ក្រុមហ៊ុន​ក្នុង​ស្រុក​មួយកំពុង​ ​វិនិយោគ​លើ​ដំណាំ​ឫស្សី​ ​និង​ផ្តៅ​ ​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​

ឈុត ប៊ុនធឿន / Khmer Times No Comments Share:
Rattan furniture
គ្រឿង​សង្ហារឹម​ប្រណីតធ្វើពី រុក្ខជាតិ​ផ្ដៅត្រូវបាន​រៀបចំ​ដាក់តាំង​លក់​ក្នុុងហាងមួយ។ រូបថត សហការី

​​ក្រុមហ៊ុន​ ​អាន​ ​ម៉ា​ឌី​ ​គ្រុប​ ​បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា​ ​ខ្លួន​បាន​ចាប់ផ្តើម​ដាំ​ដើម​ឫស្សី​ ​និង​ផ្តៅ​ ​នៅ​លើ​ផ្ទៃដី​មួយ​កន្លែង​ក្នុង​ស្រុក​អូររាំងឪ​ ​ខេត្ត​ត្បូងឃ្មុំ​។​

​លោក​ ​អាន​ ​ម៉ា​ឌី​ ​ប្រធាន​ក្រុម​ព្រឹក្សា​នាយក​បាន​មានប្រសាសន៍​ថា​ ​ក្រុមហ៊ុន​ដំបូង​ឡើយ​បាន​ធ្វើការ​ដាំដុះ​លើ​ផ្ទៃដី​តែ​ ​២៥ហិ​ក​តា​ទេ​។​ ​លោក​បាន​បន្ថែម​ថា​ ​ដីចម្ការ​នេះ​នឹង​ពង្រីក​រហូតដល់​ ​មួយ​ម៉ឺន​ហិ​ក​តា​ដើម្បី​ដាំ​ឫស្សី​ ​និង​ផ្តៅ​។​

​គម្រោង​ក្រុមហ៊ុន​ក៏​នឹង​បង្កើត​រោងចក្រ​កែច្នៃ​មួយ​ ​ដើម្បី​ផលិត​សម្ភារៈ​តុបតែង​ ​និង​គ្រឿង​សង្ហា​រឹម​ផង​ដែរ​​ ​នេះ​បើ​យោង​តាម​លោក​ ​អាន​ ​ម៉ា​ឌី​ ​បាន​និយាយប្រាប់​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​លោក​ ​វេង​ ​សុ​ខុន​ ​ក្នុង​អំឡុង​ពេលដំណើរ​ទស្សនកិច្ច​នៅក្នុង​ចម្ការ​ ​កាលពី​ថ្ងៃអាទិត្យ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​ឫស្សី​ ​និង​ផ្តៅ​ ​មាន​សក្តា​នុ​ពល​យ៉ាង​ខ្លាំង​នៅក្នុង​ទីផ្សារ​”​ ​។​ ​ក្រុមហ៊ុន​នឹង​ប្រើ​ទិន្នផល​ពីដើម​ ​ឫស្សី​ ​និង​ផ្តៅ​ ​ដើម្បី​ផលិត​គ្រឿង​សង្ហា​រឹម​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ ​និង​អន្តរជាតិ​ផង​ដែរ​។​

​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​នេះ​ ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ព្រឹទ្ធសភា​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ​ដែល​បង្កើត​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី​ ​និង​ផ្តៅ​។​

​យោង​តាម​សេចក្តី​ប្រកាស​របស់​ព្រឹទ្ធសភា​ ​ដី​ប្រហែល​ ​៤ម៉ឺន​ហិ​ក​តា​នឹង​ត្រូវ​ផ្តល់​ជូន​ ​ដើម្បី​លើកទឹកចិត្ត​កសិករ​ឱ្យ​ដាំ​និង​កែច្នៃ​ឫស្សី​ ​និង​ផ្តៅ​ ​ហើយនឹង​បង្កើត​បណ្តាញ​ទីផ្សារ​អន្ដរ​ជាតិ​មួយ​ ​សម្រាប់​លក់​ផលិតផល​របស់​ពួកគេ​។​

​លោក​ ​វេង​ ​សុ​ខុន​ ​បាន​និយាយ​ថា​ ​ការ​វិនិយោគ​នេះ​នឹង​ជួយ​បង្កើន​ផលិតកម្ម​ក្នុង​ស្រុក​ ​ដែល​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ​យក​មក​ធ្វើជា​គ្រឿង​សង្ហា​រឹម​។​

​យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​ឬស្សី​ ​និង​ផ្តៅ​អន្តរជាតិ​ ​(​INBAR​)​ ​កាលពី​ខែមុន​បានឱ្យ​ដឹង​ថា​ ​ការ​ជួញដូរ​ឬស្សី​ ​និង​ផ្តៅ​ ​ទៅ​អន្តរជាតិ​មានតម្លៃ​ជិត​ ​២ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ៗ។​

​អង្គការINBAR​ ​ដែល​មាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​ចិន​ ​គឺជា​អង្គការ​អភិវឌ្ឍន៍​ពហុភាគី​មួយ​ ​ដែល​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​បរិស្ថាន​ ​ដោយ​ប្រើប្រាស់​ឫស្សី​ ​និង​ផ្តៅ​។​

