និស្សិត​​​បី​នាក់ នឹង​ទៅ​ប្រជែងក្នុងវគ្គ​​ផ្ដាច់​ព្រ័​ត​នៅ​ ម៉ាឡេស៊ី ​ដើម្បី​អភិវឌ្ឍខ្លួនជា​អ្នកដឹកនាំ​ធនាគារ​

ជា វណ្ណៈ / Khmer Times No Comments Share:
បេក្ខជន​ចូលរួម​ក្នុងការប្រកួតប្រជែងពិភាក្សាពីយុទ្ធសាស្ត្រ។ ប៉ាន់ រចនា

និស្សិត​សាកល​វិទ្យាល័យ​បី​នាក់​ ​ត្រូវ​បាន​គេ​ជ្រើសរើស​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ផ្ដាច់​ព្រ័​ត​ ​ក្នុង​កម្មវិធី​ ​Maybank​ ​Go​ ​Ahead​ ​Challenge​ ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ ​នៅ​ខែក្រោយ​។​

​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​កាលពី​ថ្ងៃសៅរ៍​ ​លក្ខ​ ​សុ​ផា​វត្តី​, ​សម​ ​ហេង​សុ​ភា​វ៉ាន់,​ ​និង​ ​មេ​ ​សូលី​សា​ ​ត្រូវ​បាន​ជ្រើសរើស​ ​បន្ទាប់ពី​ពួកគេ​បាន​ឈ្នះ​ការប្រកួត​ដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​ ​កាលពី​ថ្ងៃសៅរ៍​នៅ​សាកល​វិទ្យាល័យ​ ​អន្តរជាតិ​ផា​រ៉ា​ហ្គន​ ​។​

​សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា​ ​និស្សិត​ទាំង​បី​នាក់​នេះ​ ​នឹង​ប្រកួតប្រជែង​ជាមួយ​បេក្ខជន​ទូទាំង​ពិភពលោក​ ​នៅក្នុង​ការស្វែងរក​ដំណោះស្រាយ​បញ្ហា​អាជីវកម្ម​ដ៏​ស្មុគស្មាញ​ ​និង​ធ្វើតេស្ត​សាកល្បង​ប្រកួតប្រជែង​ ​ដើម្បី​មានឱកាស​ចូលរួម​កម្មវិធី​ដ៏​មាន​កិត្យានុភាព​ ​របស់​ ​Global​ ​Maybank​ ​ដែល​បាន​បង្កើត​ឡើង​ ​ដើម្បី​អភិវឌ្ឍ​អ្នកដឹកនាំ​ធនាគារ​ ​នា​ពេល​អនាគត​។​

​សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា​ ​”​​កម្មវិធី​ ​Maybank​ ​Go​ ​Ahead​ ​Challenge គឺជា​ការប្រកួត​ប្រជែង​ពហុ​ករណី​សិក្សា​ជា​អន្តរជាតិ​ ​ដែល​មានបំណង​ស្វែងរក​ទេពកោសល្យ​ពី​កំណើត​របស់​បេក្ខជន​ ​នៅ​ទូទាំង​ពិភពលោក​”​។​

​សេចក្តី​ថ្លែងការណ៍​ដ៏​ដែល​បាន​បន្ថែម​ថា​ ​ការប្រកួត​ប្រជែង​នេះ​ទទួលស្វាគមន៍​ ​និស្សិត​មក​ពី​គ្រប់មុខ​វិជ្ជា​ ​និង​គ្រប់​សញ្ជាតិ​នានា​ ​ពី​ទូទាំង​ពិភពលោក​ ​និង​ធ្វើ​ឱ្យ​បេក្ខជន​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​ ​ដែល​បង្កើត​ឡើង​ក្នុង​ការ​ស្ទាបស្ទង់​ឲ្យអស់​លទ្ធភាព​ដើម្បី​វាស់​វែង​សក្តា​នុ​ពល​របស់​ពួកគេ​។​

​សេចក្តី​ថ្លែងការណ៍​បាន​បន្ដ​ថា​ ​”​នៅក្នុង​ឆ្នាំទី​ ​៨​ ​នៃ​ដំណើរការ​រៀបចំ​របស់​ខ្លួន​ ​MGAC​ ​បាន​ផ្លាស់ប្ដូរ​ឱកាស​យុវជន​ជាង​ ​១,២​ ​លាន​នាក់​ដោយ​អ្នកប្រកួត​ប្រជែង​មក​ពី​ជាង​ ​១០៥ប្រទេស​។​ ​”​ការប្រកួត​ប្រជែង​នៅ​ឆ្នាំនេះ​នៅតែ​បន្ត​បង្ហាញ​ពី​វត្តមាន​ជាស​កល​ដ៏​រឹងមាំ​របស់​ ​MGAC​ ​ជាមួយ​កម្មវិធី​ជាង​ ​៣៥.០០០​ ​ដែល​ទទួល​បាន​ពី​ទូទាំង​ពិភពលោក​ ​ក្នុង​នោះ​មានកម្ម​វិធី​ចំនួន​ជាង​ ​៦០០​ ​ចេញ​ដោយសា​កល​វិទ្យាល័យ​កំ​ពូល​ៗ​ ​នៅក្នុង​ប្រទេស​កម្ពុជា​”​៕​

Share and Like this post

Related Posts

Previous Article

រថភ្លើង​ ៤ជើងក្នុងមួយថ្ងៃ ពី​ព្រំដែន​កម្ពុជា​ ​ទៅ​បាងកក​ចាប់ពី​ថ្ងៃទី​ ​១​ ​ខែកក្កដា

Next Article

ផ្លែស្វាយ​នឹង​នាំទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ ​ខែតុលា​