ទិវា​បរិស្ថាន​ជាតិ​ ​និង​ទិវា​បរិស្ថាន​ពិភពលោក​ ​“​រួមគ្នា​ទប់ស្កាត់​ការ​បំពុល​ខ្យល់​”​

​ប៉ិច​ ​សុធា​រី​ / Khmer Times No Comments Share:
Trashes on stream

​​ភ្នំពេញ​៖​ ​នៅ​ថ្ងៃទី៥ ខែមិថុនា​ ​ជា​រៀងរាល់​ឆ្នាំ​ ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ ​រួម​ទាំង​ប្រទេស​កម្ពុជា​ ​បាន​នាំគ្នា​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ ​ដែល​ទិវា​នេះ​ ​គឺជា​យន្តការ​របស់​អង្គការសហប្រជាជាតិ​ ​ក្នុង​ការជំរុញ​ឲ្យ​ពិភពលោក​ចូលរួម​លើកកម្ពស់​កា​រយ​ល់់​ដឹង​អំពី​បរិស្ថាន​ ​និង​ជំរុញ​ឲ្យ​មានការ​យកចិត្ត​ទុកដាក់​ផ្នែក​គោលនយោបាយ​ ​និង​ការ​ធ្វើសកម្មភាព​នានា​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើង​ផ្នែក​បរិស្ថាន​។​

ទិវា​បរិស្ថាន​ពិភពលោក​ ​ត្រូវ​បាន​បណ្តា​ប្រទេស​មួយចំនួន​លើ​ពិភពលោក​បាន​ប្រារព្ធ​ធ្វើ​ដំបូង​កាលពី​ឆ្នាំ១៩៧៤​ ​ហើយ​ប្រទេស​កម្ពុជា​ ​បាន​ចេញ​អនុក្រឹត្យ​ឲ្យ​ប្រារព្ធ​ទិវា​នេះ​កាលពី​ឆ្នាំ១៩៩៦ នោះ​ ​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើឡើង​តាមវិធី​សាស្ត្រ​ ​ឬ​ទម្រង់​ផ្សេង​ៗ​គ្នា​ ​ដែល​សកម្មភាព​ទាំងនោះ​ ​រួមមាន​ ​ការ​ជួបជុំគ្នា​នៅ​ទី​តាម​ទី​សាធារណៈ​ ​ការ​ដើរក្បួន​ ​ការ​ប្រគុំ​តន្ត្រី​ ​ការ​ដាំ​ដើមឈើ​ ​យុទ្ធនាការ​សម្អាត​និង​ស្តារ​បរិស្ថាន​ ​និង​សកម្ម​ភាព​ផ្សេង​ៗ​ជាច្រើន​ទៀត​។​

​សម្រាប់​នៅ​កម្ពុជា​ ​នា​ឆ្នាំ២០១៩ នេះ​ ​ក្រសួងបរិស្ថាន​ ​បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ​ ​និង​ទិវា​បរិស្ថាន​ពិភពលោក​ ​នៅ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​ ​ក្រោម​ប្រធានបទ​ ​«​រួមគ្នា​ទប់ស្កាត់​ការ​បំពុល​ខ្យល់​»​ ​ដោយ​ផ្តោត​សំខាន់​លើ​វិធានការ​ទប់ស្កាត់​ ​និង​ការកាត់បន្ថយ​ការ​បំពុល​ខ្យល់​ដោយសារ​ការ​ដុត​សំណល់​សំរាម​ ​លើ​ទីវាល​ ​ការ​បំពុល​ខ្យល់​ដោយសារ​ការ​ដុត​ប្រេង​ឥទ្ធ​នៈ​ផូស៊ីល​ ​ឬ​ការ​ដុត​ព្រៃ​ជាដើម​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​និង​ជា​អ្នកនាំពាក្យ​ ​លោក ​នេត្រ​ ​ភក្ត្រា​ ​មានប្រសាសន៍​ថា​ ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំនេះ​ ​រៀបចំឡើង​ ​ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ឯកជន​ ​ឧស្សាហកម្ម​ ​សហគមន៍​ ​និង​បុ​គ្គ​ល​គ្រប់់​រូប​ ​ចូលរួម​ជាមួយគ្នា​ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​មាន​និរន្ត​ភាព​ ​ក៏ដូចជា​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​កាត់បន្ថយ​ការ​បំពុល​ ​ដោយ​សំណល់​គ្រប់​ប្រភេទ​ ​ជាពិសេស​សំណល់​ប្លាស្ទិក​ ​ដើម្បី​ចូលរួម​គាំពារ​បរិស្ថាន​នៅ​កម្ពុជា​។​ ​លោក​ថា​៖​ ​«​ទិវា​បរិស្ថាន​ពិភពលោក​ ​ក៏​នឹង​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ ​ឧស្សាហកម្ម​ ​សហគមន៍​ ​និង​បុគ្គល​គ្រប់រូប​ ​ចូលរួម​ជាមួយគ្នា​ដើម្បី​ស្វែងរក​ថាមពល​កកើត​ឡើងវិញ​ ​បច្ចេកវិទ្យា​បៃតង​ ​ការ​កែ​លម្អ​គុណភាព​ខ្យល់​នៅក្នុង​ទីក្រុង​ ​តំបន់​ ​និង​នៅ​ទូទាំង​ពិភពលោក​»​។​

