ភ្នាក់ងារ​ទេសចរណ៍​កម្សាន្ដ​ទៅក្រៅ​ស្រុក​ ​បោក​លុយ​អតិថិជន​ជាង១០ម៉ឺន​ដុល្លា​

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
Tour agent
ជនសង្ស័យត្រូវគេចោទប្រកាន់​ពី​បទ​ ​បោកប្រាស់​ ​និង​រំលោភ​លើ​សេចក្ដីទុកចិត្ត​អតិថិជន។ រូបថត សហការី

​​នគរបាល​ខណ្ឌចំការមន​កាលពី​ថ្ងៃពុធ​ ​បាន​ឃាត់ខ្លួន​ភ្នាក់ងារ​ទេសចរណ៍​ម្នាក់​សង្ស័យ​ថា​ ​បាន​បោក​លុយរាប់​ម៉ឺន​ដុល្លារ​ពីអ​តិថិ​ជន​ជាង​ ​១០០​ ​នាក់​តាមរយៈ​លក់​កញ្ចប់​ទេសចរណ៍​ដោយក្រុម​ហ៊ុន​ទេសចរណ៍​របស់​នាង​។​

​លោក​ ​សេង​ ​ប៊ុ​ន​លី​ ​មន្រ្តី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​ឲ្យដឹង​ថា​ ​ជនសង្ស័យ​ឈ្មោះ​ ​ហូ​ ​ថុល​ ​អាយុ​ ​៣៣​ ​ឆ្នាំ​ ​ជា​ម្ចាស់​ ​និង​ជា​ប្រធាន​នៃ​ក្រុមហ៊ុន​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ ​ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ទួល​ទំ​ពួង​។​

​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ម៉ោង​ប្រហែល​ ​១២​ ​ថ្ងៃត្រង់​ ​ថ្ងៃពុធ​បន្ទាប់ពី​មាន​អតិថិជន​ ​៧១នាក់​ ​តំណាង​ឱ្យ​ចំនួន​ ​១០២នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ជនសង្ស័យ​ ​បន្ទាប់​ពី​ច​ចារ​មិន​ត្រូវ​រូ​វ​គ្នា​។​

​លោក​បាន​កត់សម្គាល់​ថា​ជនរងគ្រោះ​បាន​និយាយ​ថា​ ​ពួកគេ​បាន​ទិញ​កញ្ចប់​ទេសចរណ៍​ទៅលេង​ប្រទេស​ចិន​ ​តែ​ពេល​ទៅដល់​ក្រុង​ហុងកុង​ ​ទើប​ពួកគេ​ដឹង​ថា​ ​អាហារ​និង​កន្លែង​ស្នាក់នៅ​ ​ក្រុមហ៊ុន​មិន​បា​នប​ញ្ជូ​លក្នុង​កញ្ចប់​ទេសចរណ៍​ដូច​ដែរ​បាន​សន្យា​នោះ​ទេ​។​

​លោក​ ​ប៊ុ​ន​លី​ ​បាន​ថ្លែង​ថា​ ​ជនរងគ្រោះ​បាន​ចោទប្រកាន់​ជនសង្ស័យ​ថា​ ​បាន​យក​ប្រាក់​ជិត​ ​១០ម៉ឺន​ដុល្លារ​ពីអ​តិថិ​ជន​ចំនួន​ ​១០២នាក់​ ​ពី​ការ​លក់​កញ្ចប់​ដំណើរ​ទេសចរណ៍​រយៈពេល​ ​៦ថ្ងៃ​ ​៧យប់​របស់​គាត់​ ​ហើយ​គាត់​មិនបាន​ធ្វើតាម​សន្យា​ទេ​។​

