ផ្លែស្វាយ​នឹង​នាំទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ ​ខែតុលា​

ជា វណ្ណៈ / Khmer Times No Comments Share:
Mango fruit
ដំណាំ​ស្វាយស​រុ​បរ​បស់​ប្រទេស​កម្ពុជា​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ ​១០៥,៣០០​ ​ហិ​ក​តា​ ​និង​ទទួលផល​ផ្លែស្វាយ​ប្រចាំឆ្នាំ​ ​១,២​ ​តោន។ KT/ ប៉ាន់ រចនា

ប្រទេស​កម្ពុជា​រំពឹង​ថា​ ​នឹង​នាំចេញ​ស្វាយ​ជាលើកដំបូង​របស់​ខ្លួន​ ​ទៅកាន់​ប្រទេស​កូរ៉េ​ខាងត្បូង​នៅក្នុង​ខែតុលា​នេះ​ ​បន្ទាប់ពី​កិច្ច​ព្រមព្រៀង​ ​ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំងពីរ​ ​ក្នុង​ឆ្នាំ​ ​២០១៥​។​

​លោក​ ​វ៉េ​ង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បានឱ្យ​ដឹង​កាលពី​ថ្ងៃសៅរ៍​ថា​ ​ការនាំចេញ​នឹង​ធ្វើឡើង​តាមរយៈ​ក្រុមហ៊ុន​ ​Hyundai​ ​Agro​ ​នៅ​កម្ពុជា​ ​ដែល​ជា​ក្រុមហ៊ុន​បណ្តាក់​ទន់​រួមគ្នា​ ​រវាង​ក្រុមហ៊ុន​ ​Hyundai​ ​Corporation​ ​និង​ដៃគូ​ក្នុង​ស្រុក​ ​ក្រុមហ៊ុន​ ​Mao​ ​Legacy​ ​ដែល​មាន​ដី​ស្វាយ​ចម្ការ​ ​៤០០​ ​ហិ​ក​តា​នៅ​ខេត្ត​កំពង់ស្ពឺ​។​

​លោក​បាន​និយាយ​ថា​ ​”​ក្រុមហ៊ុន​បាន​បញ្ចប់​ការសាងសង់​ ​រោងចក្រ​ធ្វើ​ប្រព្រឹត្ត​កម្ម​ចំហាយក្ដៅ​(​Vapor​ ​Heat​ ​Treatment​)​ ​សម្រាប់​ពិនិត្យ​គុណភាព​ផ្លែឈើ​ ​ដើម្បី​បំពេញ​តាម​ស្តង់ដារ​របស់​ទីភ្នាក់ងារ​ ​សត្វព្រៃ​ ​និង​រុក្ខជាតិ​របស់​កូរ៉េ​ខាងត្បូង​ ​សម្រាប់​ការនាំចេញ​ស្វាយ​ទៅ​ប្រទេស​នេះ​។​ ​ការ​ធ្វើ​អធិការកិច្ច​ ​APQA​ ​នឹង​ត្រូវ​បាន​ធ្វើឡើង​រួច​ជាស្ថាពរ​ ​ហើយ​ក្រុមហ៊ុន​មាន​គម្រោង​នាំចេញ​ស្វាយ​ស្រស់​ ​ពី​កម្ពុជា​ទៅ​កូរ៉េ​ខាងត្បូង​ក្នុង​ខែតុលា​»​។​

​”​ផ្លែស្វាយ​គឺជា​ផលិតផល​កសិកម្ម​ដ៏​មាន​សក្តា​នុ​ពល​មួយ​ ​សម្រាប់​នាំចេញ​ពី​ប្រទេស​កម្ពុជា​ ​ដូច្នេះ​រដ្ឋាភិបាល​បាន​ធ្វើការ​យ៉ាងសកម្ម​ ​ដើម្បី​បើក​ទីផ្សារ​បន្ថែម​ទៀត​សម្រាប់​ផ្លែឈើ​។​ ​រដ្ឋាភិបាល​បាន​ផ្តល់​ចំណេះដឹង​ផ្នែក​បច្ចេកទេស​ ​ដល់​កសិករ​ដើម្បី​ជួយ​ពួកគេ​ដាំ​ផលិតផល​កសិកម្ម​ ​ដែល​ស្របតាម​ស្តង់ដារ​អន្តរជាតិ​»។​

​បច្ចុប្បន្ន​ផ្លែស្វាយ​កម្ពុជា​ ​កំពុង​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​អ៊ឺ​រ៉ុប​ ​ដោយក្រុម​ហ៊ុន​ ​Kingdom​ ​Fruits​ ​International​ ​ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ ​ម៉ុង​ឬ​ទ្ធី​គ្រុប​។​