​លោក​បន្ថែម​ថា​៖​ ​«​ទិវា​នេះ​ក៏​ជាផ្នែក​មួយ​ក្នុង​ការ​បំផុសស្មារតី​ពលរដ្ឋ​គ្រប់រូប​យល់ដឹង​ពី​ផល​ប៉ះពាល់​ដែល​កើតឡើង​ពី​ការ​បំពុល​ទៅលើ​សុខភាព​ ​និង​បរិស្ថាន​ ​ដោយធ្វើ​យ៉ាងណា​រួមគ្នា​កាត់បន្ថយ​ការប្រើ​ប្រាស់​ ​និង​ការ​បំពុលបរិស្ថាន​ឲ្យបាន​ផុសផុល​»​។​

​ស្រប​ពេល​គ្នា​នេះ​ដែរ​ ​ក្រុម​យុវជន​បរិស្ថាន​ ​និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាន​ ​ក៏បាន​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​ ​ក៏ដូចជា​សាធារណជន​ទូទៅ​ ​បង្កើន​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​ផ្នែក​បរិស្ថាន​ ​ជាពិសេស​ ​បញ្ហា​បំរែ​បម្រួល​អាកាសធាតុ​ ​បញ្ហា​សំរាម​ ​និង​ធនធាន​ធម្មជាតិ​ ​ដែល​ជា​បញ្ហា​ប្រឈម​ដែល​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ជាបន្ទាន់​។​

​លោក​ ​ស​ ​ម៉ូ​រី​ ​(​Sar​ ​Mory​)​ ​អនុប្រធាន​បណ្តាញ​យុវជន​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ ​គឺជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ពិភពលោក​ ​ហើយ​កម្ពុជា​ ​ក៏​កំពុង​រង​ឥទ្ធិពល​នេះ​ដែរ​។​ ​លោក​ថា​៖​ ​«​កត្តារួម​ចំណែក​ដែល​នាំឲ្យមាន​ការប្រែប្រួល​អាកាសធាតុ​មាន​ច្រើន​រូបភាព​ ​ដូចជា​ ​ការបាត់បង់​ព្រៃឈើ​ ​ការបាត់បង់​ធនធាន​ធម្មជាតិ​ ​កា​របំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាដើម​»​។​

​លោក​បន្ត​ថា​ ​ជា​ការ​ឆ្លើយតប​នឹង​បញ្ហា​នេះ​ ​គឺ​មាន​ភាព​ចាំបាច់​ណាស់​ដែល​ប្រទេស​កម្ពុជា​ ​គួរ​មាន​វិធានការ​បន្ទាន់​ក្នុង​ការ​ការពារ​ ​និង​ស្តារ​ព្រៃឈើ​ឡើងវិញ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ​ការពារ​ទន្លេ​ ​និង​ធនធាន​ធម្មជាតិ​ផ្សេងទៀត​ដែល​កំពុង​នៅ​សេ​សស​ល់ ​ដើម្បី​រួមចំណែក​ទប់ស្កាត់​ ​និង​រក្សា​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ ​ហើយ​ក្នុង​នោះ​យុវជន​ដែល​មាន​ចំនួន​ភាគច្រើន​នៅក្នុង​ប្រទេស​ ​ក៏​ជា​តួអង្គ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​រួមចំណែក​ក្នុង​បទ​អន្តរាគមន៍​ចំពោះ​បញ្ហា​បរិស្ថាន​ ​និង​រួមចំណែក​ក្នុង​ការ​ការពារ​ភពផែន​ដី​ផង​ដែរ​។​

