ប្រា​សាក់​ស្វាគមន៍​ការ​វិល​វិញ​របស់​អតីត​បុគ្គលិក​របស់​ខ្លួន​

No Comments Share:

​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​និង​ជា​និយោជក​នៃ​ជម្រើស​ដែល​មាន​បុគ្គលិក​ជាង៨០០០នាក់​កំពុង​បម្រើការ​ ​បាន​ប្រកាស​ថា​ ​ខ្លួន​ស្វាគមន៍​គ្រប់​អតីត​បុគ្គលិក​ប្រា​សាក់​ទាំងអស់​ ​ដែល​មានបំណង​ចូល​បម្រើការ​ងារ​នៅ​ប្រា​សាក់​វិញ​ ​ដោយ​គ្រឹះស្ថាន​រីករាយ​ក្នុង​ការ​ទទួលយក​អតីត​បុគ្គលិក​ទាំងអស់​ ​មក​ចូលរួម​បម្រើការ​ជាមួយនឹង​មហា​គ្រួសារ​ប្រា​សាក់​។​

លោក​ ​ហឿន​ ​ហុន្នី​ ​នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់​បាន​លើកឡើង​ថា​ ​«​ប្រសិនបើ​ ​លោក​ ​លោកស្រី​ ​នាងកញ្ញា​ ​ដែល​ធ្លាប់​បម្រើការ​ងារ​នៅ​ប្រា​សាក់​ ​ហើយ​មានបំណង​ចង់​ចូល​បម្រើការ​ងារ​ជាមួយ​ប្រា​សាក់​វិញ​ ​អាច​វិល​ត្រលប់​មក​បម្រើការ​ងារ​នៅ​ប្រា​សាក់​បាន​ជា​ធម្មតា​។​ ​ថ្នាក់​គ្រប់គ្រង​ ​និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់​សូមស្វាគមន៍​យ៉ាង​កក់ក្ដៅ​ ​និង​រង់ចាំ​ទទួល​លោក​ ​លោកស្រី​ដែល​ជា​ ​អតីត​បុគ្គលិក​ដែល​ចង់​ចូល​បម្រើការ​ងារ​វិញ​ដើម្បី​រីកចម្រើន​ជាមួយគ្នា​»​។​

លោក​បន្ត​ទៀត​ថា​ ​«​ដូចដែល​លោក​ ​លោកស្រី​បាន​ជ្រាប​រួចស្រេច​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ដែល​ធំជាង​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ​មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់​ ​បរិយាកាស​ការងារ​ល្អ​ ​ផ្ដល់​ផលប្រយោជន៍​ច្រើន​ ​ឱកាស​ការងារ​នៅ​ជិត​ផ្ទះ​ ​មានឱកាស​អភិវឌ្ឍ​និង​បង្កើន​សមត្ថភាព​ខ្លួន​ ​ព្រមទាំង​មាន​លក្ខខណ្ឌ​ការងារ​គោរព​តាមច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ហេតុនេះ​ ​ប្រា​សាក់​ ​នៅតែ​ជា​ជម្រើស​ការងារ​ដ៏​ល្អ​បំផុត​សម្រាប់​ភាព​រីកចម្រើន​របស់​បុគ្គលិក​»​។​

លោក​ ​ហឿន​ ​ហុន្នី​ ​បញ្ជាក់​ថា​ ​អតីត​បុគ្គលិក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​មិនមែន​ហិរញ្ញវត្ថុ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ ​រួមមាន​៖​

