​​នគរបាល​ខេត្តកំពង់ធំ​កំពុង​ស្រាវជ្រាវ​ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​

ប៉ិច សុធារី / Khmer Times No Comments Share:
អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​វាយ​។​ ​ ​រស្មី​កម្ពុជា​

កំពង់ធំ​៖​ ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ធំ​ ​បាន​និង​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​បណ្តឹ​ងរ​បស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ ​ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​ឲ្យ​រង​របួស​ ​និង​យក​ទូរស័ព្ទ​ទៅបាត់​។​

​សមាជិកសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ​និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ខេត្តកំពង់ធំ​មក​ពីអ​តី​ត​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​ស៊ុន​ ​ធន់​ ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចំនួន ៤នាក់​ ​ត្រួត​គ្នា​វាយ​ទៅលើ​រាងកាយ​រូប​គាត់​ ​កាលពី​ថ្ងៃសុក្រ​ ​នៅ​ចំណុច​ភូមិ​ថ្នល់ជាតិ​ ​ឃុំ​បារាយណ៍​ ​ស្រុក​បារាយណ៍​ ​ខេត្តកំពង់ធំ​។​

​ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ ​លោក​ឧត្តមសេនីយ៍​ទោ​ ​អ៊ុ​ក​ ​កុសល​ ​បាន​មានប្រសាសន៍​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ ​សមត្ថកិច្ច​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​លោក​ ​ស៊ុន​ ​ធន់​ ​ដែល​បាន​ប្តឹង​ថា​មានការ​ប៉ុនប៉ង​ធ្វើឃាត​លើ​រូបលោក​ ​កាលពី​ថ្ងៃសុក្រ​កន្លងទៅ​។​ ​លោក​បន្ត​ថា​ ​ក្រោយពី​បាន​ទទួល​ពាក្យ​បណ្តឹង​ ​សមត្ថកិច្ច​ជំនាញ​ ​បាន​ចុះទៅ​ពិនិត្យ​នៅកន្លែង​កើតហេតុ​ ​និង​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ករណីនេះ​ហើយ​ ​ប៉ុន្តែ​នៅ​ពុំ​ទាន់​ស្រាវជ្រាវ​រក​ឃើញ​មុខ​ជនសង្ស័យ​ទាំង៤នាក់​ ​ដែល​ដើម​បណ្តឹង​បាន​ប្តឹង​នោះ​នៅឡើយ​។​ ​

​លោក​ថា​៖​ ​«​ករណីនេះ​ ​ដើម​បណ្តឹង​គាត់​ប្តឹង​លើ​ជន​មិន​ស្គាល់​មុខ​ ​ដូច្នេះ​យើង​ត្រូវ​ប្រមែ​រប្រ​មូល​ព័ត៌មាន​ ​និង​កំណត់​ហេ​តុ​ផ្សេង​ៗ​ ​អីចឹង​សមត្ថកិច្ច​យើង​កំពុង​ព្យាយាម​ធ្វើការ​ដុតដៃដុតជើង​ស្រាវជ្រាវ​រក​ឲ្យ​ឃើញថា​ករណីនេះ​វា​កើតឡើង​យ៉ាងម៉េច​ខ្លះ​ ​អីចឹង​យើង​កំពុង​ស្រាវជ្រាវ​បន្ថែម​»​។​

​លោក​ ​ស៊ុន​ ​ធន់​ ​បាន​ប្រាប់​កាសែត​ខ្មែ​រថា​មស៍​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​ ​លោក​ពុំ​បាន​ស្គាល់​អត្តសញ្ញាណ​ជន​ទាំង៤នាក់​នោះ​ទេ​ ​ដោយ​នៅ​ថ្ងៃកើត​ហេតុ​នោះ​ ​ពួកគេ​ទាំងនោះ​ ​បាន​បន្លំ​ខ្លួន​ធ្វើជា​អ្នករក​ទិញ​ដី​មួយ​កន្លែងនៅ​ជាប់​សាលារៀន​ ​ដែល​លោក​មាន​តូប​លក់​បាយ​ ​និង​បាន​សុំ​ឲ្យ​លោក​ជូន​ទៅ​ជួប​ម្ចាស់ដី​នោះ​ ​ហើយក៏​បាន​ប្រើប្រាស់​ហិង្សា​លើ​រូបលោក​តែម្តង​។​