​លោ​ក ស​ ​ម៉ូ​រី​ ​បាន​និយាយ​ថា​៖​ ​«​នៅក្នុង​បរិបទ​ប្រទេស​កម្ពុជា​ ​យើង​ចង់​ឲ្យ​ប្រទេស​កម្ពុជា​ចូលរួម​ចំណែក​ក្នុង​ការ​រក្សា​ភាព​ធន់​របស់​ខ្លួន​ ​និង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ ​តាមរយៈ​ការ​ថែរក្សា​អភិរក្ស​ធនធាន​ធម្មជាតិ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ ​ជាពិសេស​ព្រៃឈើ​ ​ហើយ​យើង​ជំរុញ​និង​លើកកម្ពស់​ការ​ទាញ​យក​ថាមពល​កកើត​ឡើង​វិញ​ស​ឡា​ ​ហើយ​យើង​អត់​ចង់​ឃើញ​ទេ​ការសាងសង់​ទំនប់​វារីអគ្គិសនី​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​ ​និង​ការ​បំពុលបរិស្ថាន​ ​ដូចជា​ការ​បង្ហូរទឹក​កខ្វក់​ចូល​សមុទ្រ​ជាដើម​»​។​

​ជា​វាគ្មិន​ក្នុង​កម្មវិធី​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ ​នៅ​ ​Factory​ ​Phnom​ ​Penh​ ​លោកស្រី​ណុប​ ​ណា​វី​ ​ប្រធាន​គម្រោង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​នៃ​អង្គការ​ ​BBC​ ​Media​ ​Action​ ​បាន​មានប្រសាសន៍​ថា​ ​ការប្រែប្រួល​អាកាសធាតុ​ ​បាន​ប៉ះពាល់​ខ្លាំង​លើ​វិស័យ​សំ​ខាន់​ៗ​ពីរ​ ​គឺ​វិស័យ​សុខាភិបាល​ ​និង​វិស័យ​កសិកម្ម​។​ ​អ្នកស្រី​ថា​៖​ ​«​ការប្រែប្រួល​អាកាសធាតុ​គឺ​ប៉ះពាល់​យើង​ទាំងអស់គ្នា​ ​អ្នកណា​ក៏​រង​ផល​ប៉ះពាល់​ដែរ​ ​ដូចជា​ពេល​ដែល​អាកាសធាតុ​ក្តៅ​ ​ធ្វើឲ្យ​យើង​ក្តៅ​បែកញើស​ ​មាន​អាការៈ​មិន​ស្រួលខ្លួន​ ​ប៉ះពាល់​ដល់​ការ​ធ្វើការងារ​ ​ឬ​រៀនសូត្រ​ជាដើម​ ​ហើយ​ខែភ្លៀង​ ​មាន​មូស​ច្រើន​ធ្វើឲ្យ​កើតមាន​ជំងឺគ្រុនឈាម​ ​ផ្តាសាយ​ ​និង​ជំ​ងឺ​ផ្សេង​ៗ​»​។​

​អ្នកស្រី​បន្ថែម​ថា​៖​ ​«​ក្រៅពីនោះ​ ​កា​របំរែ​បម្រួល​អាកាសធាតុ​ ​ក៏​ប៉ះពាល់​ដល់​ការរស់នៅ​ ​ការ​រក​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​យើង​ដែរ​ ​ព្រោះ​ប្រជាពលរដ្ឋ​យើង​ភាគច្រើន​ពឹងផ្អែក​លើ​វិ​ស័យ​សិ​កម្ម​ ​អីចឹង​ពេល​រដូវប្រាំង​ខ្វះ​ទឹក​ប្រើប្រាស់​ ​ដល់​រដូវវស្សា​មាន​ទឹកជំនន់​លិចលង់​បណ្តាល​ឲ្យ​ខូចខាត​ផលដំណាំ​ ​ធ្វើឲ្យ​គាត់​ខាតបង់​ថវិកា​»​។​