•​ ​ប្រាក់បៀវត្ស​តាម​ការចរចា​
​•​ ​ប្រាក់ឧបត្ថម្ភ​តួនាទី​
​•​ ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​រហូតដល់​ ​4​ ​ខែ​
​•​ ​ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន​ ​1​ ​ខែ​ ​បុណ្យភ្ជុំបិណ្ឌ​ចំនួន​ ​1​ ​ខែ​
​•​ ​ថ្លៃ​ប្រេងឥន្ធនៈ​និង​ថ្លៃឈ្នួល​ម៉ូតូ​ ​60​ ​ដុល្លារ​អាមេរិក​ ​ក្នុង​ ​1​ ​ខែ​ ​(​សម្រាប់​តួនាទី​មន្រ្តី​ឥណទាន​)​
​•​ ​ទទួល​បាន​កម្ចី​ទិញ​ម៉ូតូ​ ​និង​កម្ចី​បុគ្គលិក​ក្នុង​អត្រា​ការប្រាក់​ទាប​ ​(​សម្រាប់​តួនាទី​មន្រ្តី​ឥណទាន​)​
​•​ ​ទទួល​បាន​ប្រាក់បំណាច់​អតីតភាព​ការងារ​ស្មើនឹង​ប្រាក់ឈ្នួល​និង​ប្រាក់​បន្ទាប់បន្សំ​ជាមធ្យម​ចំនួន​ ​15​ ​ថ្ងៃ​ក្នុង​ ​1​ ​ឆ្នាំ​
​•​ ​ទទួល​បាន​ឯកសណ្ឋាន​ ​ទូរស័ព្ទ​ ​និង​កាត​ទូរស័ព្ទ​
​•​ ​ធានារ៉ាប់រង​សុខភាព​
​•​ ​ធានារ៉ាប់រង​លើ​ការសម្រាក​នៅ​មន្ទីរពេទ្យ​
​•​ ​ធានារ៉ាប់រង​គ្រោះថ្នាក់​ផ្ទាល់ខ្លួន​
​•​ ​កន្លែង​ស្នាក់នៅ​
​•​ ​ឈប់សម្រាក​ប្រចាំឆ្នាំ​រហូតដល់​ ​21​ ​ថ្ងៃ​
​•​ ​ឈប់សម្រាក​រៀប​អាពាហ៍​ពិពាហ៍​ចំនួន​ ​5​ ​ថ្ងៃ​
​•​ ​ឈប់សម្រាក​សម្រាលកូន​ចំនួន​ ​90​ ​ថ្ងៃ​
​•​ ​ឈប់សម្រាក​ពេល​ភរិយា​សម្រាលកូន​ចំនួន​ ​3​ ​ថ្ងៃ​
​•​ ​ឈប់សម្រាក​ពេល​មានធុរៈ​ក្នុង​គ្រួសារ​
​•​ ​ឈប់សម្រាក​ព្យាបាល​ជំងឺ​
​•​ ​មិន​ធ្វើការ​នៅ​ថ្ងៃឈប់​សម្រាក​ ​និង​ថ្ងៃសៅរ៍​-​អាទិត្យ​

លោក​ ​ហឿន​ ​ហុន្នី​ ​បាន​បន្ថែម​ថា​ក្រៅពី​អត្ថ​ប្រយោជន៍​ជាច្រើន​ដែល​បាន​លើកឡើង​ខាងលើ​ ​ប្រា​សាក់​ជា​និយោជក​នៃ​ជម្រើស​ ​អាស្រ័យហេតុ​នេះ​ ​គ្រប់​អតីត​បុគ្គលិក​ប្រា​សាក់​ទាំងអស់​ ​អាច​ទាក់ទង​យើងខ្ញុំ​តាម​ទូរស័ព្ទ​ ​086​ ​999​ ​911​ ​ឬ​ ​ផ្ញើ​ ​Email​ ​មក​ ​formerstaff​@​prasac.com.kh​ ​។​

​ប្រា​សាក់​ ​ផ្ដល់​ឱកាស​ការងារ​ដែល​ផ្ដល់​នូវ​ភាព​រីកចម្រើន​។​

Share and Like this post

Related Posts

Previous Article

Australian Institutions to Showcase Study Opportunities in Cambodia

Next Article

PRINCE BANK CO-HOSTS CAMBODIA’S FIRST DIGITAL BANKING FORUM WITH EUROPE’S EFMA