ការប្រកួត​ជើងឯក​ ​លេ​ត​វ៉ៃ​ ​ពិភពលោក​​ សម្លឹងមកកម្ពុជា

No Comments Share:
Top_1_WLC-Cambodia
ការប្រកួត លេ​ត​វ៉ៃ​ ​ថ្នាក់​ពិភពរបស់​ មីយ៉ាន់មា ​បាន​បង្ហាញ​បំណង​ ​នាំចេញ​វប្បធម៌​ដ៏​សំខាន់​មួយ​នេះ​ ​ឱ្យទៅ​ដល់​ប្រទេសជា​ច្រើនទៀត។ រូបថត សហការី

ជាដំបូង​ការ​ផ្សព្វផ្សាយ​សិល្បៈ​ក្បាច់គុន​ ​លេ​ត​វ៉ៃ​ថ្នាក់​ជាតិ​ ​បាន​ចាប់ផ្ដើម​ចេញពី​ប្រទេស​មីយ៉ាន់ម៉ា​។​ បន្ទាប់ពី​បាន​រៀបចំ​ព្រឹត្តិ​ការណ៍​ជោគជ័យ​ចំនួន៨​ ​នៅក្នុង​ប្រទេស​របស់​ខ្លួន​ការប្រកួត​ជើងឯក​ ​លេ​ត​វ៉ៃ​ ​ថ្នាក់​ពិភពលោក​បាន​បង្ហាញ​បំណង​ ​នាំចេញ​វប្បធម៌​ដ៏​សំខាន់​មួយ​នេះ​ ​ឱ្យទៅ​ដល់​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​។​

​ដោយ​បានដឹង​ឮ​រួចហើយ​ ​ដល់​មនុស្ស​ចំនួន​ជាង១០០​ ​លាន​នាក់​ ​នៅ​តាម​ប្រទេស​ចំនួន៦០​ ​ពួកគេ​បាន​ស្គាល់​និង​ហ្វឹកហាត់​ក្បាច់គុន​ប្រពៃណី​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរ​បែប​របស់​មីយ៉ាន់ម៉ា​មួយ​នេះ​។​ ​ឥឡូវ​ពួកគេ​ចង់​ចាប់ផ្ដើម​រៀបចំ​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ដែល​ជា​ប្រទេស​មាន​កីឡាប្រដាល់​ ​គុន​ខ្មែរ​ក​ម្រិ​ត​ខ្លាំង​ៗ​ ​ប៉ុន្តែ​មិន​ត្រូវ​បាន​ទទួលស្គាល់​ជាទូទៅ​នៅ​លើឆាកអន្តរជាតិ​នៅឡើយ​។​

​លោកGerald​ ​Ng​ ​នាយក​ប្រតិបត្តិ​របស់WLC​ ​បាន​ធ្វើការ​បកស្រាយ​លម្អិត​ស្តី​ពី​ការសម្រេច​ចិត្ត​ផ្តោត​លើ​ប្រទេស​កម្ពុជា​ថា​ ​”​អ្នកគាំទ្រ​កម្ពុជា​បាន​បង្ហាញ​ពី​ការ​គាំទ្រ​មិន​គួរ​ឱ្យ​ជឿ​ ​ទៅលើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់WLC​ ​និង​ជា​ប្រទេស​ដែល​មាន​អ្នកគាំទ្រ​ច្រើន​បំផុត​មួយ​ ​នៅ​លើ​ពិភពលោក​។​ ​យើង​ចង់​បញ្ចូន​ចំណង់​ចំណូលចិត្ត​នេះ​ ​ទៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​ទៅ​ក្នុង​ប្រទេស​កម្ពុជា​ ​និង​បង្ហាញ​ពី​វប្បធម៌​កម្ពុជា​ទៅកាន់​ពិភពលោក​!​’​’​