​យុវជន​មួយ​រូប​ទៀត​ ​កញ្ញា​ ​ខៀវ​ ​រស្មី​ ​អាយុ២៤ឆ្នាំ​ ​មក​ពី​ស្រុក​ពាមជរ​ ​ខេត្តព្រៃវែង​ ​បាន​និយាយ​ថា​ ​ការប្រែប្រួល​អាកាសធាតុ​ ​ពិតជា​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ ​ជាពិសេស​ប្រជាកសិករ​ដូចជា​គ្រួសារ​របស់​កញ្ញា​ផ្ទាល់​។​ ​កញ្ញា​ថា​៖​ ​«​ប៉ុន្មាន​ឆ្នាំនេះ​ប្លែក​ ​ក្តៅ​ខ្លាំង​ ​និង​មិនសូវ​មាន​ភ្លៀង​ធ្លាក់​ទេ​ ​ហើយ​កសិករ​ដូចជា​ឪពុក​ម្តាយ​ខ្ញុំ​រស់​ពឹង​អាស្រ័យ​លើ​ការ​ដាំដំណាំ​ស្រូវ​ ​ចឹង​បើ​មេ​រាំង​ ​យើង​ពិបាក​ក្នុង​ការ​បង្កបង្កើនផល​.​.​.​ដូច្នេះ​ខ្ញុំ​ចង់​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ ​បង្កើន​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ ​និង​ចុះ​ផ្សព្វផ្សាយ​បង្កើន​ការយល់​ដឹងពី​ការ​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​ដល់​ប្រជាពលរដ្ឋ​នៅ​ជនបទ​»​។​

​ជា​និស្សិត​សិក្សា​ផ្នែក​គ្រប់គ្រង​និង​អភិវឌ្ឍន៍​ធនធាន​ធម្មជាតិ​នៅ​សល​ក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​កញ្ញា​ ​រឿន​ ​ស្រី​នាង​ ​បាន​និយាយ​ថា​ ​ការប្រែប្រួល​អាកាសធាតុ​ ​បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ ​ជាពិសេស​អ្នក​រស់នៅ​តាម​ជនបទ​ ​ដូចជា​ ​ការ​កើនឡើង​កម្តៅ​ខ្លាំង​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលដំណាំ​កសិករ​ ​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ដោយសារ​ប្រព័ន្ធ​ធារាសាស្ត្រ​រីងស្ងួត​ជាដើម​។​ ​កញ្ញា​ថា​៖​ ​«​ខ្ញុំ​យល់ថា​ ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​គឺជា​បញ្ហា​ដែល​រស៊ើប​ខ្លាំង​សម្រាប់​ប្រទេស​កម្ពុជា​ ​ព្រោះអី​វា​ធ្វើឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រជាជន​ ​ព្រោះអី​ពេល​ដែល​ខ្ញុំ​ចុះទៅ​ធ្វើ​កម្មសិក្សា​នៅ​តំបន់​មួយ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ខ្ញុំ​ឃើញ​មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ ​ហើយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្វះខាត​ទឹក​ប្រើប្រាស់​ខ្លាំង​ ​និង​ខ្វះ​ប្រព័ន្ធ​ធារាសាស្ត្រ​»​។​

​យុវជន​វ័យ១៨ឆ្នាំ​រូប​នេះ​ ​បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ជាពិសេស​យុវជន​ ​គួរ​ចូលរួម​ឲ្យ​កាន់តែ​សកម្ម​ក្នុង​ការ​ការពារ​បរិស្ថាន​ ​និង​ធនធាន​ធម្មជាតិ​ ​និង​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លា​ស្ទីក​ ​ប្រេងឥន្ធនៈ​ផូស៊ីល​ ​ការប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ដោយ​សន្សំសំចៃ​ជាដើម​។​ ​កញ្ញា​ថា​៖​ ​«​សូមឲ្យ​យុវជន​យើង​ចូលរួម​ទាំងអស់គ្នា​ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​ប្រែប្រួល​អាកាស​ ​ដើម្បី​ការពារ​ភពផែន​ដី​របស់​យើង​»​។​

