កុងតែន័រ បុកឡិចស៊ីស បង្កររបួសធ្ងន់ស្រាល បីនាក់នៅភូមិព្រែកថ្លឹង

ផូ វី / Khmer Times No Comments Share:
Traffic accident
រថយន្ដកុងទៃន័រ​ រេទៅ​បុក​រទេះ​លក់​ភេសជ្ជៈ​បណ្ដាល​ឲ្យធ្លាក់​ចូលប្រឡាយ​ចិញ្ចើមផ្លូវបន្ទាប់ពី​បាន​បុក​ រថយន្ដ​ឡុចស៊ីស។ រូបថត សហការី

គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ ​បង្ក​រ​ដោយ​ ​រថយន្ត​កុង​តៃ​ន័រ​ ​និង​ ​រថយន្ត​ឡិច​ស៊ី​ស​ ​បណ្ដាលឲ្យមាន​ជនរងគ្រោះ​បី​នាក់​ ​រង​របួសធ្ងន់​និង​ស្រាល​ក្នុង​ហេតុការណ៍​នេះ​។​ ​

គ្រោះថ្នាក់​នេះ​បាន​កើត​ឡើង​នៅ​ ​វេលា​ម៉ោង​ ​២​ ​និង​១៥នាទី​ ​ថ្ងៃត្រង់​ ​ថ្ងៃទី​ ​២៧​ ​ខែមិថុនា​​ ​តាម​បណ្តោយ​ផ្លូវ​ ​៥០ម៉ែត្រ​ ​ភូមិ​ព្រែក​ថ្លឹង​ ​សង្កាត់​ជើងឯក​ ​ខណ្ឌដង្កោ​

Traffic accident
រថយន្ដឡុចស៊ីស រងការបះទង្គិចដោយរថយន្ដ កុតៃន័រ។ រូថត សហការី

បន្ទាប់ពី​បុក​ជាមួយ​រថយន្ត​ ​ឡិច​ស៊ី​សហើយ​ ​រថយន្ត​កុង​តៃ​ន័រ​ ​បាន​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​លក់​ភេសជ្ជៈ​ដែលលក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ ​បណ្ដាលឲ្យ​​ធ្លាក់​ចូលក្នុង​ ​ទឹប្រឡាយ​ ​ទាំង​រ៉ឺម៉ក​ ​និង​រថយន្ត​កុង​តៃ​ន័រ​។​ ​ក្រោយពី​បង្ក​រហេតុ​ ​អ្នកបើកបរ​រថយន្ត​កុង​តៃ​ន័រ​ បាន​រត់គេច​ខ្លួន​បាត់​៕​

Share and Like this post

Related Posts

Previous Article

រដ្ឋាភិបាល​នឹង​ផ្តល់​ដី​ទំហំ​ ​៤ម៉ឺន​ហិ​ក​តា​ដើម្បី​ដាំ​ឫស្សី​ ​និង​ផ្តៅ​

Next Article

​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ ​ស្នើសុំ​ឲ្យ​មានការ​កែប្រែ​ច្បាប់​