​ស្ថានភាព​នៃ​ការ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ស្ងប់ស្ងាត់​

ប៉ិច សុធារី / Khmer Times No Comments Share:
protected-area-land
មន្ត្រី​ជំនាញ​ ​ចុះ​ចាត់វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។​ ក្រសួងបរិស្ថាន​

ភ្នំពេញ​៖​ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ ​បាន​លើកឡើង​ថា​ ​ស្ថានភាព​នៃ​ការរុករាន​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន​ ​ក្នុង​ខេត្តកោះកុង​ ​កំពង់ឆ្នាំង​ ​កំពង់ស្ពឺ​ ​និង​ពោធិ៍សាត់​ ​ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ ​ខណៈ​មន្ត្រី​ជំនាញ​បាន​និង​កំពុង​បន្ត​អនុវត្ត​វិធានការ​ការពារ​។​

​កាលពី​ចុងឆ្នាំ​មុន​ ​ក្រសួងបរិស្ថាន​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ជាបន្តបន្ទាប់​ ​ពី​ការ​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​បទល្មើស​កាប់​រាន​ដី​ព្រៃ​ ​និង​ការ​ទិ​ញល់​ដី​រដ្ឋ​ខុសច្បាប់​នៅក្នុង​តំបន់ការពារធម្មជាតិ​ ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​លើ​ការគ្រប់គ្រង​តំបន់​ការពារ​ ​និង​សិទ្ធិ​ស្របច្បាប់​របស់​ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍន៍​ ​ខណៈ​ដែល​ក្រសួង​រក​ឃើញថា​ ​ករណី​បទល្មើស​ទាំងនោះ​ ​នៅតែ​បន្ត​កើតមាន​ក្នុង​តំបន់ការពារធម្មជាតិ​មួយចំនួន​ ​ដូចជា​ ​ឧទ្យានជាតិ​ព្រះសុរាម្រិត​-​កុស​មៈ​គិរីរម្យ​ ​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ​ ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ ​ឧទ្យានជាតិ​ជួរភ្នំ​ក្រវាញ​កណ្តាល​ ​និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ក្បាលឆាយ​ជាដើម​។​ ​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​លោក​ នេត្រ​ ​ភក្ត្រា​ ​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ​កន្លងមក​ ​ក្រសួង​ធ្លាប់​បាន​ចេញ​សេចក្តី​ណែនាំ​ជាច្រើនលើក​រួចមក​ហើយ​ ​ដោយ​បដិសេធ​នូវ​ការ​កាន់កាប់​ដី​ ​ដែល​បាន​មក​ពី​ការរុករាន​ទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​ ​និង​បាន​រៀបចំ​នីតិវិធី​ដកហូត​ដី​ទាំងនោះ​មកវិញ​។​ ​លោក​បន្ត​ថា​៖​ ​«​មួយ​រយៈ​ចុងក្រោយ​នេះ​ ​ស្ថានភាព​ហាក់ដូច​ស្ងប់ស្ងាត់​ ​ហើយ​មន្ត្រី​ជំនាញ​បាន​និង​កំពុង​បន្ត​អនុវត្ត​វិធានការ​ការពារ​ឲ្យបាន​តឹង​រឹង​ថែមទៀត​»​។​

​លោក​ នេត្រ​ ​ភក្ត្រា​ ​ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ចំពោះ​ការជំរុញ​ដល់​អាជ្ញាធរ​ខេត្ត​មួយចំនួន​ ​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​ការទន្ទ្រាន​កាន់កាប់​ដី​ខុសច្បាប់​ក្នុង​តំបន់ការពារធម្មជាតិ​ ​ដែល​នឹងអាច​ធ្វើឲ្យ​ការគ្រប់គ្រង​ ​និង​ការទប់ស្កាត់​បទល្មើស​នៅ​តំបន់ការពារធម្មជាតិ​ ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​។​