 Sea Wood

​ចំណែក​ ​ប្រធាន​សហគមន៍​ព្រៃឈើ​នៅ​ភូមិ​ពាម​កន្សែង​ ​ឃុំ​កំពង់ដំរី​ ​ស្រុក​ឆ្លូង​ ​ខេត្តក្រចេះ​ ​លោក​ស៊ុន​ ​សារាយ​ ​ក៏បាន​លើកឡើង​ដែរ​ថា​ ​ចាប់តាំងពី​ឆ្នាំ២០០៧ មក​ ​ព្រៃឈើ​ក្នុង​សហគមន៍​បាន​រង​នូវ​ការបាត់បង់​ជាបន្តបន្ទាប់​ ​ទើប​ប្រជាពលរដ្ឋ​បាន​បង្កើត​ជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ឆ្នាំ២០១៧​ ​ដែល​បច្ចុប្បន្ន​មាន​ទំហំ​ ​១៦០០ហិ​ក​តា​។​ ​លោក​សង្កេតឃើញ​ថា​ ​ស្រប​ពេល​ដែល​ព្រៃឈើ​រង​ការ​កាប់​បំផ្លាញ​ ​ការ​បម្រែបម្រួល​អាកាសធាតុ​ក៏បាន​វិវឌ្ឍន៍​ទៅជា​អា​ក្រ​ក់​ទៅៗ​។​

​លោក​សារាយ​ ​ថា​៖​ ​«​ជាក់ស្តែង​នៅ​ថ្ងៃទី៣ខែឧសភា​កន្លងមក​ ​មាន​ព្យុះកំណាច​មួយ​បាន​អណ្តែត​លើ​ឃុំ​កំពង់ដំរី​ ​បណ្តាល​ឲ្យ​ផ្ទះ​ជាង១០០ខ្នង​រង​ការខូចខាត​ ​ហើយ​មាន​ធ្លាក់ទឹកកក​ទៀត​ ​តាំងពី​ជំនាន់​ដូនតា​មក​មិនដែល​ឃើញ​ទឹកកក​ធ្លា​ក់ចឹង​ទេ​ ​ទើប​ឃើញ​តែ​នៅពេល​នេះ​ទេ​»​។​

​«​ដូច្នេះ​បើ​យើង​មិន​ចូលរួម​ទាំងអស់គ្នា​ ​បរិស្ថាន​យើង​ ​ព្រៃឈើ​យើង​នឹង​បាត់បង់​»​ ​នេះ​ជា​សារ​របស់់​លោក​សារាយ​ ​ទៅកាន់​ក្រុម​យុវជន​។​

​កាលពី​ខែកញ្ញា​ ​ឆ្នាំ២០១៥​ ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ​បាន​អនុម័ត​នូវ​របៀបវារៈ​ឆ្នាំ២០៣០​ ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​(​SDG​)​ ​ដោយ​បាន​កំណត់​គោលដៅ​ចំនួន១៧​ ​ក្នុង​នោះ​ក៏បាន​និយាយ​ដល់​សកម្មភាព​បរិស្ថាន​ ​ដែល​បាន​កំណត់​ក្នុង​គោលដៅ​ទី១៣​។​ ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី១៣​ ​បង្កើត​ឡើង​ក្នុង​គោលបំណង​ចាត់វិធានការ​ជាបន្ទាន់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​ ​ដោយ​អភិវឌ្ឍន៍​សមត្ថភាព​របស់​ប្រទេស​និ​មួយ​ៗ​ ​ដើម្បី​ការ​បន្ថយ​ហានិភ័យ​អាកាសធាតុ​ ​និង​ការ​បន្ស៊ាំ​។​ ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ​ប្រទេស​គ្មាន​ព្រំដែន​ជាប់​សមុទ្រ​ ​រដ្ឋ​ដែន​កោះ​តូច​ៗ​ ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ថាត្រូវ​ការ​ការ​គាំទ្រ​ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំរែ​បម្រួល​អាកាសធាតុ​ ​ខណៈ​ដែល​ពួកគេ​មាន​សមត្ថភាព​តិចតួច​ណាស់​ក្នុង​ការ​បន្ស៊ាំ​ខ្លួន​ ​និង​ទទួលរង​នូវ​ផល​ប៉ះពាល់​ច្រើន​។​

