សមត្ថកិច្ច​សង្ស័យ​ ​ជន​វិ​កល​ចរិ​ត​ម្នាក់​ស្លាប់​ ​ដោយ​រង​ទារុណកម្ម​ពី​អ្នកភូមិ​

ឃ៊ី សុវុឌ្ឍី / Khmer Times No Comments Share:
Police investigating
នគរបាលត​កំពុង​ស៊ើបអង្កេត​ករណី ស្លាប់របស់​ជន​វិកលចរិត​ម្នាក់ នៅ​ឃុំ​រាម​ ​ស្រុក​ព្រៃនប់ ក្រុងព្រះសីហនុ។ រូបថត សហការី

​​កាលពី​ម្សិលមិញ​ ​នគរបាល​ខេត្ត​ព្រះសីហនុ​ ​បាន​សាកសួរ​មនុស្ស៦នាក់​ ​លើ​ការ​ស្លាប់​របស់​បុរស​ម្នាក់​ ​នៅ​ឃុំ​រាម​ ​ស្រុក​ព្រៃនប់​ ​កាលពី​ខែមុន​។​

​លោក​ ​កែវ​ ​សុ​ខុន​ ​ស្នងការ​រង​ស្រុក​ព្រៃនប់​បាន​និយាយ​ថា​ ​សាកសព​ ​ឆេង​ ​សោភ័ណ​ ​ត្រូវ​បាន​ប្រទះឃើញ​ដេក​ស្លាប់​ ​នៅ​ឃុំ​រាម​ ​កាលពី​ថ្ងៃទី៣០​ ​ខែឧសភា​។​

​លោក​ ​សុ​ខុន​ ​បាន​និយាយ​ថា​ ​”​សាកសព​ ​សុភ័​ណ្ឌ​ ​មានស្នាម​របួស​ជាច្រើន​កន្លែង​ ​ធ្វើឲ្យ​សមត្ថកិច្ច​សង្ស័យ​ថា​មាន​កា​របំ​ភ័ន​ភ្នែក​។​ ​ជនរងគ្រោះ​មាន​ជំងឺ​វិ​កល​ចរិ​ត ​ហើយ​នៅពេល​ដែល​គាត់​ផឹកស្រា​ ​គាត់​តែងតែ​រករឿង​អ្នកដទៃ​”​។​

​លោក​ ​បន្ថែម​ថា​មនុស្ស​ ​៦​ ​នាក់​ត្រូវ​បាន​នគរបាល​ខេត្ត​ហៅ​មក​សាកសួរ​ ​ពី​ការ​ស្លាប់​របស់​លោក​ ​សុភ័​ណ្ឌ​ ​កាលពី​ម្សិលមិញ​។​ ​ពួកគេ​ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​ ​ក្នុង​ពេល​ចោទសួរ​”​។​ ​នគរបាល​ខេត្ត​កំពុង​ស៊ើបអង្កេត​ករណីនេះ​ ​ហើយ​យើង​មិនទាន់​ដឹង​ច្បាស់​ថា​នេះ​ជា​ករណី​ឃាតកម្ម​ ​ឬមិន​មែន​នោះ​ទេ​។​

​លោក​ ​ជួន​ ​ណា​រិន​ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​មានប្រសាសន៍​ថា​ ​អ្នកភូមិ​បាន​ប្រាប់​ព័ត៌មាន​ខុស​ៗ​គ្នា​ ​ពី​អ្វី​ដែល​កើតឡើង​ចំពោះ​ ​សុភ័​ណ្ឌ​។​ ​អ្នកភូមិ​ខ្លះ​សង្ស័យ​ថា​លោក​ ​សុភ័​ណ្ឌ​ ​បាន​ស្លាប់​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ ​ខណៈ​អ្នកខ្លះ​ទៀត​និយាយ​ថា​ ​ស្លាប់​បន្ទាប់ពី​គាត់​ឱប​បង្គោល​ភ្លើង​។​

​លោក​បាន​កត់សម្គាល់​ថា​ ​លោក​មេ​ប៉ុស្តិ៍​ឃុំ​រាម​ ​ក៏​ត្រូវ​បាន​សួរចម្លើយ​ផង​ដែរ​ ​អំពី​ករណីនេះ​ ​ដោយសារ​ម្នាក់​ក្នុងចំណោម​ ​៦នាក់​បាន​និយាយ​ថា​ ​គាត់​បាន​ទូរស័ព្ទ​ទៅ​លោក​មេ​ប៉ុស្តិ៍​ ​ពេល​ដែល​ឃើញ​សភាព​របស់​ជនរងគ្រោះ​ ​ហើយ​លោក​មេ​ប៉ុស្តិ៍​ ​មិនបាន​ហៅ​រថយន្ត​សង្គ្រោះ​ទេ​។​

​លោក​ ​ណា​រិន​ ​បាន​និយាយ​ថា​ ​យោងទៅតាម​ម្នាក់​ក្នុងចំណោម​ប្រាំមួយ​នាក់​នោះ​ ​លោក​មេ​ប៉ុស្តិ៍​បែរជា​ឱ្យ​ក្រុម​ប្រជា​ការពារ​ទៅ​ដោះស្រាយ​បញ្ហា​នេះ​ទៅវិញ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​លោក​មេ​ប៉ុស្តិ៍​ឃុំ​រាម​អាច​មាន​កំហុស​ ពី​​ព្រោះ​គាត់​មិនបាន​រាយការណ៍​ទៅ​ថ្នាក់លើ​ ​ឬក៏​មិនបានបញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ទេ​”​​។​ ​”​យើង​បាន​ហៅ​មេ​ប៉ុស្តិ៍​នេះ​មក​សាកសួរ​ ​ដោយសារ​គាត់​ធ្វេសប្រហែស​ចំពោះ​ការងារ​”​ ​។​

​លោក​ ​ណា​រិន​ ​បាន​និយាយ​ថា​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ទេ​ ​ខណៈ​ ​លោក​ ​ហ៊ីង​ ​ច័ន្ទ​រិទ្ធិ​ ​ស្នងការ​នគរបាល​ស្រុក​ព្រៃនប់​ ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បានទេ​កាលពី​ម្សិលមិញ​៕​

Share and Like this post

Related Posts

Previous Article

​៥ខែ​ដើមឆ្នាំ​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​បាន​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​បាន​ជិត​ ​១ម៉ឺន​ករណី​

Next Article

​ក្រសួងបរិស្ថាន​ ​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​ចូលរួម​ការពារ​បរិស្ថាន​ ​ធនធាន​ធម្មជាតិ​ ​និង​អភិរក្ស​ជីវៈ​ចម្រុះ