​លោកNg​ ​បាន​ពន្យល់​ថា​ ​ប្រសិនបើ​ពួកគេ​រៀបចំ​ព្រឹត្តិ​ការណ៍​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ ​ព្រឹត្តិ​ការណ៍​នេះ​នឹង​បង្ហាញ​ពី​របៀប​ស្លៀកពាក់​ប្រដាល់​ប្រពៃណី​ ​និង​ភ្លេង​ប្រយុទ្ធ​ប្រពៃណី​របស់​ប្រទេស​ម្ចាស់ផ្ទះ​។​ ​ព្រឹត្តិ​ការណ៍​នេះ​ក៏​នឹង​មាន​បង្ហាញ​រួមគ្នា​ ​នូវ​ក្បាច់គុន​ ​លេ​ត​វ៉ៃ​ ​និង​គុន​ខ្មែរ​ ​ដែល​ជា​ក្បាច់គុន​ប្រចាំ​ប្រទេស​ទាំងពីរ​។​

​លោកNg​ ​បាន​បន្ថែម​ទៀត​ថា​ ​”​ជាមួយនឹង​ការផ្សាយ​របស់​យើង​នៅ​លើ​កម្មវិធី​ ​UFC​ ​Fight​ ​Pass​ ​និង​ដៃគូ​ដទៃទៀត​ ​យើង​អាច​បង្ហាញ​ទាំង​ក្បាច់គុន​ ​លេ​ត​វ៉ៃ​ ​និង​គុន​ខ្មែរ​ ​រួមគ្នា​ជាលើកដំបូង​!​ ​សូមអ្នក​ស្រមៃ​មើល​ការប្រកួត​ជើងឯក​ ​លេ​ត​វ៉ៃ​ ​ថ្នាក់​ពិភពលោក​ ​លោកអ្នក​និង​រក​ឃើញ​ក្បាច់គុន​ថ្មី​ពីរ​!​ ​យើង​កំពុង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​សិល្បៈ​ក្បាច់គុន​ពិភពលោក​នេះ​ ​លោកអ្នក​និង​ដឹង​ថា​ ​វា​ពេញនិយម​កម្រិត​ណា​។​

​WLCមាន​កីឡាករ​កម្ពុជា​ច្រើន​នៅក្នុង​បញ្ជី​ឈ្មោះ​របស់​ខ្លួន​រួចជាស្រេច​នាំមុខ​ដោយ​អ្នកប្រដាល់​របស់WLC​ ​ក្នុង​ឆ្នាំ២០១៨​ ​ដូចជា​ ​នូ​ ​ស្រីពៅ​ ​,​រិន​សា​រ័ត្ន​,​ ​រឿង​សោភ័ណ្​ឌ​ ​និង​ ​ម៉ន​ ​សា​ម៉េ​ត​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផង​ដែរ​។​

​យើង​មានដៃ​គូរ​ចាក់​ផ្សាយ​របស់​យើង​រួចហើយ​នៅ​ក្នុង​ព្រិ​ត្តិ​ការណ៍​នេះ​ ​ហើយ​ប្រទេស​មួយចំនួន​ក្នុងចំណោម​បណ្តា​ប្រទេស​មាន​ក្រុមហ៊ុន​កំ​ពូល​ៗ​ ​បាន​សម្តែង​ចំណាប់​អារម្មណ៍​ក្នុង​ការចូលរួម​ ​ជ​ម្រុ​ញកិ​ច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​មហិច្ឆតា​នេះ​។​ ​ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ២០២០​ ​ហើយ​ទំនងជា​ត្រូវ​បាន​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​។​ ​ព័ត៌មាន​លម្អិត​នឹង​ត្រូវ​បង្ហាញ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ ​សូម​រង់ចាំ​ទស្សនា​ ​កា​រប្រ​គួត​ជើងឯក​លេ​ត​វ៉ៃ​ ​ថ្នាក់​ពិភពលោក​៕​

Share and Like this post

Related Posts

Previous Article

ប្រទេស​កម្ពុជា​ ​អាច​ផលិត​មនុស្ស​យន្ដ​លក់​បាន​ ​នៅ​ឆ្នាំ២០២០​

Next Article

ឃុំ​ខ្លួន​បុរស ​៣នាក់ រុករាន​ដីព្រៃ​របស់​រដ្ឋ នៅ​ឧទ្យាន​ជាតិ​ព្រះសីហនុរាម