​លោក​លាង​ ​សុផល​ ​មន្ត្រី​បម្រើការ​នៅ​នាយ​ក​ដ្ឋាន​បំ​រ៉ែ​បម្រែ​អាកាសធាតុ​នៃ​ក្រសួងបរិស្ថាន​ ​បាន​មានប្រសាសន៍​ថា​ ​ការប្រែប្រួល​អាកាសធាតុ​ ​គឺជា​បញ្ហា​សកល​ ​ហើយ​កម្ពុជា​ ​ជា​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ​ហើយក៏​ងាយ​រងគ្រោះ​ខ្លាំង​ដោយសារ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។​ ​តែ​យ៉ាងណា​ ​លោក​ថា​ ​កម្ពុជា​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ជាមួយ​បណ្តា​ប្រទេស​នានា​ ​រួម​និង​ដៃ​គូរ​អភិវឌ្ឍន៍​ ​ក្នុង​ការ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ ​ទាំង​ក្នុង​ផ្នែក​បន្ស៊ាំ​ ​និង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។​

​លោក​ថា​៖​ ​«​យើង​មាន​យន្តការ​ជា​អន្តរជាតិ​ជាមួយ​បណ្តា​ប្រទេស​នានា​ ​ក៏ដូចជា​ដៃ​គូរ​អភិវឌ្ឍន៍​នានា​ ​ដើម្បី​អនុវត្ត​សកម្មភាព​មួយចំនួន​ ​ដូចជា​ ​កាត់បន្ថយ​ការប្រើ​ប្រាស់​ម៉ាស៊ូត​ទៅជា​ប្រើប្រាស់​វារីអគ្គិសនី​ ​ការប្រើ​ប្រាស់​ថាមពល​ស្អាត​ដូច​ជាស​ឡា​ ​ឬ Green​ ​power​ ​ជាដើម​ដែល​ជាផ្នែក​មួយ​នៃ​ការកាត់បន្ថយ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅលើ​បរិយាកាស​»​។​

​ក្រៅ​ពី​បញ្ហា​បំរែ​បម្រួល​អាកាសធាតុ​ ​សំរាម​ ​និង​កាកសំណល់​ថង់​ប្លា​ស្ទីក​ ​ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែល​បាន​កើតឡើង​នៅ​រាជធានី​ភ្នំពេញ​ ​និង​ទីប្រជុំជន​នៃ​បណ្តា​ខេត្ត​មួយចំនួន​ផង​ដែរ​ ​ដូចជា​ ​មានការ​បោះចោល​សំរាម​នៅ​តាម​ប្រឡាយ​ស្ទឹងមានជ័យ​ ​ប្រឡាយ​បឹងត្របែក​ ​និង​តាម​ទី​សាធារណៈ​មួយចំនួន​ផង​ដែរ​។​ ​បើ​ទោះជា​ក្រសួងបរិស្ថាន​ ​ក៏ដូចជា​សាលា​រាជធានី​ភ្នំពេញ​ ​និង​អាជ្ញាធរ​ខេត្ត​ទាំងនោះ​ ​បាន​ខិតខំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ក៏ដោយ​ ​ប៉ុន្តែ​បញ្ហា​នេះ​នៅតែ​កើតមាន​ជាបន្តបន្ទាប់​ ​ដោយសារតែ​ការយល់​ដឹងពី​ការ​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​មានកម្រិត​។​