​លោក​ថា​៖​ ​«​ពួកគេ​មក​បន្លំ​ខ្លួន​ជា​អ្នកទិញ​ដី​ ​ជិះឡាន​ហាយ​ឡេន​ឌ័រ​ពណ៌ស​ ​តែ​ខ្ញុំ​មិនបាន​ចាំ​ស្លាក​លេខ​ទេ​.​.​.​ ​ពួកគេ​បាន​សុំ​ឲ្យ​ខ្ញុំ​ជូន​ទៅ​រក​ម្ចាស់ដី​ ​ប៉ុន្តែ​ដល់ពេល​ដល់​ផ្ទះ​ម្ចាស់ដី​ ​គេ​អត់​ព្រម​ឈប់​ឡាន​ទេ​ ​ចេះតែ​បើកឡាន​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​ ​រហូតដល់​ផ្លូវលំ​មួយ​ដែល​ស្ងាត់មនុស្ស​ ​ក៏បាន​ឈប់​ឡាន​ ​និង​បាន​ព្រួត​វាយ​ខ្ញុំ​តែម្តង​រហូតដល់​ប៉ោង​មុខ​ប៉ោង​មាត់​ ​និង​បាន​កញ្ឆក់​យក​ទូរស័ព្ទ​ខ្ញុំ​ពី​ដៃ​ទៅបាត់​»​។​

​លោក ​ស៊ុន​ ​ធន់​ ​បាន​បន្ថែម​ថា​ ​កន្លងមក​ ​លោក​ពុំ​ដែល​មាន​ទំនាស់​ជាមួយ​បុគ្គល​ណា​ម្នាក់​នៅក្នុង​ភូមិ​ឃុំ​ដែល​លោក​រស់នៅ​ឡើយ​ ​ដែល​ករណីនេះ​ ​លោក​យល់ថា​ ​ជា​ការប៉ុនប៉ង​មនុស្សឃាត​គិតទុកជាមុន​ ​ដោយសារតែ​លោក​ជាម​ន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្តកំពង់ធំ​ ​ដែល​ធ្លាប់​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​នៅ​ទីនោះ​។​

​លោក​ថា​៖​ ​«​ខ្ញុំ​ចាត់ទុកថា​នេះ​ជា​ឃាតកម្ម​គ្រោងទុក​ជាមុន​ ​ដោយសារតែ​ខ្ញុំ​ជា​អតីតមន្ត្រី​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដូច្នេះ​អត់មាន​អី​មន្ទិលសង្ស័យ​អី​ក្រៅពីហ្នឹង​ទេ​ ​ព្រោះ​ខ្ញុំ​ធ្លាប់​ត្រូវ​បាន​គេ​បំ​ផិត​បំភ័យ​ជា​ញឹកញាប់​ ​ដោយសារ​ខ្ញុំ​ធ្លាប់​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​វិទ្យុ​បរទេស​មួយចំនួន​ ​ដូច្នេះ​ខ្ញុំ​ទទួល​បាន​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា​ ​អាជ្ញាធរ​គេ​មិន​សប្បាយចិត្ត​នឹង​ការ​បញ្ចេញមតិ​យោបល់​របស់ខ្ញុំ​នោះ​ទេ​ ​ដូច្នេះ​ខ្ញុំ​រស់នៅ​ក្នុង​ស្ថានភាព​មួយ​អសន្តិសុខ​»​។​

​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ​លោកស្រី​ ​អ៊ុ​ក​ ​ឆា​យ៉ា​វី​ ​យល់ឃើញ​ថា​ ​ការប៉ុនប៉ង​មនុស្សឃាត​ទៅលើ​លោក​ ​ស៊ុន​ ​ធន់​នេះ​ ​អាច​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ ​ខណៈ​ដែល​មួយ​រយៈ​ចុងក្រោយ​នេះ​ ​លោក​ ស៊ុន​ ​ធន់​ ​តែងតែ​ត្រូវ​បាន​រើសអើង​ ​រឹតត្បិត​សិទ្ធិ​សេរីភាព​ ​និង​មានការ​តាមដាន​សកម្មភាព​ពីសំណាក់​ជន​មិន​ស្គាល់​មុខ​។​ ​លោកស្រី​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ជាពិសេស​រាជរដ្ឋាភិបាល​ ​ត្រូវ​ចាត់វិធានការ​ស្រាវជ្រាវ​ចាប់​ជន​ដៃដល់​ ​និង​រកមុខ​អ្នក​នៅ​ពីក្រោយ​ករណីនេះ​ ​ដើម្បី​យក​ទៅ​ផ្តន្ទា​ទោស​តាមច្បាប់​៕​

Share and Like this post

Related Posts

Previous Article

ឡាន​ដឹក​ដី​ ​បុក​តុ​តុ​នៅ​ផ្លូវបំបែក​កោះកុង​ ​ស្លាប់​អ្នក​បើក​និង​របួស​ព្រះសង្ឃ​ ​៦អង្គ​ ​

Next Article

បាញ់របួសជនជាតិ​វៀតណាមចូលនេសាទ​ខុសច្បាប់ ក្នុង​ឃុំស្វាយ​​ភ្លោះខេត្តព្រៃវែង​