ឃាតករ​រំលោភសម្លាប់​ក្មេង​ ប្រឈមមុខ​ដាក់​ពន្ធនាគារ​មួយ​ជីវិត​

ឃួន ណារីម / Khmer Times No Comments Share:
Mang-Vichet
ជនសង្ស័យ​ ​មៀង​ ​វិចិត្រ​ ​ប្រឈម​នឹង​ការ​កាត់ទោស​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​ ​ពី​បទ​រំលោភ​សេពសន្ថវៈ​ ​និង​ឃាតកម្ម​។​ ​ រូបភាព នគរបាល​ខេត្ត​ព្រះសីហនុ​

តុលាការខេត្ត​ព្រះសីហនុ​ម្សិលមិញ​ ​បាន​ចោទប្រកាន់​បុរស​អាយុ​ ​២៦​ ​ឆ្នាំ​ម្នាក់​ ​ពី​បទ​រំលោភ​ ​និង​សម្លាប់​ក្មេងស្រី​អាយុ​ ​១០​ ​ឆ្នាំ​ម្នាក់​ ​និង​ប្អូនប្រុស​នាង​អាយុ​ ​២​ ​ឆ្នាំ​ម្នាក់​ ​នៅ​ភូមិ​គគីរ​ ​ឃុំ​បិតត្រាំង​ ​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ ​កាលពី​ថ្ងៃ២៩​ ​ខែឧសភា​ ​ឆ្នាំ២០១៩​។​

​ឧត្តមសេនីយ៍​ទោ​ ​ជួន​ ​ណា​រិន​ ​ស្នងការ​ខេត្ត​ព្រះសីហនុ​ ​បាន​មានប្រសាសន៍​ថា​ ​មៀង​ ​វិចិត្រ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ ​ហើយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ ​និង​បទ​មនុស្សឃាត​។​

​លោក​ឧត្តមសេនីយ៍​ ​ណា​រិន​ ​បាន​និយាយ​ថា​ ​”​នគរបាល​យើង​ចោទ​ជនសង្ស័យ​ ​ពី​បទ​រំលោភ​អនីតិជន​ ​ដោយ​ប្រើ​អំពើ​ហិង្សា​ ​និង​មនុស្សឃាត​។​ប៉ុន្តែ​ប្រពន្ធ​លោក​ ​វិចិត្រ​ ​ឈ្មោះ​ ​សំ​ ​សូ​រី​យា​ ​ត្រូវ​បាន​ដោះលែង​ ​ព្រោះ​នាង​មិន​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​នេះ​ទេ​។​​

vichets wife
​យើង​បាន​ដោះលែង​នាង​ ​ហើយ​បាន​អនុញ្ញាត​ឱ្យ​នាង​ត្រលប់​ទៅផ្ទះ​វិញ​។​ ​បន្ទាប់ពី​ចោទសួរ​ ​និង​ការស៊ើបអង្កេត​រួចមក​ ​អ្នកស្រី​មិនបាន​ឃុបឃិតជាមួយ​ជនសង្ស័យ​នោះ​ទេ​”​។​

Share and Like this post

Related Posts

Previous Article

​ប្រទេស​ស្វីស​ផ្តល់​ថវិកា​ ​៦លាន​ដុល្លារ​ជួយ​ដល់​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​រយៈពេល​ ​៥ឆ្នាំ​

Next Article

ខ្មាន់​កាំភ្លើង​បាញ់ប្រហារ​ ​ក្នុង​សណ្ឋាគារ​ ​សម្លាប់​មនុស្ស​ ​៤​ ​នាក់​ ​និង​ ​របួស​ ​២​ ​នាក់​នៅក្នុង​ ​ប្រទេស​អូស្ត្រាលី​