​ដោយ​មើលឃើញ​ពី​បញ្ហា​ប្រឈម​នេះ​ ​បាន​ធ្វើឲ្យ​យុវជន​ជាង ២០នាក់​ ​បានសម្រេច​បង្កើត​ក្រុម​មួយ​កាលពី​ខែឧសភា​ ​ដែល​មានឈ្មោះ​ថា​ ​«​យុវជន​សំរាម​»​ ​ដើម្បី​ធ្វើ​យុទ្ធនាការ​សំអាត​សំរាម​ ​និង​កាកសំណល់​ប្លា​ស្ទីក​ ​នៅ​តាម​ប្រឡាយ​បឹងត្របែក​ ​និង​ទីតាំង​មួយចំនួន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ ​សាន​ ​ដារ៉ា​វីត​ ​អាយុ ២៩ឆ្នាំ​ ​ជា​ប្រធាន​ក្រុម​យុវជន​សំរាម​ ​បាន​លើកឡើង​ថា​ ​បញ្ហា​បរិស្ថាន​នៅ​កម្ពុជា​មាន​ភាព​ដុនដាប​ខ្លាំង​ ​ដោយសារ​កាកសំណល់​សំរាម​ ​និង​ប្លាស្ទិក​ ​ត្រូវ​បាន​គេ​ចោល​ពាសវាលពាសកាល​ ​ការ​វេច​ខ្ចប់​សំរាម​ពុំ​បាន​ត្រឹមត្រូវ​ល្អ​ ​និង​មាន​ដី​ហ៊ុយ​ជាដើម​ ​ដែល​កត្តា​នេះ​ក៏បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ទាំងនោះ​ផ្ទាល់​ ​និង​អ្នក​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ផង​ដែរ​។​ ​លោក​ថា​៖​ ​«​សំរាម​ពាសវាលពាសកាល​នេះ​ ​វា​ទាក់ទង​នឹង​ការ​បោះចោល​សំរាម​របស់​ប្រជាពលរដ្ឋ​មួយចំនួន​ ​ការ​ប្រមូល​សំរាម​យឺត​ ​ហើយ​មួយទៀត​ ​ប្រទេស​យើង​នៅ​មិនទាន់​មានការ​ផាកពិន័យ​ទៅលើ​អ្នក​បោះចោល​សំរាម​នៅ​តាម​ទី​សាធារណៈ​ ​ដូច្នេះ​វា​មានក​ត្តា​ច្រើន​ដែល​គួរ​មានការ​ពង្រឹង​ឲ្យបាន​ល្អ​»​។​

​ចំណែក​ ​សមាជិក​យុវជន​សំរាម​ ​និង​ជា​អ្នក​សិល្បៈ​ ​កញ្ញា​ ​សាឡាត់​ ​ស្រី​ឡាង​ ​អាយុ២៣ឆ្នាំ​ ​បាន​បន្ថែម​ថា​ ​ក្រៅពី​ការ​ដើរ​ប្រមូល​ ​និង​សំអាត​សំរាម​នៅ​ទីតាំង​ដែល​មាន​សំរាម​កកកុញ​នោះ​ ​ក្រុម​យុវជន​នេះ​ក៏​មាន​គម្រោង​ចូលរួម​ដាំ​ដើមឈើ១០ម៉ឺន​ដើម​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ ​នៅដើម​ខែសីហា​ខាងមុខ​ផង​ដែរ​ ​ដើម្បី​ផ្សព្វផ្សាយ​ពីអ​ត្ថ​ប្រយោជន៍​ព្រៃឈើ​ចំពោះ​ភពផែន​ដី​ ​ក៏ដូចជា​ជំរុញ​ឲ្យ​មានការ​ចូលរួម​ថែរក្សា​ធនធាន​ធម្មជាតិ​ ​និង​បរិស្ថាន​ផង​ដែរ​។​

