មូលនិ​ធិ​ ​អៃ​រ៉ា​វត្ដា​ ​ស្នើសុំ​ការ​គាំទ្រ​ពី​ក្រសួងបរិស្ថាន​ ​លើ​គម្រោង​បង្កើន​សត្វ​ដំរី​

ឃ៊ី សុវុឌ្ឍី / Khmer Times No Comments Share:
Duong Zorida
ឯកអគ្គរាជទូតសុច្ឆន្ទៈ​ អក្ននាង ដួង ហ្សូលីដា បង្ហាញ​ការស្រឡាញ់​សត្វដំរី​ ជាផ្នែកមួយណនែការ​ផ្សព្វផ្សាយការ​អភិរក្សដំរី​ នៅខេត្ដ​រតនគីរី។ រូបថត សហការី

​​លោក​ ​សាយ​ ​សំ​អាល់​ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ​បាន​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​គម្រោង​របស់​ ​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​ ​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​បង្កាត់ពូជ​ដំរី​ ​នៅ​ខេត្តរតនគិរី​ ​ដើម្បី​បង្កើន​ចំនួន​ដំរី​នៅ​កម្ពុជា​។​

​លោក​ ​នេត្រ​ ​ភក្រ្តា​ ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​និយាយ​ថា​ ​លោកស្រី​ ​ចិន្តា​ ​ក្លេ​ ​ប្រធាន​មូលនិ​ធិ​អភិរក្ស​ដំរី​ខ្មែរ​ ​អៃ​រាវ​ត្តា​ ​បាន​ជួប​ជាមួយ​លោក​ ​សាយ​ ​សំ​អាល់​ ​កាលពី​ម្សិលមិញ​នៅ​ទីក្រុង​ភ្នំពេញ​ ​ដើម្បី​ពិភាក្សា​ពី​មជ្ឈមណ្ឌល​បង្កាត់ពូជ​ដំរី​នេះ​។​

​លោក​រដ្ឋមន្រ្តី​ ​បាន​បញ្ជាក់​ថា​ ​ក្រសួងបរិស្ថាន​នឹង​ពិនិត្យ​លើ​ការ​សហការ​គាំទ្រ​ ​ទាំង​ស្មារតី​និង​បច្ចេកទេស​ ​ដើម្បី​ជួយ​ឱ្យ​សមាគម​មានលទ្ធភាព​ ​និង​គុណភាព​ក្នុង​ការ​បង្កើន​ពូជ​ដំរី​ឱ្យ​បាន​ច្រើន​ ​ដែល​ជា​ការ​រួមចំណែក​ដល់​ការ​ការពារ​ ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​។​

​គួរ​កត់សម្គាល់​ថា​ ​សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា​ ​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ ​៤ឆ្នាំមុន​ ​ដោយ​ផ្ដល់​ឱកាស​ឲ្យ​ភ្ញៀវ​ទេសចរ​ ​ទទួល​បាន​ភាព​ស្និទ្ធស្នាល​ជាមួយ​ ​សត្វ​ដំរី​ចិញ្ចឹម​ក្នុង​បរិស្ថាន​នៃ​ព្រៃ​ធម្មជាតិ​។​

​លោក​ ​ភក្ត្រា​ ​បាន​លើកយក​សម្ដី​ ​លោកស្រី​ ​ចិន្តា​ ​ក្លេ​ ​ដែល​បាន​និយាយ​ថា​ ​”​ដំរី​ ​និង​ ​ហ្មដំរី​ ​មាន​សារៈសំខាន់​ណាស់​ ​ពីព្រោះ​វា​នៅ​មាន​វត្តមាន​សេសសល់​ក្នុង​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ​តាំងពី​សម័យ​បុរាណ​មក​ ​ហើយ​ ​មូលនិធិ​នេះ​នឹង​រួមចំណែក​អភិរក្ស​ព្រៃឈើ​ ​ជា​ជម្រក​សត្វព្រៃ​ក៏​ ​ដូចជា​ធ្វើឲ្យ​រស់រាន​ឡើងវិញ​នូវ​ប្រពៃណី​ចិញ្ចឹម​មើលថែ​សត្វ​ដំរី​។​”​

​កាលពី​ថ្ងៃសៅរ៍​លោកស្រី​ ​ចិន្តា​ ​ក៏បាន​ជួប​ជាមួយ​លោក​ ​ខៀវ​ ​កា​ញា​រី​ទ្ធ​ ​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​ ​ផង​ដែរ​ដើម្បី​ស្នើសុំ​ការ​គាំទ្រ​របស់​លោក​ ​ក្នុង​ការ​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា​។​

​កាលពី​ឆ្នាំមុន​ ​មូលនិធិ​សត្វព្រៃ​ពិភពលោក​នៅ​កម្ពុជា​បាន​និយាយ​ថា​ ​សត្វ​ដំរី​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ប្រព័ន្ធ​បរិស្ថាន​ ​ដោយ​វា​បាន​ថែរក្សា​ជីវ​ចំរុះ​។ ​ទោះជាយ៉ាងណា​ ​សត្វ​ដំរី​នៅតែ​បន្ត​ប្រឈម​នឹង​ការ​ផុតពូជ​ ​ដោយសារតែ​ការ​បំផ្លិច​បំផ្លាញ​ជំរក​ ​និង​ការ​ប៉ះទង្គិច​ជាមួយ​មនុស្ស​ ​រួម​ទាំង​កា​រប្រ​ម៉ាញ់​។​

​កាលពី​ឆ្នាំមុន​នោះ​ដែរ​ ​លោក​ ​ឃុន​ ​ឌី​យ៉ុន​ប្រធាន​អង្គការ​បរិស្ថាន​របស់​អង្គការ​ ​Elephant​ ​Livelihood​ ​Initiative​ ​បានឱ្យ​ដឹង​ថា​ ​មាន​ដំរី​ប្រហែល​ ​២០០​ ​ក្បាល​ប៉ុណ្ណោះ​ ​នៅក្នុង​ព្រៃ​កម្ពុជា​ ​ដោយ​បូករួម​ជាមួយ​ដំរី​ចំនួន​ ​៣០​ ​ទៅ​ ​៤០​ ​ក្បាល​ ​កំពុង​ចិញ្ចឹម​ដោយ​សហគមន៍​ ​ក្នុង​ខេត្តមណ្ឌលគិរី​៕​

Share and Like this post

Related Posts

Previous Article

ឃុំ​ខ្លួន​បុរស ​៣នាក់ រុករាន​ដីព្រៃ​របស់​រដ្ឋ នៅ​ឧទ្យាន​ជាតិ​ព្រះសីហនុរាម

Next Article

អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ ​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ការ​អភិរក្ស​ប្រាសាទ​