ប្រទេស​កម្ពុជា​ ​អាច​ផលិត​មនុស្ស​យន្ដ​លក់​បាន​ ​នៅ​ឆ្នាំ២០២០​

Poovenraj Kanagaraj / Khmer Times No Comments Share:
CushyBots
លោក​ ​Allen​ ​Dodgson​ ​Tan បង្ហាញ​គំរូមនុស្ស​យន្ដ​ ដែលទើបបាន​បង្កើត មួយ​របស់គាត់។ KT/Chor Sokunthea

​​CushyBots​ ​ជា​ការបង្កើត​ថ្មី​ជាមួយ​មាន​ឯកទេស​ផលិត​មនុស្សយន្ត​ ​និង​សេវាកម្ម​ ​សុ​ហ្វ​វែ​ ​ផ្សេង​ៗ​ ​ដែល​មាន​ទុន​វិនិយោគ​ ​២០​ ​ម៉ឺន​ដុល្លារ​ ​ដើម្បី​បង្កើត​មូលដ្ឋាន​ផលិតកម្ម​របស់​ខ្លួន​ ​នៅក្នុង​ប្រទេស​កម្ពុជា។​ ​ជា​មនុស្ស​យន្ដ​បង្កើត​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ ​រវាង​កុមារ​ជាមួយ​ ​ឪពុក​ម្តាយ​ ​និង​យាយតា​របស់​ពួកគេ​។​

​CushyBots​ ​ជា​ការ​ចាប់ផ្តើម​អាជីវកម្ម​ផ្ទាល់ខ្លួន​មួយ​ ​ដែល​មាន​វត្តមាន​នៅ​សហរដ្ឋអាមេរិក​ ​និង​កម្ពុជា​ ​ដែល​គ្រោង​នឹង​ក្លាយជា​អ្នក​ផ​លិ​ត​រ៉ូបូ​ត​ ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។​

​ការបង្កើត​ថ្មីនេះ​នឹង​ផ​លិ​ត​រ៉ូបូ​ត​ដែល​អាច​ឱ្យ​ឪពុក​ម្តាយ​ ​និង​យាយតា​ ​ដែល​នៅ​ឆ្ងាយ​ពី​កូនចៅ​របស់​ពួកគេ​ ​អាច​ទំនាក់ទំនង​ជាមួយគ្នា​ ​តាមរយៈ​ការ​ជជែក​កំសាន្ត​ជា​វីដេអូ​។​

​ប៉ុន្តែ​មនុស្សយន្ត​នេះមាន​បំពាក់​បច្ចេកវិទ្យា​ពិសេស​មួយទៀត​ ​នៅក្នុង​ដៃអាវ​របស់​វា​។​ ​ពួកគេ​ប្រើ​ឧបករណ៍​ចាប់​សញ្ញា​ចលនា​ ​ដើម្បី​ធ្វើតាម​ចលនា​របស់​អ្នកប្រើ​ ​ដូចជា​ការ​ចាប់​រើស​វត្ថុ​ផ្សេង​ៗ​ ​និង​កា​របំ​លាស់​ទីនៅ​ជុំវិញ​ផ្ទះ​។​

CushyBots​នាយក​ប្រតិបត្តិ​ ​និង​ជា​សហ​ស្ថាបនិក​ ​លោក​ ​Allen​ ​Dodgson​ ​Tan​ ​បាន​និយាយ​ថា​ ​”​យើង​បាន​សំរេចចិត្ត​បង្កើត​ ​CushyBots​ ​ពីព្រោះ​យើង​បាន​រក​ឃើញ​ ​នូវ​តម្រូវការ​ពិសេស​ពិតប្រាកដ​មួយ​”​ ​។​

​លោក​មានប្រសាសន៍​ថា​ ​«​មាន​កុមារ​រាប់​លាន​នាក់​ ​រស់នៅ​ដោយ​គ្មាន​ឪពុក​ម្តាយ​នៅផ្ទះ​ជាមួយ​»​។​ ​លោក​បាន​បន្ថែម​ថា​ ​សម្រាប់​មនុស្ស​យន្ដ​ជំនាន់​ទីមួយ​ ​(​Series​ ​A​)​ ​ការបង្កើត​នេះ​ ​មាន​គោលបំណង​រក​ប្រាក់​ឲ្យបាន​ ​៣,៥​ ​លាន​ដុល្លារ​។​

​ដោយក្រុម​ហ៊ុន​ ​ចាប់ផ្តើម​អភិវឌ្ឍន៍​ផលិតកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​ ​ក្នុង​ខែតុលា​នេះ​។​ ​CushyBots​ ​ក៏​កំពុង​ស្វែងរក​ការ​ប្រមូល​មូលនិធិ​តាមរយៈ​កម្មវិធី​មូលនិធិ​ ​Kickstarter​ ​ជាមួយនឹង​យុទ្ធនាការ​មួយ​ ​ដែល​នឹង​ចាប់ផ្តើម​នៅក្នុង​ ​ខែសីហា​ ​ផង​ដែរ​។​