​កញ្ញា​ថា​៖​ ​«​មួយ​ខេត្ត​យើង​គ្រោង​ដាំ១ម៉ឺន​ដើម​ ​ក្នុង​គោលដៅ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ព្រៃឈើ​ ​ក៏ដូចជា​ឲ្យ​គាត់​ចេះ​ថែរក្សា​ ​និង​ចេះ​ការពារ​ ​ព្រោះ​ការ​ការពារ​ព្រៃឈើ​ ​ក៏ដូចជា​ការ​ការពារ​ជីវិត​យើង​ដូចគ្នា​ ​ហើយ​មួយទៀត​សម្រាប់​បរិស្ថាន​ ​យើង​ក៏​និង​បញ្ជ្រាប​ការយល់​ដឹង​ដល់​ពួកគាត់​ ​ឲ្យ​ពួកគាត់​ចេះ​វេច​ខ្ចប់​សំរាម​ចោល​ឲ្យបាន​ត្រឹមត្រូវ​ ​កុំ​ឲ្យ​គាត់​បោះចោល​ពាសវាលពាសកាល​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ទាំងអស់គ្នា​»​។​

​បើ​តាម​ការ​ឲ្យដឹង​ពី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ​លោក​ នេត្រ​ ​ភក្ត្រា​ ​បរិមាណ​សំរាម​ ​សំណល់រឹង​ទីប្រជុំជន​ដែល​បាន​បង្កើត​ឡើង​ ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ ​មាន​ប្រហែល​ជាង​ ​៣,៦៥លាន​តោន​ ​ឬ​ស្មើ​ប្រមាណ​ជាង​ ​១ម៉ឺន​តោន​ក្នុង​មួយថ្ងៃ​ ​ដែល​ក្នុង​នោះ​នៅក្នុង​មួយថ្ងៃ​ ​នៅ​រាជធានី​ភ្នំពេញ​ ​មាន​សំរាម​ប្រមាណ​ជិត​ ​៣ពាន់​តោន​,​ ​ក្រុង​សៀមរាប​មាន​ប្រមាណ​ពី​ ​៣៥០​ ​ទៅ៤០០តោន​ ​និង​ក្រុង​ព្រះសីហនុ​មាន​ប្រមាណ​ពី​ ​៦០០​ ​ទៅ​ ​៦៥០តោន​។​

​ទោះជាយ៉ាងណា​ ​លោក ​នេត្រ​ ​ភក្ត្រា​ ​ធ្លាប់​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ ​ការគ្រប់គ្រង​សំរាម​សំណល់រឹង​នៅ​ទីប្រជុំជន​ទូទាំង​ប្រទេស​ ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន​ ​ប៉ុន្តែ​នៅ​មិនទាន់​ឆ្លើយតបទៅនឹង​ស្ថានភាព​ជាក់ស្តែង​នៃ​បរិមាណ​សំណល់​ដែល​បាន​បង្កើត​ឡើង​ ​និង​មាន​កំណើន​ជា​រៀងរាល់ថ្ងៃ​នេះ​ទេ​។​

​លោក​បាន​អំពាវនាវ​ថា​៖​ ​«​សូម​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​រួម​នឹង​បងប្អូន​ប្រជាពលរដ្ឋ​ ​ចូលរួម​សហការ​អនុវត្ត​លើ​ការងារ​គ្រប់គ្រង​សំណល់រឹង​រាវ​ ​និង​សំរាម​ដែល​បាន​បង្កើត​ឡើង​ ​នៅក្នុង​ទីតាំង​រោងចក្រ​ ​សហគ្រាស​ ​សិប្បកម្ម​ ​និង​ក្រុមហ៊ុន​ ​ភោជនីយដ្ឋាន​ ​អាជីវកម្ម​ ​សេវាកម្ម​ ​តាម​ទីផ្សារ​ ​តាម​លំនៅឋាន​ ​និង​ទី​សាធារណៈ​នានា​ ​ដើម្បី​រក្សា​អនាម័យ​បរិស្ថាន​ឲ្យបាន​ស្អាត​ល្អ​ ​និង​ធ្វើឲ្យ​មាន​សុខមាលភាព​សាធារណៈ​កាន់តែ​ប្រសើរ​»​៕​

Share and Like this post

Related Posts

Previous Article

គយ​ច្រក​ព្រែក​ចាក ប្តឹងអ្នកកាសែត​អនឡាញ

Next Article

ឃុំខ្លួន​ព្រះសង្ឃ​ព្រះជន្ម ៦១ព្រះវស្សា​ រំលោភ​ក្មេងស្រី​អាយុ ១២​ឆ្នាំ​ អាច​ជាប់ទោស​ ១៥​ឆ្នាំ​