​យោង​តាម​ ​INBAR​ ​បានឱ្យ​ដឹង​ថា​ឫស្សី​ ​និង​ផ្តៅ ​ជា​ផលិតផល​ព្រៃ​មិនមែន​ជា​ឈើ​ ​មានតម្លៃ​បំផុត​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​ ​ហើយជា​សក្តា​នុ​ពល​តែមួយគត់​ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ​ព្រមទាំង​បញ្ហា​ប្រឈមបាត់បង់​ធនធាន​ធម្មជាតិ​ ​និង​ផ្តល់​ភាព​ប្រសើរ​ឡើង​នូវ​ជីវភាពរស់នៅ​ដល់​ប្រជាជន​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​លោក​ ​សុវណ្ណ​ ​ពិសិដ្ឋ​ ​មក​ពី​សមាគម​ផ្តៅ​កម្ពុជា​បាន​ប្រាប់​ខ្មែរ​ថាម​ន៍​កាលពី​ថ្ងៃ​ចន្ទ​ថា​ ​កម្ពុជា​មាន​លក្ខខណ្ឌ​អំណោយផល​ដល់​ការ​ដាំដំណាំ​ទាំង​ពី​ប្រភេទ​នេះ​។​

​លោក​មានប្រសាសន៍​ថា​ ​សមាគម​នេះ​កំពុងធ្វើការ​ជាមួយ​សហគមន៍​ចំនួន​ ​១២​ ​ទៀត​នៅ​ខេត្ត​ចំនួន​បី​ ​គឺ​ខេត្តកោះកុង​ ​ព្រះសីហនុ​ ​និង​កំពត​។​ ​សហគមន៍​នី​មួយ​ៗ​មាន​សមាជិក​ពី​ ​៣០០០​ ​ទៅ​ ​៨០០០​ ​គ្រួសារ​។​

​”​យើង​បាន​ផ្តល់​ការ​បណ្តុះបណ្តាល​ ​ដល់​គ្រួសារ​ទាំងនោះ​ដើម្បី​បង្កើត​ផលិតផល​ ​ដែល​ជា​តម្រូវការ​សម្រាប់​ទីផ្សារ​”​ ​។​

​លោក​បាន​កត់សម្គាល់​ថា​ ​ផលិតផល​ទាំងនេះ​ត្រូវ​បាន​បញ្ចូល​គ្នា​ ​ហើយបែងចែកជា​ពីរ​ប្រភេទ​ គឺ​ផលិតផល​ពាក់កណ្តាល​ផលិតកម្ម​ ​ដូចជា​តម្បាញ​ ​ខ្លឹម​ផ្តៅ​ ​ខ្សែចំណង​ ​និង​ផលិតផល​សម្រេច​ដែល​រួមមាន​សាឡុង​ ​ទូ​ ​អង្រឹង​ ​កៅអី​ ​និង​គ្រែ​ជាដើម​។​

​អតិថិជន​ក្នុង​ស្រុក​ភាគច្រើន​គឺ​សណ្ឋាគារ​ ​ផ្ទះសំណាក់​ ​ភោជនីយដ្ឋាន​ ​ផ្សារ​ទំនើប​ ​និង​ហាង​លក់​គ្រឿង​សង្ហា​រឹម​។​ ​ផលិតផល​នេះ​ ​ក៏​ត្រូវ​បាន​លក់​ទៅ​ប្រទេស​វៀតណាម​ ​និង​ប្រទេស​ចិន​ផង​ដែរ​ ​ដោយ​សមាគម​នេះ​សង្ឃឹមថា​ ​នឹង​ចាប់ផ្តើម​លក់​ទៅ​ជប៉ុន​ ​និង​កូរ៉េ​ខាងត្បូង​ក្នុង​ពេល​ឆាប់​ៗ​នេះ​។​

​លោក​ ​ពិសិដ្ឋ​ ​បាន​ទទួលស្គាល់​ថា​ ​ផលិតផល​ផ្តៅ​និង​ឫស្សី​ក្នុង​ប្រទេស​កម្ពុជា​ ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​។​ ​កសិករ​ដែល​ធ្វើ​ដោយ​ប្រើ​ក្បួន​ពី​បុរាណ​ ​ជាទូទៅ​ខ្វះ​ចំណេះដឹង​ ​និង​ជំនាញ​បច្ចេកទេស​។

​ទោះជាយ៉ាងណាយោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ព្រឹទ្ធសភា​បាន​ថ្លែងថា​ ​”​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ ​ព្រមទាំង​ផ្ដល់ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​កសិករ​ ដើម្បី​កែច្នៃ​ផលិតផល​ពី​ឫស្សី​ ​និង​ផ្តៅ​ ​ជាផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​ ​និង​គ្រប់គ្រង​វិស័យ​នេះ​”​៕

Share and Like this post

Related Posts

Previous Article

ខេត្ត​ចំនួន​ ​១២​ ​កំពុង​ឆ្លង​មេរោគ​លើដំឡូងមី​

Next Article

​ស្ថានភាព​នៃ​ការ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ស្ងប់ស្ងាត់​