​ក្រុម​នេះ​មានបំណង​រក​ប្រាក់​ឲ្យបាន​ ​៧៥​ ​ម៉ឺន​ ​ដុល្លារ​តាមរយៈ​ការ​លក់​មុន​ ​ដោយ​​លក់CushyBot​ ​មួយ​គ្រឿង​មានតម្លៃ​ ​២ពាន់​ដុល្លារ​។​ ​ហើយ​ការ​ដឹកជញ្ជូន​ផលិតផល​ចែកចាយ​ ​នឹង​ចាប់ផ្តើម​នៅ​ ​ខែមករា​ឆ្នាំ​ ​២០២០​ ​។​

​លោក​ ​Tan​ ​និយាយ​ថា​ ​មនុស្សយន្ត​របស់​ពួកគេ​ ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ ​មិន​ត្រឹមតែ​មក​ពី​សហរដ្ឋអាមេរិក​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ក៏​មក​ពី​អឺរ៉ុប​ផង​ដែរ​។​ ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​ជ្រើសរើស​ ​ដោយស្ថាន​ទូត​អាមេរិក​នៅ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ធ្វើជា​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ ​នៅក្នុង​កិច្ចប្រជុំ​កំពូល​សហគ្រិនភាព​សកល​ ​នៅ​ក្នុង​ប្រទេស​ហូ​ឡង់​។​

​លោក​ ​Tan​ ​បាន​មានប្រសាសន៍​ថា​ ​”​ការបង្កើត​មូលដ្ឋាន​ផលិតកម្ម​នៅ​កម្ពុជា​ ​នឹង​ជួយ​បង្កើត​ការងារ​វិស្វកម្ម​ ​និង​ការងារ​បច្ចេកទេស​ ​ដែល​មានគុណ​ភាព​ខ្ពស់​បន្ថែម​ទៀត​”​។​ ​លោក​បាន​បន្ថែម​ថា​ ​នេះ​នឹង​ជួយ​ក្រុម​របស់​គាត់​ចូល​ទៅ​ក្នុង​ការប្រកួត​ប្រជែង​ ​ទេពកោសល្យ​ក្នុង​តំបន់​ផង​ដែរ​។​

​លោក​ ​Tan​ ​មាន​ក្តី​សង្ឃឹមថា​ ​ការងារ​របស់​ ​CushyBots​ ​អាច​ផ្លាស់​ប្តូរ​ទិដ្ឋភាព​ផលិតកម្ម​នៅក្នុង​ប្រទេស​ ​ដោយ​ជួយ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​និង​ផ្គត់ផ្គង់​ការនាំចេញ​។​

​”​កម្ពុជា​តែងតែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​ជា​កន្លែង​លក់​នូវ​បច្ចេកវិទ្យា​។​ ​ឥឡូវនេះ​វា​ដល់ពេល​ដែល​បង្ហាញថា​ ​ព្រះរាជាណាចក្រ​កម្ពុជា​អាច​ផលិត​បច្ចេកវិទ្យា​ ​ដែល​មានគុណ​ភាព​ខ្ពស់​ផង​ដែរ​”​៕​

(Video: 3mn)មនុស្សយន្ត Cushybots នៅកម្ពុជា នឹងចូលរួមក្នុងសន្និសីទសហគ្រិនសកល (GES) ឆ្នាំ២០១៩ នៅសប្តាហ៍នេះ ក្នុងប្រទេសហូឡង់។ Cushybots បានរកដំណោះស្រាយបែបថ្មីមួយ ចំពោះបញ្ហាប្រឈមក្នុងការប្រាស្រ័យជាមួយកុមារតូចៗ តាមរយៈការហៅជាសម្លេង និងវីដេអូ។ Cushybots ផ្តល់ជាកម្មវិធីមនុស្សយន្តមួយ ដែលនឹងអនុញ្ញាតអោយអតិថិជនធ្វើការប្រាស្រ័យ ហើយលេងជាធម្មតាជាមួយកុមារនៅក្នុងចម្ងាយណាក៏បាន ដូចជាការសន្ទនាតាមវីដេអូ បើអ្នកស្ថិតនៅឆ្ងាយ។Cambodian based Cushybots is participating in the Global Entrepreneurship Summit (GES) 2019 this week in the Netherlands. Cushybots has designed an innovative solution to the challenges of interacting with young children through voice/video calls. Cushybots is offering a robotic platform that will allow customers to interact and play naturally with children over any distance – like a video chat if you had a remote body. Learn more here: http://ow.ly/a20r50uv3Ws

Posted by U.S. Embassy Phnom Penh, Cambodia on Monday, 3 June 2019

Share and Like this post

Related Posts

Previous Article

តើ​ធ្វើ​ដូច​ម្តេច​ដើម្បី​កុំឲ្យ​នំ​បញ្ចុក​ក្លាយ​ជា​ដុំ​ថ្ម ​១ដុំ​ទៅ​បាន​?​

Next Article

ការប្រកួត​ជើងឯក​ ​លេ​ត​វ៉ៃ​ ​ពិភពលោក​​ សម្លឹងមកកម្ពុជា