​លោក​ ​តាន់​ ​មុ​ន្នី​វណ្ណ​ ​អនុប្រធាន​ក្រុមហ៊ុន​ម៉ុង​ឬ​ទ្ធី​គ្រុប​ ​បាន​ប្រាប់​កាសែត​ខ្មែ​រថា​មស៍​កាលពី​ខែឧសភា​ថា​ ​លោក​រំពឹង​ថា​ចំនួន​នៃ​ការនាំចេញ​ស្វាយ​ ​ពី​ប្រទេស​កម្ពុជា​នឹង​កើនឡើង​បន្ទាប់ពី​ការកែច្នៃ​ ​ការ​វេច​ខ្ចប់​ ​និង​បន្ទាប់ពី​រោងចក្រ​ធ្វើ​ប្រព្រឹត្ត​កម្ម​ចំហាយ​ ​ត្រូវ​បាន​បង្កើត​ឡើង​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​យើង​បាន​សិក្សា​ពី​លទ្ធផល​ជោគជ័យ​នៃ​ ​រោងចក្រ​ធ្វើ​ប្រព្រឹត្ត​កម្ម​ចំហាយ​នៃ​ក្រុមហ៊ុន​បណ្តាក់​ទុន​រួមគ្នា​របស់​កូរ៉េ​ខាងត្បូង​ ​ហើយ​វា​ផ្តល់​នូវ​ឱកាស​សម្រាប់​ការនាំចេញ​ស្វាយ​ ​ទៅកាន់​ប្រទេស​នេះ​”​។​ ​យើង​មាន​សក្តា​នុ​ពល​ក្នុង​ការនាំចេញ​ផ្លែឈើ​ទៅ​ប្រទេស​ផ្សេង​ៗ​ទៀត​ ​ប៉ុន្តែ​យើង​នៅ​ខ្វះ​រោងចក្រ​សម្អាត​ ​និង​សម្លាប់​មេរោគ​”​។​

​លោក​បាន​បន្ថែម​ថា​ ​«​ឥឡូវនេះ​យើង​បាន​សាងសង់​ ​រោងចក្រ​ធ្វើ​ប្រព្រឹត្ត​កម្ម​ចំហាយ​ ​ដោយ​ជោគជ័យ​ហើយ​ ​យើង​អាចប​ង្កើត​រោងចក្រ​បន្ថែម​ទៀត​ ​ដើម្បី​បង្កើន​ការនាំចេញ​»​។​

​ប្រទេស​កម្ពុជា​ក៏​នាំចេញ​ស្វាយ​ទៅកាន់​ប្រទេស​ថៃ​ ​និង​វៀតណាម​ផង​ដែរ​ ​ហើយ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​មានប្រសាសន៍​ថា​ ​ព្រះរាជាណាចក្រ​កម្ពុជា​ ​កំពុងតែ​ចរចា​ជាមួយ​ប្រទេស​ចិន​ ​ជប៉ុន​ ​និង​សហរដ្ឋអាមេរិក​ ​ដើម្បី​នាំចេញ​ផ្លែឈើ​ទៅកាន់​ប្រទេស​ទាំងនោះ​។​

​លោក​ ​មុ​ន្នី​វណ្ណ​ ​បាន​និយាយ​ថា​ ​”​យើង​សង្ឃឹមថា​ ​កិច្ចចរចា​ជាមួយ​ប្រទេស​ចិន​ ​ស្តី​ពី​ការនាំចេញ​ផ្លែ​ឈើ​ស្រស់​ៗ​រួម​ទាំង​ផ្លែស្វាយ​ ​នឹង​ឈាន​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​”​ ​។​

​យោង​តាម​លោក​ ​អ៊ិ​ន​ ​ឆាយ​វ៉ាន់​ ​ប្រធាន​សមាគម​ស្វាយ​ ​នៅ​ខេត្ត​កំពង់ស្ពឺ​បានឱ្យ​ដឹង​ថា​ ​កង្វះ​រោងចក្រ​កែច្នៃ​ផ្លែឈើ​ ​បាន​បង្ខំ​ឱ្យ​កសិករ​កម្ពុជា​នាំចេញ​ផ្លែឈើ​ ​ដែល​មិនបាន​សម្លាប់​មេរោគ​ ​លក់​តម្លៃ​ទាប​ជាង​តម្លៃ​ទីផ្សារ​ ​គឺ​ពួកគេ​បាន​នាំចេញ​ទៅ​វៀតណាម​ ​និង​ថៃ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​ទីផ្សារ​លក់​ស្វាយ​គឺ​មិនធំ​ទេ​ ​ដូច្នេះ​កសិករ​ត្រូវលក់​ផ្លែឈើ​នេះ​ ​ទៅ​ឱ្យ​ឈ្មួញ​ដែល​ឲ្យ​តម្លៃ​ទាប​ជាង​ទីផ្សារ​ ​ពីព្រោះ​មាន​កង្វះខាត​ដំណើរការ​ ​និង​ការ​វេច​ខ្ចប់​ ​សម្រាប់​យើង​ដើម្បី​បំពេញ​តាម​តម្រូវការ​ ​របស់​ប្រទេស​នាំ​ចូល​ធំៗ​”​ ​។​

​ដំណាំ​ស្វាយស​រុ​បរ​បស់​ប្រទេស​កម្ពុជា​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ ​១០៥,៣០០​ ​ហិ​ក​តា​ ​និង​ទទួលផល​ផ្លែស្វាយ​ប្រចាំឆ្នាំ​ ​១,២​ ​តោន​៕​

Share and Like this post

Related Posts

Previous Article

និស្សិត​​​បី​នាក់ នឹង​ទៅ​ប្រជែងក្នុងវគ្គ​​ផ្ដាច់​ព្រ័​ត​នៅ​ ម៉ាឡេស៊ី ​ដើម្បី​អភិវឌ្ឍខ្លួនជា​អ្នកដឹកនាំ​ធនាគារ​

Next Article

លោក​ ​យន្ដ​ ​មីន​ ​ស៊ំ​លាលែង​ពី​ដំណែង​ខណៈ​លោក​ ​ញ៊ឹម​ ​វណ្ណ​ដា​ ​ត្រូវ​ដក​ពី​ដំណែង​