​យោង​តាម​ការ​ផ្សព្វផ្សាយ​តាមរយៈ​ពាណិជ្ជកម្ម​ ​ក្រុមហ៊ុន​នេះ​នឹង​ទទួលខុសត្រូវ​លើ​សំបុត្រ​យន្តហោះ​ទៅមក​ ​អាហារ​ ​កន្លែង​ស្នាក់នៅ​ ​ក៏ដូចជា​ការ​ធ្វើដំណើរ​កម្សាន្ត​តាម​ទីតាំង​ទេសចរណ៍​នៅ​ប្រទេស​ចិន​។​

​លោក​ ​ប៊ុ​ន​លី​ ​បាន​និយាយ​ថា​ ​ជនរងគ្រោះ​បាន​ធ្វើដំណើរ​ឆ្លងកាត់​ក្រុង​ហុងកុង​កាលពី​ថ្ងៃ​ចន្ទ​ ​ប៉ុន្តែ​មានការ​ភ្ញាក់ផ្អើល​ដោយ​ដឹង​ថា​ក្រុមហ៊ុន​នេះ​បាន​បដិសេធ​មិន​ផ្តល់​អាហារ​ ​និង​កន្លែង​ស្នាក់នៅ​ដូច​ដែរ​បាន​សន្យា​។​

​”​បន្ទាប់ពី​ជនរងគ្រោះ​បានដឹង​ថាត្រូវ​បាន​គេ​បោក​ ​អ្នកតំណាង​ជាង​ ​៧០​ ​នាក់​បាន​យក​លិខិតឆ្លងដែន​របស់​ពួកគេ​ ​ពី​តំណាង​ក្រុមហ៊ុន​ដែល​ធ្វើដំណើរ​មក​ជាមួយគ្នា​”​ ​។​ ​ហើយ​ពួកគេ​បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ ​ដើម្បី​ទិញ​សំបុត្រ​យន្តហោះ​ត្រឡប់​មក​ភ្នំពេញ​វិញ​»​។​

​បន្ទាប់ពី​ត្រលប់​មក​ផ្ទះ​វិញ​ ​ពួកគេ​បាន​ទៅកាន់​ប៉ុស្តិ៍​នគរបាល​ខណ្ឌ​ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ប្ដឹង​អ្នកស្រី​ ​ថុល​ ​ទាមទារ​សំណង​វិញ​»​។​

​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​ ​ក្រោយមក​នាង​បាន​សារភាព​ថា​ ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​នេះ​មែន​ ​ហើយ​នាង​និយាយ​ថា​ ​ប្រាក់​ដែល​បាន​ពីអ​តិថិ​ជន​នោះ​ ​នាង​យក​ទៅ​ចំណាយ​លើ​អាជីវកម្ម​របស់​នាង​។​ នាង​បាន​សារភាព​ថា​ ​ការ​ធ្វើដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ចិន​មាន​តំលៃ​ថ្លៃ​ ​ជា​មូលហេតុ​ធ្វើ​ឱ្យ​នាង​ខាត​។​

​លោក​ ​ប៊ុ​ន​លី​ ​បាន​និយាយ​ថា​ ​ជនសង្ស័យ​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ ​បោកប្រាស់​ ​និង​រំលោភ​លើ​សេចក្ដីទុកចិត្ត​ ​ហើយ​ប្រសិនបើ​ត្រូវ​ផ្តន្ទា​ទោស​នោះ​ ​នាង​អាច​ជាប់ពន្ធ​នា​គារ​រហូតដល់​ ​៣ឆ្នាំ​៕​

Share and Like this post

Related Posts

Previous Article

បាញ់របួសជនជាតិ​វៀតណាមចូលនេសាទ​ខុសច្បាប់ ក្នុង​ឃុំស្វាយ​​ភ្លោះខេត្តព្រៃវែង​

Next Article

រដ្ឋាភិបាល​នឹង​ផ្តល់​ដី​ទំហំ​ ​៤ម៉ឺន​ហិ​ក​តា​ដើម្បី​ដាំ​ឫស្សី​ ​និង​ផ្តៅ​