លោក​ ​យន្ដ​ ​មីន​ ​ស៊ំ​លាលែង​ពី​ដំណែង​ខណៈ​លោក​ ​ញ៊ឹម​ ​វណ្ណ​ដា​ ​ត្រូវ​ដក​ពី​ដំណែង​

Khmer Times No Comments Share:
yon min
លោក យន្ដ មីន (ឆ្វេង) ក្នុងយុទ្ធនាការជួយ​សង្រោះ​និង​ស្វែង​រក​ជន​រងគ្រោះ​ ក្នុងហេតុការណ៍បាក់រលំ​អគារ​ កំពុងសាងសង់​មានចំនួន ៧ជាន់ ក្នុងក្រុង ព្រះសីហនុ។ ជរ​ ​សុ​គន្ធា​

បន្ទាប់​ពីមាន​ហេតុការណ៍បាក់រលំ​អគារ​ កំពុងសាងសង់​មានចំនួន ៧ជាន់​ក្នុងក្រុង ព្រះសីហនុ បណ្ដាលឲ្យ​កម្មករ​ចំនួន​ជាង ២៦នាក់ បាន​ស្លាប់ និងរងរបួស ២៤នាក់ លោក ហ៊ុន សែន​ បានសម្រេច​ផ្លាស់ប្ដូរ ​និងដក​មន្ត្រី​របស់​លោកចំនួន​ពីរនាក់​ចេញពីដំណែង។

យោង​តាម​ទំព័រ​ ​ហ្វេ​សប៊ុ​ក​ផ្លូវការ​ ​លោក​ ​ហ៊ុន​សែន​ ​បាន​ចេញ​ផ្សា​យ​​ ការសម្រេចចិត្តយល់ព្រម​ទទួល​សំណើ​រលា​លែង​ពី​ដំណែង​របស់​ លោក​ ​យន្ដ​ ​មីន​ ​អភិបាលខេត្ត​ព្រះសីហនុ​ ​និង​បាន​ដក​ដំណែង​ ​លោក​ ​ញឹម​ ​វណ្ណ​ដា​ ​ជាទេ​សរ​ដ្ឋ​មន្ត្រី​ ​និង​ជា​អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ ​គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួលខុសត្រូវ ​និង​ភូតភរ​។​

លោក​ ​ហ៊ុន​ ​សែន​​ ក៏បានស​ម្រេច​ចិត្តតែងតាំង​លោក​ ​គួច​ ​ចំរើន​ ​អ​ភិបាល​ខេត្ត​កំពង់ចាម​ ​ជា​អភិបាលខេត្ត​ព្រះសីហនុ​វិញ​ ​ខណៈ​លោក​ ​យន្ត​ ​មីន​ ​នៅ​បន្ត​ដឹកនាំ​យុទ្ធនាការ​រុករក ​និង​សង្រ្គោះ​តទៅទៀត​រហូត​ចប់​កិច្ចការ​ ​និង​បន្ទាប់ពី​អភិបាលខេត្ត​ថ្មី​ចូលកាន់​តំណែង៕

Share and Like this post

Related Posts

Previous Article

ផ្លែស្វាយ​នឹង​នាំទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​ ​ខែតុលា​

Next Article

ចំនួន​អ្នក​ស្លាប់​កើន​ដល់​ ​២៥​ ​នាក់​ ​ខណៈ​កម្មករ​ប្រហែល​ ​៦០នាក់​ទៀត​​អាច​នៅ​មានជីវិត​ ​ក្នុង​គំនរ​ដួល​រលំ​នៅឡើយ​