​៥ខែ​ដើមឆ្នាំ​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​បាន​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​បាន​ជិត​ ​១ម៉ឺន​ករណី​

​ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
land dispute
ពលរដ្ឋ​រងគ្រោះ​ក្នុង​ជម្លោះដីធ្លី​ស្វែងរក​ការ​អន្តរាគមន៍​កន្លងមក​។​ ​រូបថត​ ​ជរ​ ​សុ​គន្ធា​

ភ្នំពេញ​៖​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​ឲ្យដឹង​ថា​ ​គិត​មកដល់​ដំណាច់ខែ​ឧសភា​នេះ​ ​ក្រសួង​ ​និង​គណៈកម្មការ​សុរិយោដី​ ​បាន​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​បាន​ជិត​ ​១ម៉ឺន​ករណី​ ​និង​កំពុង​បន្ត​ដោះស្រាយ​ជាង២ពាន់​ករណី​ទៀត​ ​ខណៈ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ពាក់ព័ន្ធ​នឹង​ដីសម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​នៅ​ខេត្ត​ទាំង៤​ ​បាន​បញ្ចប់​ស្ទើរ​ទាំងស្រុង​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ស្តី​ពី​ ​«​វឌ្ឍនភាព​នៃ​ការងារ​ដីធ្លី​»​ ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ល្ងាច​ថ្ងៃពុធ​ ​បាន​លើកឡើង​ថា​ ​គិត​ចាប់ពី​ចាប់ផ្តើម​រហូតដល់​ដំណាច់ខែ​ឧសភា​ ​អាជ្ញាធរ​ជាតិ​នៃ​គណៈកម្មការ​សុរិយោដី​ ​និង​ក្រសួង​ ​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ចំនួន​ ​១១៩៩៤ករណី​ ​ក្នុង​នោះ​ ​បាន​ដោះស្រាយ​ចប់​ចំនួន​ ​៩៨៧១ករណី​ ​និង​កំពុង​បន្ត​ដោះស្រាយ​ចំនួន​ ​២១២៣ករណី​។​ ​ក្រសួង​បាន​បន្ត​ថា​៖​ ​«​ក្រសួង​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​បាន​ចំនួន​ ​៥២២៤២៤៨ប័ណ្ណ​ ​ស្មើ​និង​ ​៧៤,៦៣ភាគរយ​ ​នៃ​ក្បាលដី​ប៉ាន់ស្មាន​សរុប​ ​៧លាន​ក្បាលដី​»​។​

​សម្រាប់​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​និង​ក្រុមហ៊ុន​ដែល​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ផលិត​ស្ករស​នាំចេញ​ ​នៅ​ខេត្ត​ចំនួន៤វិញ​ ​ក្រសួង​បាន​បញ្ជាក់​ថា​ ​នៅ​ខេត្តកោះកុង​ ​ក្រសួង​បាន​ដោះស្រាយ​បញ្ចប់​ជាស្ថាពរ​នូវ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ ​៩៨៦គ្រួសារ​ ​ជាមួយ​ក្រុមហ៊ុន​ ​Koh​ ​Kong​ ​Plantation​ ​ក្រុមហ៊ុន​ ​Koh​ ​Kong​ ​Sugar​ ​Industry​ ​និង​ក្រុមហ៊ុន​ហេង​ហ៊ុយ​អភិវឌ្ឍន៍​ ​ក្នុង​នោះ​ប្រជាពលរដ្ឋ​បាន​ទទួល​ដី​ចាប់១ហិ​ក​តា​កន្លះ​ដល់៣ហិ​ក​តា​ ​និង​ថវិកា​មួយចំនួន​។​ ​ក្រសួង​ថា​៖​ ​«​បច្ចុប្បន្ន​ ​ក្រសួង​កំពុង​ដំណើរការ​នីតិវិធី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ដំណោះស្រាយ​រួច​ ​និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ដែល​ពួកគាត់​រស់នៅ​»​។​

. .

​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ខេត្ត​កំពង់ស្ពឺ​វិញ​ ​ក្រសួង​បាន​បញ្ជាក់​ថា​ ​មាន​ក្រុមហ៊ុន​ចំនួន៣​ ​មានការ​ពាក់ព័ន្ធ​នឹង​វិវាទ​ ​រួមមាន​ ​ក្រុមហ៊ុន​ភ្នំ​ពេញ​ស៊ូ​ហ្គ័រ​ ​ក្រុមហ៊ុន​កំពង់​ស្ពឺ​ស៊ូ​ហ្គ័រ​ ​និង​ក្រុមហ៊ុន​កំពង់​ស្ពឺ​ផ្លេន​ថា​សិន​ ​ដោយ​ក្នុង​នោះ​ក្រុមការងារ​ទទួល​បាន​សលាកបត្រ​ចំនួន​ ​៣៣៤៩សន្លឹក​។​ ​ក្រសួង​បាន​បន្ត​ថា​៖​ ​«​គិត​មកដល់​ខែឧសភា​ ​បាន​ដោះស្រាយ​បញ្ចប់​ចំនួន​ ​២០៣គ្រួសារ​ ​និង​បាន​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​រួច​ចំនួន៤០គ្រួសារ​ ​ហើយ​ក្រុមការងារ​ក្រសួង​កំពុង​បន្ត​ពិនិត្យ​សិក្សា​»​។​

