តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ​សុំ​ធ្វើការ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រាល់​សកម្មភាព​ទាំងឡាយ​ណា​ ដែល​ធ្វើអោយ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​យើងខ្ញុំ​

Khmer Times No Comments Share:
SSEZ
តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​។ KT/Chor Sokunthea

ពេល​ថ្មី​ៗ​នេះ​មាន​សារព័ត៌មាន​បាន​ផ្សាយ​ចេញពី​មន្ត្រី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រាយ​កា​រណ៏​ថា​ ​មាន​សហគ្រាស​មួយចំនួន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​បាន​ធ្វើការ​ផ្ទេរ​ទំនិញ​ពី​ប្រទេស​ចិន​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដើម្បី​នាំចេញ​ខុសច្បាប់​ទៅកាន់​សហ​ដ្ឋ​អាមេរិក​ ​ដើម្បី​គេចពន្ធ​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​មក​លើ​ទំនិញ​មក​ពី​ប្រទេស​ចិន​។​ ​

ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​បាន​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​យ៉ាង​ខ្លាំង​ ​រួច​បាន​បើក​ការ​ស៊ើប​អង្កេត​ភ្លាម​ៗ​។​ ​ជា​លទ្ធផល​បាន​អោយ​ដឹង​ថា​ ​បច្ចុប្បន្ន​នេះ​នៅក្នុង​សួន​ឧស្សាហកម្ម​នេះ​មាន​សហគ្រាស​ចំនួន២៩​ ​បាន​ធ្វើការ​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ ​ហើយ​នៅក្នុង​ពេល​ថ្មី​ៗ​នេះ​គឺ​មិន​មានការ​រារាំង​ឬ​រង​ការស៊ើបអង្កេត​ ​ឬ​ពិន័យ​ពីសំណាក់​គយ​ ​និង​រដ្ឋាករ​របស់​សហរដ្ឋអាមេរិក​នោះ​ទេ​។​

យើងខ្ញុំ​មាន​អារម្មណ៍​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​រាយ​កា​រណ៏​មិន​ពិត​របស់​សារព័ត៌​ដែល​បាន​ធ្វើអោយ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​ ​ ​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​យើងខ្ញុំ​ ​ដូច​ពាក្យចាស់​បុរាណ​បាន​ពោល​ថា​ ​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​។​

ក្នុងនាម​ជា​គម្រោង​ធំធេង​នៃ​កិច្ច​សហ​ប្រតិ្​ត​ប្ប​តិ​ការណ៍​អន្តរជាតិ​ក្នុង​គំនិត​ផ្តួចផ្តើម​”​ខ្សែក្រវាត់​មួយ​-​ផ្លូវ​មួយ​”​រវាង​កម្ពុជា​-​ចិន​ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ដែល​បង្កើត​រួមគ្នា​ដោយ​សហគ្រិន​កម្ពុជា​-​ចិន​ ​ប្តេជ្ញា​ថា​នឹង​សាងសង់​ ​និង​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដោយ​អនុវត្ត​តាមច្បាប់​ ​និង​បទ​ប្ប​ញ្ញ​តិ​ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រមទាំង​ប្រឆាំង​ជាដាច់ខាត​នូវ​រាល់​សកម្មភាព​ល្មើសច្បាប់​ទាំងអស់​។​ ​

នៅ​ថ្ងៃមុខ​ថ្ងៃក្រោយ​ ​យើងខ្ញុំ​ក៏​នៅតែ​បន្ត​ធ្វើអាជីវកម្ម​ដោយ​ស្របច្បាប់​ ​ ​ ​ ​ព្រមទាំង​រឹ​ត​បណ្តឹង​ការគ្រប់គ្រង​សហគ្រាស​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ផង​ដែរ​ ​ដើម្បី​ដំណើរការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​អោយ​កាន់តែ​ប្រសើរ​ឡើង​។​

​​ថ្ងៃ​ព្រហស្បតិ៍​ ​ខែជេស្ឋ​ ​ឆ្នាំ​កុល​ ​សំរឹទ្ធិស័ក​ ​ព.ស២៥៦៣​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
​ភ្នំពេញ.ថ្ងៃទី២០​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​
​អគ្គនាយក​ក្រុមហ៊ុន​

​Cao​ ​Jianjiang​

Share and Like this post

Related Posts

Previous Article

西港特区坚决反对任何损害特区声誉的行为

Next Article

Sihanoukville Special Economic Zone Resolutely Opposes Any Acts That Would Damage Its Reputation