កុមារីម្នាក់បានស្លាប់បន្ទាប់ពីធ្លាក់​ចូល​ក្នុង​អាង​ចិញ្ចឹម​ក្រពើក្នុងខេត្តសៀមរាប

សែន ដាវីត / Khmer Times No Comments Share:
ហ្វូងក្រពើចិញ្ចឹមក្នុងអាងប្រចាំគ្រួសារ ក្នុងខេត្ដសៀមរាប។ រូបថត សហការី

សមត្ថកិច្ច​បានឲ្យដឹងថា ក្មេងស្រីអាយុ ២ ឆ្នាំម្នាក់ ត្រូវបានសម្លាប់ដោយសត្វក្រពើដែលចិញ្ចឹមដោយគ្រួសាររបស់នាងក្នុងក្រុងសៀមរាប ខេត្តសៀមរាម កាលពីថ្ងៃអាទិត្យនេះបន្ទាប់ពីនាងធ្លាក់​ចូល​ក្នុង​អាង​ចិញ្ចឹម​ក្រពើតែម្នាក់ឯង។

លោកអនុសេនីយ៍ឯក ចែម ចំណាន អធិការរងនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ុម រដ្ឋ​នារី មានអាយុ​ ២​ឆ្នាំ ដែលត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងអាង​ចិញ្ចឹម​ក្រពើគ្រួសាររបស់នាងក្នុងភូមិ​ពោធិ៍​បន្ទាយ​ជ័យ ក្រុងសៀមរាប កាលពីវេលាម៉ោង ១០ ព្រឹកមិញនេះ។

លោកអនុសេនីយ៍ឯក ចែម ចំណាន បានថ្លែងថា៖ «ឪពុករបស់នាងរកឃើញតែលលាដ៍ក្បាលរបស់នាងប៉ុណ្ណោះនៅក្នុងអាង​ចិញ្ចឹម​ក្រពើ ជាកន្លែងដែលនាងត្រូវបានសម្លាប់ដោយសត្វក្រពើ»។

លោកអនុសេនីយ៍ទោ អ៊ុច សុផេន មេប៉ុស្តិ៍នគរបាលសង្កាត់​សៀមរាប បានថ្លែងឲ្យដឹងថា នៅថ្ងៃកើតហេតុ ក្មេងស្រីរូបនេះនៅផ្ទះជាមួយម្តាយរបស់នាង។

A mother holds a skull of the girl after it was picked up from the crocodile farm. Siem Reap police

លោកអនុសេនីយ៍ទោ អ៊ុច សុផេន បានបន្តឲ្យដឹងថា ថ្មីៗនេះ ក្រុមគ្រួសាររបស់កុមារីរងគ្រោះទើបតែទទួលបុត្រដែលទើបនឹងកើត។ ខណៈពេលដែលម្តាយកំពុងតែរវល់មើលថែកូនដែលទើបនឹងកើត ម្ដាយរបស់នាងមិនបានចាប់អារម្មណ៍កូនស្រីច្បងរបស់នាងនោះទេ។ នៅពេលដែលឪពុករបស់នាងត្រលប់មកផ្ទះវិញនៅម៉ោង ១០ ព្រឹក លោកបានឃើញលលាដ៍ក្បាលរបស់កូនស្រីនៅក្នុងអាង​ចិញ្ចឹម​ក្រពើបាត់ទៅហើយ ។

លោកសុផេនបាននិយាយថា៖ «នៅពេលដែលគាត់ត្រលប់មកដល់ផ្ទះវិញ លោកអត់ឃើញកូនស្រីរបស់លោកនៅក្នុងផ្ទះទេ។ គាត់បានប្រទះឃើញលលាដ៍ក្បាលនៅក្នុងអាង​ចិញ្ចឹម​ក្រពើ។ គាត់បានបញ្ជាក់ថាមានតែកូនស្រីរបស់គាត់តែប៉ុណ្ណោះ ដែលធ្លាក់ចូលក្នុងអាង​ចិញ្ចឹម​ក្រពើ ហើយក្រពើបានខាំស៊ីរូបនាងដោយបន្សល់ទុកតែលលាដ៍ក្បាលរបស់នាងប៉ុណ្ណោះ»។

លោក សុផេន បានបន្តថា គ្រួសាររបស់កុមារីរងគ្រោះបានសង់របងនៅជុំវិញអាង​ចិញ្ចឹម​ក្រពើដែរ តែក្មេងៗនៅតែអាចចូលបាន។ កុមារីរងគ្រោះបានទៅលេងជិតអាង​ចិញ្ចឹម​ក្រពើដោយខ្លួនឯងហើយបានធ្លាក់ចូលទៅក្នុងអាង​នោះ។

លោក សុផេន បានថ្លែងទៀតថា៖ «អាង​ចិញ្ចឹម​ក្រពើរបស់គាត់មានទីតាំងស្ថិតនៅពីក្រោយផ្ទះ ហើយក្មេងស្រីរងគ្រោះបានទៅលេងក្បែរៗទីតាំងនោះ ក៏បានធ្លាក់ចូលទៅក្នុងអាង អំឡុងពេលដែលម្តាយរបស់នាងកំពុងតែមមាញឹកមើលថែរក្សាកូនស្រីម្នាក់ទៀតដែលទើបនឹងកើតនៅក្នុងផ្ទះ»។

«យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារជនរងគ្រោះ។ ម្តាយរបស់កុមារីជនរងគ្រោះបានឱបលលាដ៍ក្បាលកូនស្រីរបស់នាង ។ យើងសូមធ្វើការអំពាវនាវដល់គ្រួសារទាំងអស់ដែលមានកសិដ្ឋានចិញ្ចឹមក្រពើ ឲ្យមានការប្រុងប្រយ័ត្នដល់សមាជិកគ្រួសារទាំងអស់ជាពិសេសកុមារតូចៗ»។

ដំណឹងនេះបានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលជាខ្លាំង ដែលបានចូលរួមរំលែកទុក្ខនិងសម្តែងការសោកស្តាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ចំពោះក្រុមគ្រួសារនិងបានក្រើនរំលឹកដល់អ្នករាល់គ្នាឲ្យបានដឹងថាក្មេងតូចៗពិតជាមិនដឹងថាសត្វណាខ្លះដែលអាចបង្កគ្រោះថ្នាក់នោះទេ។

«កុមារតូចៗចូលចិត្តលេងជាមួយនិងសត្វ ហើយប៉ះវា ដោយមិនដឹងថាសត្វខ្លះអាចមានគ្រោះថ្នាក់ដល់ពួកគេ ដូច្នេះក្នុងនាមជាឪពុកម្តាយ ត្រូវយកចិត្តទុកដាក់និងថែរក្សាកូនតូចៗរបស់ពួកគេឲ្យបានល្អ។ នេះបើយោងតាមការផ្ដល់ជាមតិយោបល់នៅលើព័ត៌មានដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម»។

Share and Like this post

Related Posts

Previous Article

​លោកនាយក​រដ្ឋមន្ត្រី​ ​ជំរុញ​ដល់​គ្រប់​ស្ថានីយ​ទូរទស្សន៍​ឲ្យ​ប្រើ​ភាសា​សញ្ញា​នៅក្នុង​ការផ្សាយ​កម្មវិធី​ព័ត៌មាន​

Next Article

ឡាន​ដឹក​ដី​ ​បុក​តុ​តុ​នៅ​ផ្លូវបំបែក​កោះកុង​ ​ស្លាប់​អ្នក​បើក​និង​របួស​ព្រះសង្ឃ​ ​៦អង្គ​ ​