អ​គា​រម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ ​ជីប​ ​ម៉ុង​ ​កំពុង​លេចចេញ​ជារូបរាង​ក្នុង​តំបន់​បាក់​ទូក​

No Comments Share:
Chipmong
រូបគំរូប្លង់​អ​គា​រម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ ​ជីប​ ​ម៉ុង​ ​បាក់​ទូក។

​អ​គា​រម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ ​ជីប​ ​ម៉ុង​ ​បាក់​ទូក​ ​ដែល​គ្រប់គ្រង​ដោយក្រុម​ហ៊ុន​ ​ជីប​ ​ម៉ុង​ ​រី​ថែល​ ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​សាងសង់​រួចរាល់​ប្រមាណ៨០ភាគរយ​ ​ហើយ​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ត្រីមាស​ទី៤​ ​ក្នុង​ឆ្នាំ២០១៩នេះ​ ​បើ​តាម​ការ​ឲ្យដឹង​ពី​លោក​ ​Michael​ ​Vong​ ​នាយក​គ្រប់គ្រង​មណ្ឌល​ផ្សារ​ទំនើប​ ​ជីប​ ​ម៉ុង​ ​រី​ថែល​។​

ស្ថិតនៅ​លើ​ផ្ទៃដី​ទំហំ៨៤៧០​ ​ម៉ែត្រការ៉េ​ ​និង​មាន​កំពស់៨ជាន់​រូ​មទាំ​ង​ជាន់ផ្ទាល់ដី​ ​អ​គា​រម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ដ៏​ប្រណិត​នេះ​ ​នឹង​មាន​ផ្សារ​ទំនើប​ ​ជីប​ ​ម៉ុង​ ​ធនាគារពាណិជ្ជ​កម្ម​ ​ជីប​ ​ម៉ុង​ ​អគារ​ការិយាល័យ​សម្រាប់​ជួល​ ​កន្លែង​ធ្វើការ​រួមគ្នា​(​Co​-​working​ ​space​)​ ​ភោជនីយដ្ឋាន​ ​និង​ហាង​កាហ្វេ​ជាដើម​។​

chipmong

​អ​គា​រម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម​ ​ជីប​ ​ម៉ុង​ ​បាក់​ទូក​ ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស៊ី​វី​ល័យ​ ​និង​ផ្តល់​ទីតាំង​ដ៏​ល្អ​សម្រាប់​ជួល​ ​ដោយ​អគារ​នេះ​ស្ថិតនៅ​លើ​ផ្លូវ១៦៩​ ​កែង​ផ្លូវ១៦៤​ ​ក្បែរ​វិទ្យាល័យ​បាក់​ទូក​ ​ដែល​ជា​តំបន់​ទីប្រជុំជន​ ​និង​ហ៊ុំ​ព័ទ្ធ​ដោយសា​លា​រៀន​ ​មហាវិទ្យាល័យ​ ​អគារ​ការិយាល័យ​ ​និង​ធនាគារ​ផង​ដែរ​។​ ​

chipmong

​ក្រុមហ៊ុន​ ​ជីប​ ​ម៉ុង​ ​រី​ថែល​ ​គឺជា​អាជីវកម្ម​មួយ​របស់​ក្រុមហ៊ុន​ ​ជីប​ ​ម៉ុង​ ​គ្រុប​ ​ដែល​វិនិយោគ​លើ​វិស័យ​មណ្ឌល​ផ្សារ​ទំនើប​ ​ដែល​សព្វថ្ងៃ​កំពុង​មាន​គម្រោង​មណ្ឌល​ផ្សារ​ទំនើប​សរុប​ចំនួន៥​ ​និង​អ​គា​រម​ជ្ឍ​មណ្ឌល​ពាណិជ្ជកម្ម១​ ​ដែល​កំពុង​ត្រូវ​បាន​សាងសង់​។​ ​

Share and Like this post

Related Posts

Previous Article

The Upgraded PRASAC Mobile and Internet Banking with Better Features Is Available For Use

Next Article

CHIP MONG INSEE CEMENT CORPORATION to launch new product CAMEL Strong “Build it strong, Build with pride”