គយ​ច្រក​ព្រែក​ចាក ប្តឹងអ្នកកាសែត​អនឡាញ

ឃួន ណារីម / Khmer Times No Comments Share:
FB Journalist online
អ្នកព័ត៌មាន CPNTV ព្យាយាម​ដណ្តើមត្រឡប់​មកវិញ​នូវទូរស័ព្ទដែបានរឹបអូស​ដោយ​លោក​ប្រធានការិយាល័យ​គយ​ច្រក​ព្រែក​ចាក។ រូបថត សហការី

លោក​ ​យី​ ​ថុល​ ​ប្រធាន​ការិយាល័យ​គយ​ច្រក​ព្រែក​ចាក​ ​កាលពី​ម្សិលមិញ​ ​បាន​ដា​ក់​បណ្តឹ​ងនៅ​សាលាដំបូង​ខេត្តកំពត​ ​ចោទប្រកាន់​អ្នកសារព័ត៌មាន​អន​ឡា​ញ​ចំនួន​ ​១០​ ​នាក់​ ​ថា​បាន​រំខាន​មន្ត្រី​របស់​លោក​ ​ក្នុង​ពេល​បំពេញភារកិច្ច​របស់​ពួកគេ​ ​ដោយ​ការ​ថត​សកម្មភាព​ ​នៅ​ច្រកព្រំដែន​ព្រែក​ចាក​ ​កាលពី​ថ្ងៃទី​ ​២៨​ ​ខែឧសភា​។​

​លោក​ ​ខាន់​ ​សុផល​ ​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​បាន​បញ្ជាក់​ថា​ ​តុលាការ​បាន​ទទួលពាក្យ​បណ្ដឹង​ពី​លោក​ ​យី​ ​ថុល​ ​កាលពី​ព្រឹក​ម្សិលមិញ​ ​នឹង​អនុវត្ត​តាម​នីតិវិធី​ ​ដើម្បី​កោះហៅ​ភាគី​ពាក់ព័ន្ធ​ដើម្បី​សាកសួរ​។​

​កាល​ថ្ងៃទី​ ​២៨​ ​ខែឧសភា​ ​មាន​អ្នកសារព័ត៌មាន​ចំនួន​ ​១០​ ​នាក់​មក​ពី​ទូរទស្សន៍​អន​ឡាញ​ ​Cambodian​ ​People​ ​News​ ​TV​ ​online​ ​បាន​ព្រួត​គ្នា​ឈ្លោះប្រកែក​ជាមួយ​លោក​ ​ថុល​ ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​ ​បន្ទាប់ពី​លោក​បាន​ចាប់​យក​ទូរស័ព្ទ​មួយ​គ្រឿង​របស់​ពួកគេ​ ​ខណៈ​ពួកគេ​ ​កំពុង​ថត​វីដេអូ​ពីរ​ថ​យន្ត​ដឹក​ប្រេងឆា​ឆ្លងកាត់​ព្រំដែន​ ​មក​ពី​ប្រទេស​វៀតណាម​។​

​តាម​ខ្សែវីដេអូ​ដែល​បង្ហោះ​ចែកចាយ​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​បាន​បង្ហាញថា​ ​លោក​ ​ហ៊ុន​ ​សុខា​ ​ដែល​ជា​អ្នកយកព័ត៌មាន​បាន​រុញ​លោក​ ​ថុល​ ​បន្ទាប់ពី​ចាប់​ទូរស័ព្ទ​របស់​គាត់​នៅ​ច្រក​ត្រួតពិនិត្យ​ ​ខណៈ​អ្នក​ថត​វីដេអូ​នេះ​បាន​ស្រែក​ចោទប្រកាន់​ថា​ ​លោក​ ​ថុល​ ​គឺជា​ចោរ​ដែល​ឆក់​យក​ទូរស័ព្ទ​របស់​អ្នកកាសែត​។​

​លោក​ ​ចន​ ​យូ​ដេ​ត​ ​និពន្ធ​នាយក​របស់​ ​CPNTV​ ​និង​ជា​មនុស្សម្នាក់​ក្នុងចំណោម​ ​១០​ ​នាក់​ ​ដែល​មានឈ្មោះ​ក្នុង​ពាក្យ​បណ្តឹង​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ​គាត់​គ្មាន​ការ​ព្រួយបារម្ភ​អំពី​ពាក្យ​បណ្តឹ​ងរ​បស់​លោក​ ​ថុល​ ​ឡើយ​ ​ព្រោះ​ពួកគេ​មិនបាន​រំលោភ​ ​ក្រមសីលធម៌​សារព័ត៌មាន​ ​នៅពេល​បំពេញភារកិច្ច​ទេ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​ឲ្យ​គាត់​ប្តឹង​ទៅ​”​ ​យើង​គ្មាន​ការ​ព្រួយបារម្ភ​ទេ​ ​ហើយ​យើង​សូម​ទុក​ឱ្យ​តុលាការ​ ​ធ្វើការ​សំរេចចិត្ត​ថា​តើ​ពួក​យើង​ខុស​មែន​ឬ​យ៉ាងណា​។​

