ទឹក​មន្ដ​ព្រះ​សង្ឃ​វត្ដ​សា​រា​វ័ន្ដ​ ​ធ្វើឲ្យ​ស្រ្តី​ម្នាក់​ទទួល​បាន​យីអ៊ុន​ដាក់​ពីរ​ដង​

ឃ៊ី សុវុឌ្ឍី / Khmer Times No Comments Share:
accused and the gun used at the pagoda
ស្រ្តីដែល​ត្រូវ​គេចោទ​ប្រកាន់​ពីបទ​ប្រើប្រាស់​អាវុទ្ធ​ខុស​ច្បាប់។ រូបថត សហការី

នគរបាល​ខណ្ឌដូនពេញ​បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​មាន​កាំភ្លើង​បាញ់​ទៅលើ​អាកាស​ ​នៅក្នុង​វត្ត​សារា​វ័ន្ត​ ​សង្កាត់​ជ័យជំនះ​ ​កាលពី​ថ្ងៃសុក្រ​ ​ដោយសារ​ ​រឿង​ស្រោចទឹក​អោយ​នាង​កាលពី​ ​២ឆ្នាំមុន​ ​ហើយ​ធ្វើអោយ​យីអ៊ុន​ដាក់​រកស៊ី​មិនបាន​។​

​របាយការណ៍​របស់​នគរបាល​ខណ្ឌ ​បាន​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​របស់​ជនសង្ស័យ​ ​ឈ្មោះ​ ​ផាន​ ​ស្រី​លីន​ ​អាយុ​ ​២៨​ ​ឆ្នាំ​ ​រស់នៅ​ក្នុង​សង្កាត់​អូរឫស្សី​ ​៤​ ​ខណ្ឌ​ ​៧មករា។​

​នាង​ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់ពី​បាញ់កាំភ្លើង​ក្នុង​វត្ត​នេះ​។​ ​ជា​កាំភ្លើង​ដែល​ត្រូវ​បាន​រឹបអូស​ទុ​ក​ជា​ភ័ស្ថ​តាង​។​

​របាយការណ៍​នេះ​បាន​និយាយ​ថា​ ​នៅ​ឆ្នាំ​ ​២០១៧​ ​ព្រះសង្ឃ​មួយ​អង្គ​ព្រះនាម​ ​សឿន​ ​ពិសិដ្ឋ​ ​បាន​ធ្វើពិធី​សូត្រ​មន្ត​ស្រោចទឹក​លើករាសី​ ​ឲ្យ​ ​ស្រី​លីន​។​ ​តែ​ផ្ទុយទៅវិញ​ ​ស្រី​លីន​ ​បាន​និយាយ​ថា​ ​នាង​មិនបាន​ទទួល​សំណាងល្អ​ ​ពី​ទឹក​មន្ដ​នោះ​ទេ​។​

​ស្រី​លីន​ ​បាន​ប្រាប់​ថា​នាង​មាន​អារម្មណ៍​ថា​ ​ដេកមិនលក់​ ​ដូចជា​ត្រូវអំពើគេ​ ​បន្ទាប់ពី​ធ្វើពិធី​សូត្រ​មន្ដ​ស្រោចទឹក​នោះ​រួច​។​

​នាង​ខឹង​នឹង​ព្រះសង្ឃ​ ​ព្រោះ​ស្រោចទឹក​ហើយ​ធ្វើឲ្យ​រាសី​ស្រុត​ទៅវិញ​”​ ​។​ ​នាង​បាន​បាញ់​ពីរ​គ្រាប់​ឡើង​ទៅលើ​ ​នៅក្នុង​បរិវេណ​វត្ត​ ​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​រង​របួស​ទេ”​។​

​របាយការណ៍​បាន​បន្ថែម​ថា​ ​”​នាង​បាន​សារភាព​ថា​ ​នាង​បាន​ទិញ​កាំភ្លើង​ពី​ប្រទេស​ថៃ​ ​កាលពី​ខែមេសា​”​។​

​លោក​ ​ទៀង​ ​ចាន់​សា​ ​អធិការ​ខណ្ឌ​បាន​ថ្លែង​ថា​ ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ម្សិលមិញ​។​

​សម្តេច​ព្រះពុទ្ធ​ជ័យ​មុនី​ ​ឃឹម​ ​សន​ ​ព្រះប្រធាន​លេខាធិការ​ដ្ឋាន​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​មាន​សង្ឃ​ដិ​កា​កាលពី​ម្សិលមិញ​ថា​ ​ព្រះអង្គ​ទើបតែ​បានដឹង​អំពី​ហេតុការណ៍​នេះ​។​

​«​អាត្មា​មិនបាន​ដឹង​ច្បាស់​ពី​ករណីនេះ​ទេ​ ​ព្រោះ​អាត្មា​កំពុង​រង់ចាំ​របាយការណ៍​ពី​ព្រះសង្ឃ​នៅ​វត្ត​នោះ​»​។​ ​ព្រះអង្គ​បាន​កត់សម្គាល់​ថា​ ​ព្រះសង្ឃ​មិន​គួ​រប្រ​តិ​បត្តិ​ពិធី​សាសនា​បែបនេះ​ទេ​។​ ​ព្រះពុទ្ធ​បាន​ហាម​ព្រះសង្ឃ​ ​មិន​ឱ្យធ្វើ​ជា​អ្នកព្យាបាល​តាម​បែប​ប្រពៃណី​ ​ដែលនោះ​នឹង​ធ្វើអោយ​ព្រះសង្ឃ​បាត់បង់​ភាព​បរិសុទ្ធ​របស់​ព្រះអង្គ​”។​

​ព្រះ​តេជគុណ​ ​ស៊ី​ម​ ​សា​យ៉ុង​ ​ដែល​ជា​ព្រះចៅ​អធិការ​វត្ត​សារា​វ័ន្ត​ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ឡើយ​ ចំណែក ​លោក​ ​អ៊ី​ ​រិន្ទ​ ​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ក៏​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បានដែរ ​កាលពី​ម្សិលមិញ​៕

Share and Like this post

Related Posts

Previous Article

អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក​ ​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​ការ​អភិរក្ស​ប្រាសាទ​

Next Article

​៥ខែ​ដើមឆ្នាំ​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​បាន​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​បាន​ជិត​ ​១ម៉ឺន​ករណី​