ប្រា​សាក់​ផ្ដល់​ឱកាស​ការងារ​នៅ​ជិត​ផ្ទះ​ទូទាំង​ ​25​ ​ខេត្ត​-​រាជធានី​

No Comments Share:
prasac-job-announcement

​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​និង​ជា​និ​យោជន​នៃ​ជម្រើស​ ​កំពុង​ជ្រើសរើស​បុគ្គលិក​សម្រាប់​តួនាទី​ជា​ ​«​មន្រ្តី​ឥណទាន​»​ ​ជាច្រើន​នាក់​សម្រាប់​បម្រើការ​នៅ​តាម​សាខា​ជិត​ ​200​ ​របស់​ប្រា​សាក់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ ​ហឿន​ ​ហុន្​នី​ ​នាយក​នាយកដ្ឋាន​បុគ្គលិក​របស់​ប្រា​សាក់​បាន​លើកឡើង​ថា​ ​«​ប្រសិន​ប្អូន​ៗ​ចង់​បម្រើការ​ងារ​នៅ​គ្រឹះស្ថាន​ដែល​ធំជាង​គេ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ​មាន​បទដ្ឋាន​ការងារ​ច្បាស់លាស់​ ​បរិយាកាស​ការងារ​ល្អ​ ​ទទួល​បានផល​ប្រយោជន៍​ច្រើន​ ​អាច​ធ្វើការ​នៅ​ជិត​ផ្ទះ​ ​មានឱកាស​អភិវឌ្ឍ​និង​បង្កើន​សមត្ថភាព​ខ្លួន​ ​ព្រមទាំង​មាន​លក្ខខណ្ឌ​ការងារ​គោរព​តាមច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​នោះ​ប្អូន​ៗ​គប្បី​ជ្រើសរើស​ការបម្រើ​ការងារ​នៅ​ ​ប្រា​សាក់​»​។​

​លោក​បន្ត​ថា​ ​ប្រា​សាក់​ ​មាន​បុគ្គលិក​សរុប​ជាង​ ​8,000​ ​នាក់​ ​កំពុង​បម្រើសេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​នៅ​ទូទាំង​ ​25​ ​រាជធានី​-​ខេត្ត​។​ ​សូម​ចូលរួម​ជាមួយ​មហា​គ្រួសារ​ប្រា​សាក់​ ​នៅ​ថ្ងៃនេះ​ដើម្បីអនាគត​ដ៏​ប្រសើរ​និង​រីកចម្រើន​។​

​ក្នុង​ការបម្រើ​ការងារ​តួនាទី​ជា​ ​មន្រ្តី​ឥណទាន​ ​នៅ​ប្រា​សាក់​ ​លោក​ ​ហឿន​ ​ហុន្​នី​ ​បញ្ជាក់​ថា​ ​បុគ្គលិក​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជាច្រើន​ ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​មិនមែន​ហិរញ្ញវត្ថុ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ ​រួមមាន​៖​

  • ប្រាក់បៀវត្ស​ប្រចាំខែ​សរុប​ច្រើនជាង​ ​800​ ​ដុល្លារ​អាមេរិក​
  • ​ប្រាក់ឧបត្ថម្ភ​តួនាទី​រហូតដល់​ ​30​ ​ដុល្លារ​អាមេរិក​
  • ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំឆ្នាំ​រហូតដល់​ ​4​ ​ខែ​
  • ​ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន​ ​1​ ​ខែ​ ​បុណ្យភ្ជុំបិណ្ឌ​ចំនួន​ ​1​ ​ខែ​
  • ​ថ្លៃ​ប្រេងឥន្ធនៈ​និង​ថ្លៃឈ្នួល​ម៉ូតូ​ ​60​ ​ដុល្លារ​អាមេរិក​ ​ក្នុង​ ​1​ ​ខែ​
  • ​ទទួល​បាន​កម្ចី​ទិញ​ម៉ូតូ​ ​និង​កម្ចី​បុគ្គលិក​ក្នុង​អត្រា​ការប្រាក់​ទាប​
  • ​ទទួល​បាន​ប្រាក់បំណាច់​អតីតភាព​ការងារ​ស្មើនឹង​ប្រាក់ឈ្នួល​និង​ប្រាក់​បន្ទាប់បន្សំ​ជាមធ្យម​ចំនួន​ ​15ថ្ងៃ​ក្នុង​ ​1​ ​ឆ្នាំ​
  • ​ទទួល​បាន​ឯកសណ្ឋាន​ ​ទូរស័ព្ទ​ ​និង​កាត​ទូរស័ព្ទ​
  • ​ធានារ៉ាប់រង​សុខភាព​
  • ​ធានារ៉ាប់រង​លើ​ការសម្រាក​នៅ​មន្ទីរពេទ្យ​
  • ​ធានា​រ៉ាប់​គ្រោះថ្នាក់​ផ្ទាល់ខ្លួន​
  • ​កន្លែង​ស្នាក់នៅ​
  • ​ឈប់សម្រាក​ប្រចាំឆ្នាំ​រហូតដល់​ ​21​ ​ថ្ងៃ​
  • ​ឈប់សម្រាក​រៀប​អាពាហ៍​ពិពាហ៍​ចំនួន​ ​5​ ​ថ្ងៃ​
  • ​ឈប់សម្រាក​ពេល​ភរិយា​សម្រាលកូន​ចំនួន​ ​3​ ​ថ្ងៃ​
  • ​ឈប់សម្រាក​ពេល​មានធុរៈ​ក្នុង​គ្រួសារ​
  • ​ឈប់សម្រាក​ព្យាបាល​ជំងឺ​
  • ​មិន​ធ្វើការ​នៅ​ថ្ងៃឈប់​សម្រាក​ ​និង​ថ្ងៃសៅរ៍​-​អាទិត្យ​

​លោក​ ​ហុន្នី​ ​បាន​បន្ថែម​ថា​ក្រៅពី​អត្ថ​ប្រយោជន៍​ជាច្រើន​ដែល​បាន​លើកឡើង​ខាងលើ​ ​ប្រា​សាក់​ជា​និ​យោជន​នៃ​ជម្រើស​ ​អាស្រ័យហេតុ​នេះ​ ​សូម​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ ​(​CV​)​ ​តាមរយៈ​អ៊ី​ម៉ែ​ល​ ​recruitment​@​prasac.com.kh​ ​ឬ​ដាក់ពាក្យ​នៅ​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ដ៏​ល្អ​នេះ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​ចូល​ទៅកាន់​៖​ ​https​:​/​/​www.prasac.com.kh​/​career​/​credit​-​officer​ ​ឬ​ទាក់ទង​មក​ទូរស័ព្ទ​លេខ​ ​086​ ​363​ ​889​ ​ឬ​ ​086​ ​487​ ​597​៕​

Share and Like this post

Related Posts

Previous Article

PRASAC Provides Job Opportunities Closest to Your Home in 25 Provinces and Capital

Next Article

CAMKO CITY responds to the unlawful influence from the Korean politician to the Cambodian Court