​លោក​ ​យូ​ដេ​ត​ ​បាន​និយាយ​ថា​គាត់​ ​និង​ក្រុម​របស់​គាត់​បាន​ ​ទៅ​ពិនិត្យ​ប៉ុស្តិ៍​ដើម្បី​កត់ត្រា​សកម្មភាព​នៅ​ទីនោះ​ ​បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​អ្នកភូមិ​ថា​ ​មាន​ឡាន​ដែល​ដឹកទំនិញ​មិន​មាន​ផ្លាក​យីហោ​ត្រឹមត្រូវ​ ​ដូចជា​ប្រេងឆា​ ​ទឹកស៊ីអ៊ីវ​ ​និង​មី​ ​ជាដើម​ ​ពី​ប្រទេស​វៀតណាម​ ​កំពុង​ត្រូវ​បាន​រក្សាទុក​នៅ​ច្រក​ត្រួតពិនិត្យ​។​

​លោក​ ​យូ​ដេ​ត​ ​រៀបរាប់​ថា​ ​”​ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ថត​ ​និង​អ្នកយកព័ត៌មាន​ខ្ញុំ​ម្នាក់​កំពុង​និយាយ​ជាមួយ​សន្តិសុខ​ ​សុំ​ជួប​ប្រធាន​គយ​ត្រួតពិនិត្យ​ ​ដើម្បី​អនុញ្ញាត​ថត​សកម្មភាព​នៅ​ទីនោះ​ ​លោក​ ​ថុល​ ​ស្រាប់តែ​ចេញ​មក​ចាប់​កញ្ឆក់​យក​ទូរស័ព្ទ​របស់ខ្ញុំ​ ​ហើយ​ការ​ឈ្លោះប្រកែក​មួយ​បាន​កើតឡើង​ ​នៅពេល​យើង​ព្យាយាម​យក​ទូរស័ព្ទ​ត្រឡប់មកវិញ​។​”​

​លោក​បន្ត​ថា​ ​«​ខ្ញុំ​គិតថា​ ​គាត់​កំពុង​ព្យាយាម​លាក់​អ្វីមួយ​ ​ហើយ​នោះ​ជា​មូលហេតុ​ ​ដែល​គាត់​មិន​អនុញ្ញាត​ឱ្យ​យើង​យក​ព័ត៌មាន​»​។​

​លោក​ ​មាស​ ​សុ​ផុន​ ​អ្នកនាំពាក្យ​ក្រសួងព័ត៌មាន​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​នរណា​ក៏អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​បាន​ដែរ​ ​ប្រសិនបើ​ពួកគេ​មាន​យល់ថា​ ​ការ​ចាក់​ផ្សាយ​នោះ​ប៉ះពាល់​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ពួកគេ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​ក្រសួងព័ត៌មាន​ ​តែងតែ​លើកទឹកចិត្ត​ឱ្យ​អ្នកសារព័ត៌មាន​ ​ត្រូវ​មាន​វិជ្ជាជីវៈ​ ​ហើយ​គោរព​ក្រមសីលធម៌​របស់​ពួកគេ​”​ ​។​ ​ប្រសិនបើ​ពួកគេ​ធ្វើខុស​អ្វីមួយ​ ​អ្នកសារព័ត៌មាន​ ​នឹង​ប្រឈមមុខនឹង​សកម្មភាព​ផ្លូវច្បាប់​ ​ដូចជា​ករណី​ពាក្យ​បណ្តឹ​ងរ​បស់​មន្ត្រី​គយ​ជាដើម​»​។​

​លោក​ ​ថុល​ ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បានទេ​ ​កាលពី​ម្សិលមិញ​៕​

Share and Like this post

Related Posts

Previous Article

ខ្មាន់​កាំភ្លើង​បាញ់ប្រហារ​ ​ក្នុង​សណ្ឋាគារ​ ​សម្លាប់​មនុស្ស​ ​៤​ ​នាក់​ ​និង​ ​របួស​ ​២​ ​នាក់​នៅក្នុង​ ​ប្រទេស​អូស្ត្រាលី​

Next Article

ទិវា​បរិស្ថាន​ជាតិ​ ​និង​ទិវា​បរិស្ថាន​ពិភពលោក​ ​“​រួមគ្នា​ទប់ស្កាត់​ការ​បំពុល​ខ្យល់​”​