ឡាន​ដឹក​ដី​ ​បុក​តុ​តុ​នៅ​ផ្លូវបំបែក​កោះកុង​ ​ស្លាប់​អ្នក​បើក​និង​របួស​ព្រះសង្ឃ​ ​៦អង្គ​ ​

ផូ វី / Khmer Times No Comments Share:
koh kong accident
អ្នកបើកបរបាន​ ​ស្លាប់​ ​និង​ ​ព្រះសង្ឃ​ចំនួន​ ​៦អង្គរ​ងរ​បួស​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​នៅ​លើ​ផ្លូវជាតិ​លេខ ៤​។ រូបថត សហការី

​យ៉ាងហោចណាស់​មនុស្សម្នាក់​បាន​ស្លាប់​ ​និង​ព្រះសង្ឃ​ចំនួន​ ​៦អង្គរ​ងរ​បួស​ ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​នៅ​លើ​ផ្លូវជាតិ​លេខ៤​ ​ម្តុំ​គីឡូម៉ែត្រ​លេខ​ ​១៤៨​-​១៤៩​ ​ស្ថិតនៅ​ភូមិ​អូ​ជ្រៅ​ ​ឃុំ​បឹងព្រាវ​ ​ស្រុកស្រែ​អំបិល​ ​ខេត្តកោះកុង​។​

tuktuk traffic accident
តុតុរងការខូចខាតជាដំណំ ក្នុងហេតុការណ៍ប៉ះទង្គិច ជាមួយរថយន្ដដឹកដី នៅត្រង់ផ្លូវបំបែកទៅខេត្ត កោះកុង។ រូបភាព សហការី

​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​រវាង​រថយន្ត​បែន​ ​hyandai​ ​ដឹក​ដី​ពណ៌ស​ ​និង​ ​រឺ​ម៉ក​ម៉ូតូ​កង់​បី​ ​(​តុ​តុ​)​ ​ដឹក​ព្រះសង្ឃ​ជាច្រើន​អង្គ​។​

​ហេតុការណ៍​នេះ​បណ្តាល​អោយ​អ្នក​បើក​តុ​តុ​ ​រងគ្រោះ​រហូតដល់​បាត់បង់ជីវិត​ ​ដោយឡែក​ព្រះសង្ឃ​ ​៦អង្គបាន​រង​របួសធ្ងន់​ ​និង​ស្រាល​។​

​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ ​បាន​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​។​

Monks injured
ព្រះសង្ឃ ៦អង្គបានរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤។ រូបភាព សហការី
Share and Like this post

Related Posts

Previous Article

កុមារីម្នាក់បានស្លាប់បន្ទាប់ពីធ្លាក់​ចូល​ក្នុង​អាង​ចិញ្ចឹម​ក្រពើក្នុងខេត្តសៀមរាប

Next Article

​​នគរបាល​ខេត្តកំពង់ធំ​កំពុង​ស្រាវជ្រាវ​ជន​មិន​ស្គាល់​មុខ​ព្រួត​គ្នា​វាយ​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​