ខ្មាន់​កាំភ្លើង​បាញ់ប្រហារ​ ​ក្នុង​សណ្ឋាគារ​ ​សម្លាប់​មនុស្ស​ ​៤​ ​នាក់​ ​និង​ ​របួស​ ​២​ ​នាក់​នៅក្នុង​ ​ប្រទេស​អូស្ត្រាលី​

AFP / No Comments Share:
Police work in a lane way

​​ក្រុង​ស៊ីដនី​៖​ ​ប៉ូលិស​ក្នុង​ក្រុង​បាន​និយាយ​ថា​ ​មនុស្ស​ ​៤​ ​នាក់​បាន​ស្លាប់​ ​និង​ ​២​ ​នាក់​ទៀត​រង​របួស​នៅក្នុង​ប្រទេស​អូស្ត្រាលី​ ​បន្ទាប់ពី​ខ្មាន់​កាំភ្លើង​ម្នាក់​ ​បាន​បើក​ការ​បាញ់ប្រហារ​ ​កាលពី​ល្ងាច​ថ្ងៃអង្គារ​ ​នៅ​សណ្ឋាគារ​ដា​វីន​។​

​បុរស​វ័យ​ ​៤៥​ ​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ ​និង​ប៉ូលិស​និយាយ​ថា​ ​លែង​មានការ​គំរាមកំហែង​ជា​សាធារណៈ​ទៀតហើយ​។​

​លោកស្នងការ​ ​Gavin​ ​Kennedy​ ​ប៉ូលិស​ប្រចាំ​តំបន់​ភាគ​ខាងជើង​បាន​និយាយ​ថា​ ​”​ការ​គំរាមកំហែង​ពី​ជន​បាញ់ប្រហារ​បា​នប​ញ្ជប់​”​។​

​លោក​ ​Kennedy​ ​បាន​និយាយ​ថា​ ​ប៉ូលី​សកំ​ពុង​ស៊ើបអង្កេត​យ៉ាងហោចណាស់​វីដេអូ​ ​ដែល​បង្ហាញ​ពីទី​តាំង​ ​ជាប់​ទាក់ទង​និង​ឧក្រិដ្ឋ​កម្ម​ចំនួន​ប្រាំ​ ​នៅក្នុង​ទីក្រុង​។​

​មុន​នេះ​ប៉ូលី​សបា​នបិទ​ផ្លូវ​មួយចំនួន​នៃ​ទីក្រុង​ ​ហើយ​បាន​ប្រាប់​សាធារណជន​ថា​ ​ជនល្មើស​ប្រដាប់​អាវុធ​ម្នាក់​កំពុង​រត់គេច​ពី​ការ​តាម​ចាប់​។​

​សាក្សី​នៅកន្លែង​ហេតុ​ ​បាន​ប្រាប់​ទូរ​ទស្សន៍​របស់​រដ្ធ​ ​ABC​ ​ថា​ពួកគេ​បានឃើញ​បុរស​ម្នាក់​ ​ប្រដាប់ដោយ​កាំភ្លើងខ្លី​ ​ហើយ​បាញ់​ចូល​ទៅ​ក្នុង​សណ្ឋាគារ​ ​Darwin​​។​

​សាក្សី​លោក​ ​John​ ​Rose​ ​បាន​ប្រាប់​ ​ABC​ ​ថា​ ​”​បុរស​នោះ​បាន​ចូល​បាញ់​គ្រប់​បន្ទប់​ទាំងអស់​ ​ដោយ​ចូល​តាម​បន្ទប់​នី​មួយ​ៗ​ស្វែងរក​មនុស្ស​ ​ហើយ​បាន​បាញ់ប្រហារ​ពួកគេ​ ​បន្ទាប់មក​យើង​បានឃើញ​ខ្មាន់​កាំភ្លើង​ ​ប្រញាប់​ប្រញាល់​លោត​ចូល​ទៅ​ក្នុង​រថយន្ត​តូ​យ៉ូ​តា​ភី​ក​អាប់​ ​ដើម្បី​រត់គេច​ខ្លួន​”​៕​

Share and Like this post

Related Posts

Previous Article

ឃាតករ​រំលោភសម្លាប់​ក្មេង​ ប្រឈមមុខ​ដាក់​ពន្ធនាគារ​មួយ​ជីវិត​

Next Article

គយ​ច្រក​ព្រែក​ចាក ប្តឹងអ្នកកាសែត​អនឡាញ