះ​ប្រមាណ​ជា​ ​៤០ម៉ឺន​ហិ​ក​តា​នៅ​ទូទាំង​ប្រទេស​៕​

Share and Like this post

Related Posts

Previous Article

ផ្សារ​ទំនើប​ខ្នាត​តូច កំពុង​ពង្រីក​ខ្លួន​ទ្រង់​ទ្រាយ​ធំ

Next Article

ក្រុមហ៊ុន​ក្នុង​ស្រុក​មួយកំពុង​ ​វិនិយោគ​លើ​ដំណាំ​ឫស្សី​ ​និង​ផ្តៅ​ ​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​