​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​លោក​ ​ឆាន់​ ​សា​ផាន​ ​កាលពី​ថ្ងៃទី១៧ មិថុនា​ ​ក៏បាន​ចេញ​លិខិត​ទៅកាន់​អភិបាលខេត្ត​ចំនួន៤​ ​រួមមាន​ ​ខេត្ត​កំពង់ស្ពឺ​ ​ពោធិ៍សាត់​ ​កំពង់ឆ្នាំង​ ​និង​កោះកុង​ ​ដោយ​ស្នើ​ឲ្យ​ចាត់វិធានការ​បោសសម្អាត​ដោយ​ទប់ស្កាត់​ជាមុន​ ​មិន​ឲ្យ​មានការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​តំបន់ការពារធម្មជាតិ​នៃ​ខេត្ត​និ​មួយ​ៗ​ផង​ដែរ​។​

​លោក​ថា​៖​ ​«​ក្រុមការងារ​ក្រសួងបរិស្ថាន​ ​បាន​លើកឡើង​នូវ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ចូលកាន់​កាប់ដី​ព្រៃ​ ​ពីសំណាក់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ការពារ​មួយចំនួន​ ​ស្ថិត​ក្នុង​ភូមិ​ស្រា​ស្ត្ររបស់​ខេត្ត​ទាំង៤​.​.​.​ដូច្នេះ​ក្នុងករណី​មានការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​រួចរាល់​ដោយ​ខុស​នីតិវិធី​ ​អភិបាលខេត្ត​ទាំង៤​ ​ត្រូវ​រាយការណ៍​មក​ក្រសួង​រៀបចំ​ដែនដី​ ​ដើម្បី​ចាត់វិធានការ​ជាបន្ទាន់​»​។​

​លោក​ឆាន់​ ​សុ​ផាន​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បន្ថែម​បានទេ​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​។​

​អភិបាលរងខេត្ត​កោះកុង​ ​លោក​ ​សុខ​ ​សុទ្ធី​ ​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ​កន្លងមក​ ​មាន​ពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​តំបន់​ការពារ​ ​និង​អ្នក​ចំណាកស្រុក​ ​បាន​ឆ្លៀតឱកាស​ក្នុង​ការទន្ទ្រាន​កាន់កាប់​ដី​តំបន់​ការពារ​ឧទ្យានជាតិ​បុទុមសាគរ​ ​និង​តំបន់​ព្រៃលិចទឹក​ជាដើម​ ​ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​ទប់ស្កាត់​បាន​ទាន់ពេល​វេលា​។​ ​លោក​បន្ត​ថា​៖​ ​«​ករណីនេះ​ ​យើង​បាន​ចាត់វិធានការ​ការពារ​ជាយូរមកហើយ​ ​ប៉ុន្តែ​នៅពេល​មានការ​ជំរុញ​របស់ក្រ​សួង​ពាក់ព័ន្ធ​ទាំងពីរ​នេះ​ទៀត​ ​នឹង​កាន់តែ​ធ្វើឲ្យ​រដ្ឋបាល​ខេត្ត​ ​បង្កើន​ការអនុវត្ត​លើ​ការទប់ស្កាត់​ការទន្ទ្រាន​ដី​ព្រៃ​ ​ឬ​ដី​ព្រៃលិចទឹក​ទាំងនោះ​បន្ថែម​ទៀត​»​។​

​យោង​តាម​របាយការណ៍​កាល​ឆ្នាំ២០១៨ របស់ក្រ​សួង​បរិស្ថាន​ ​កម្ពុជា​មាន​តំបន់ការពារធម្មជាតិ​ប្រមាណ ៥០កន្លែង​ ​និង​របៀង​ជីវចម្រុះ​ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​មួយចំនួន​ទៀត​ ​ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ ​៧,៥លាន​ហិ​ក​តា​ ​ស្មើនឹង៤១​% ​នៃ​ផ្ទៃដី​ទូទាំង​ប្រទេស​៕​

Share and Like this post

Related Posts

Previous Article

ក្រុមហ៊ុន​ក្នុង​ស្រុក​មួយកំពុង​ ​វិនិយោគ​លើ​ដំណាំ​ឫស្សី​ ​និង​ផ្តៅ​ ​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​

Next Article

​លោកនាយក​រដ្ឋមន្ត្រី​ ​ជំរុញ​ដល់​គ្រប់​ស្ថានីយ​ទូរទស្សន៍​ឲ្យ​ប្រើ​ភាសា​សញ្ញា​នៅក្នុង​ការផ្សាយ​កម្មវិធី​ព័ត៌មាន​