រដ្ឋាភិបាល​នឹង​ផ្តល់​ដី​ទំហំ​ ​៤ម៉ឺន​ហិ​ក​តា​ដើម្បី​ដាំ​ឫស្សី​ ​និង​ផ្តៅ​

សែន ដាវីត / Khmer Times No Comments Share:
Ratan product
គ្រឿងសង្ហារឹមធ្វើពី ផ្ដៅដាក់តាំងលក់នៅតាមដងផ្លូវ សុធារស។ TK/ អ៊ួង រតនា

​ព្រឹទ្ធសភា​កាលពី​ថ្ងៃអង្គារ​បាន​យល់ព្រម​ផ្តល់​ដី​ ​៤ម៉ឺន​ហិ​ក​តា​ ​ដើម្បី​លើកទឹកចិត្ត​ដល់​កសិករ​ឱ្យធ្វើ​ការ​ដាំដុះ​ឫស្សី​ ​និង​ផ្តៅ​ ​ព្រមទាំង​បង្កើត​បណ្ដាញ​ទីផ្សារ​អន្ដរ​ជាតិ​ដើម្បី​លក់​ផលិតផល​។​

​ព្រឹទ្ធសភា​បាន​អនុម័ត​សេចក្តី​ព្រាង​មួយ​ ​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​រដ្ធ​មន្រ្តី​ក្រសួង​កសិកម្ម​ ​លោក​ ​វ៉េ​ង​ ​សា​ខុន​ ​ដើម្បី​បង្កើត​បណ្តាញ​ទំនាក់ទំនង​អន្តរជាតិ​សម្រាប់​ដំណាំ​ឫស្សី​ ​និង​ផ្តៅ​នៅ​ថ្នាក់​ជាតិ​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​បាន​និយាយ​ថា​ ​ការ​ផ្ដួចផ្ដើម​នេះ​គឺ​សំដៅ​ផ្សព្វផ្សាយ​ឲ្យ​មានការ​ដាំដុះ​ឫស្សី​ ​និង​ផ្តៅ​ ​និង​ការកែច្នៃ​នៅ​កម្ពុជា​ ​ហើយ​រដ្ឋាភិបាល​នឹង​សហការ​ជាមួយនឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ភាព​ជោគជ័យ​។​

​សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា​ ​ការ​ផ្តល់​ដីសម្បទាន​ ​និង​យន្តការ​ទីផ្សារ​នឹង​ធ្វើអោយ​ប្រសើរ​ឡើង​នូវ​ជីវភាព​របស់​កសិករ​ ​និង​ជួយ​អភិរក្ស​ដើមឈើ​ ​និង​ព្រៃឈើ​។​

​សេចក្តី​ថ្លែងការណ៍​ត្រូវ​បាន​កត់សម្គាល់​ថា​ ​”​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ផ្តល់​ការ​បណ្តុះបណ្តាល​ ​និង​ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​កសិករ​ដើម្បី​កែច្នៃ​ផលិតផល​ពី​ឫស្សី​ ​និង​ផ្តៅ​ ​ជាផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​ ​និង​គ្រប់គ្រង​វិស័យ​នេះ​”​ ​។​

​លោក​ ​ម៉ម​ ​ប៊ុ​ននាង​ ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​ថា​ ​រដ្ឋាភិបាល​នឹង​ផ្តល់​ឱ្យ​សហគមន៍​នូវ​ឱកាស​មួយ​ដើម្បី​ដាំ​ដើម​ឫស្សី​ ​និង​ផ្តៅ​បន្ថែម​ទៀត​បន្ទាប់ពី​រដ្ឋាភិបាល​កំណត់​ចំនួន​ដី​ទំហំ​ ​៤ម៉ឺន​ហិ​ក​តា​សម្រាប់​ពួកគេ​៕​

Share and Like this post

Related Posts

Previous Article

ភ្នាក់ងារ​ទេសចរណ៍​កម្សាន្ដ​ទៅក្រៅ​ស្រុក​ ​បោក​លុយ​អតិថិជន​ជាង១០ម៉ឺន​ដុល្លា​

Next Article

កុងតែន័រ បុកឡិចស៊ីស បង្កររបួសធ្ងន់ស្រាល បីនាក់នៅភូមិព្រែកថ្លឹង