​នៅ​ខេត្តព្រះវិហារ​ ​មាន​ក្រុមហ៊ុន​ចំនួន៥​ ​មានការ​ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​អំពៅ​ ​ក្នុង​នោះ​មាន​ពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​ ​២៨៧គ្រួសារ​បាន​មក​បំពេញ​សាល​បត្រ​ ​ប៉ុន្តែ​ក្រសួង​ដោះស្រាយ​បញ្ចប់​ចំនួន៥៧សលាកបត្រ​ ​និង​ច្រានចោល​ ​២៣០សលាកបត្រ​ ​ខណៈ​នៅ​ខេត្ត​ឧត្តរមានជ័យ​ ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន៣​ ​បាន​ប្រគល់​ដីជូ​នរ​ដ្ឋ​វិញ​កាលពី​ឆ្នាំ២០១៥​ ​ហើយ​ក្រសួង​បាន​ដោះស្រាយ​ផ្តល់​ដីសម្បទាន​សង្គម​កិ​ច្ច​ជុ​នប្រ​ជា​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​ចំនួន​ ​៤១២គ្រួសារ​ ​ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ជាស្ថាពរ​។​

​តំណាង​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ ​នៅ​ខេត្តកោះកុង​ ​អ្នកស្រី​ ​ផាវ​ ​ញើង ​បាន​និយាយ​ថា​ ​កន្លងមក​ ​ពលរដ្ឋ​បាន​ឯកភាព​ទទួលយក​ដំណោះស្រាយ​ដែល​ក្រុមហ៊ុន​បាន​ផ្តល់​ឲ្យ​នៅ​ចំណុច​ភូមិ​ព្រែកជីក​ ​ឃុំ​ជីខក្រោម​ ​ស្រុកស្រែ​អំបិល​ ​ប៉ុន្តែ​នៅពេល​ដែល​មានការ​វាស់វែង​ជាក់ស្តែង​ ​ស្រាប់តែ​ក្រុមហ៊ុន​ផ្តល់​ដី​ឲ្យ​នៅ​តំបន់​ផ្សេង​ទៅវិញ​។​ ​អ្នកស្រី​ថា​ ​ករណីនេះ​ ​ក្រុម​ប្រជាពលរដ្ឋ​មិនសុខចិត្ត​ ​និង​បាន​ឡើង​មក​សុំ​អន្តរាគមន៍​ជាថ្មី​ពី​ក្រសួង​ដែនដី​ ​កាលពី​ថ្ងៃម្សិលមិញ​ ​ដើម្បី​សុំ​ឲ្យ​ក្រសួង​អន្តរាគមន៍​ជាថ្មី​។​

​អ្នកស្រី​ថា​៖​ ​«​ពួក​ខ្ញុំ​បាន​យល់ព្រម​ទទួលយក​ដំណោះស្រាយ​ដែល​សន្យា​ថា​ឲ្យ​ដី​ពួក​ខ្ញុំ​នៅ​ចំណុច​ភូមិ​ព្រែកជីក​ ​ដែល​ពួក​ខ្ញុំ​រស់នៅ​ ​ដោយ​ពួក​ខ្ញុំ​សុខចិត្ត​សម្បទាន​ដី​ខ្លះទៅ​ភាគី​ក្រុមហ៊ុន​ ​ប៉ុន្តែ​ឥលូវ​បែរជា​ឲ្យ​ដី​ពួក​ខ្ញុំ​នៅ​តំបន់​ផ្សេង​ទៅវិញ​ ​អីចឹង​ពួក​ខ្ញុំ​មិន​អាច​ទទួលយក​បានទេ​ ​ព្រោះ​ពួក​ខ្ញុំ​បាន​សង់ផ្ទះ​នៅ​លើ​ដី​នោះ​បណ្តើរ​ៗ​ហើយ​ ​នៅ​រង​ចាំតែ​ប័ណ្ណ​កម្មសិទ្ធិ​ប៉ុណ្ណោះ​ ​ដូច្នេះ​ពួក​ខ្ញុំ​ឡើង​មក​ភ្នំពេញ​នេះ​ ​សុំ​ឲ្យ​ក្រសួង​ដោះស្រាយ​បញ្ហា​នេះ​ដល់​ពួក​ខ្ញុំ​»​។​

​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​លោក​សេង​ ​ឡូត​ ​ពុំ​អាច​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ​ ​កាលពី​ថ្ងៃម្សិលមិញ​៕​

. .
Share and Like this post

Related Posts

Previous Article

ទឹក​មន្ដ​ព្រះ​សង្ឃ​វត្ដ​សា​រា​វ័ន្ដ​ ​ធ្វើឲ្យ​ស្រ្តី​ម្នាក់​ទទួល​បាន​យីអ៊ុន​ដាក់​ពីរ​ដង​

Next Article

សមត្ថកិច្ច​សង្ស័យ​ ​ជន​វិ​កល​ចរិ​ត​ម្នាក់​ស្លាប់​ ​ដោយ​រង​ទារុណកម្ម​ពី​អ្នកភូមិ​