រលក​កម្ដៅ​កើន​ដល់៥០​ អង្សា​សេ​ នៅ​ឥណ្ឌា​

AFP / Khmer Times No Comments Share:
A woman cools off her child
ស្រ្ដីម្នាក់​កំពង់​ព្យាយាម​ធ្វើឲ្យត្រជាក់ ដល់កុមារ​ម្នាក់ដោយ​លាបទឹក​នៅលើ​ថ្ងាស់របស់គាត់។ Xinhua/Tumpa Mondal

ញូដេលី​៖ សីតុណ្ហភាព​បាន​ឡើង​ដល់​ ៥០អង្សា​សេ​ (១២២​ហ្វារិ​នហៃ​)នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​ ខណៈ​ដែល​រលក​កម្ដៅ​ប្រែប្រួល​បាន​បង្ក​ឱ្យ​មានការ​ព្រមាន​ពី​ កង្វះ​ទឹក​និង​ដួលសន្លប់​ដោយសារ​កម្ដៅ​ខ្លាំង​។

នាយកដ្ឋាន​អាកាសធាតុ​បាន​និយាយ​ថា ​កម្រិត​ទែ​ម៉ូ​ម៉ែត្រ​ឡើង​ដល់៥០​,៦អង្សា​សេ​ (១២៣​ហ្វារិ​នហៃ​) នៅក្នុង​រដ្ឋ​វាលខ្សាច់​Rajurthan​ នៃ​ក្រុង​Churu​ កាលពី​ថ្ងៃសៅរ៍​។

ប្រជាជន​ទាំងអស់​នៃ​រដ្ឋ​ Rajasthan​ បាន​ទទួលរង​នូវ​សម្ពាធ​កម្ដៅ​ខ្លាំង ​ខណៈ​ទីក្រុង​ជាច្រើន​ទៀត មាន​សីតុណ្ហភាព​ជាអតិបរិមា​ខ្ពស់​ជាង៤៧​ អង្សា​សេ​។

នៅ​ខែឧសភា​ឆ្នាំ២០១៦​ ក្រុង​ Phalodi​នៃ​រដ្ឋ​ Rajasthan​បាន​កត់ត្រា​នូវ​សីតុណ្ហភាព​ខ្ពស់​បំផុត​ ដែល​មិនធ្លាប់​មាន​ពីមុន​មក​របស់​ឥណ្ឌា ​​រហូតដល់​ ៥១​ អង្សា​សេ​។

នាយកដ្ឋាន​ឧតុនិយម​ឥណ្ឌា​ បាន​និយាយ​ថា ​សម្ពាធ​កម្ដៅ​ខ្លាំង​អាច​បន្ត​រហូតដល់​សប្តាហ៍​ក្រោយ ​នៅ​ទូទាំង​បណ្ដា​រដ្ឋ​ Rajasthan​,Maharashtra​, Madhya​ Pradesh​, Punjab​, Haryana​ និង​រដ្ឋ​Uttar​ Pradesh​ ។

ប្រជាជន​ជាច្រើន​ត្រូវ​បាន​កត់ត្រា​ថា​ បាន​ស្លាប់​ដោយសារ​កម្ដៅ​ក្តៅ​ខ្លាំងពេក​។

ការប្រកាស​អាសន្ន​កម្ដៅ​ក្ដៅ​ខ្លាំង ​ដល់​កំរិត​ក្រហម​ត្រូវ​បាន​គេ​ចេញផ្សាយ ​នៅ​រដ្ឋ​ធា​នី​ញូ​ដេលី​នៅពេល​សីតុណ្ហភាព​ឡើង​លើស៤៦អង្សា​សេ​ ហើយ​ប្រជាជន​ត្រូវ​បាន​ណែនាំ​មិន​ឱ្យ​ចេញក្រៅ​ផ្ទះ​ក្នុង​កំឡុង​ពេល​ក្តៅ​បំផុត​។

សូម្បីតែ​នៅ​រដ្ឋ​Himachal​ Pradesh​ ដែល​ជា​រដ្ឋមាន​ប្រជាជន​ឥណ្ឌា​សម្បូរ​ទ្រព្យធន ​ក៏បាន​នាំគ្នា​គេច​ចេញពី​កម្ដៅ​ខ្លាំង​ក្នុង​រដូវក្ដៅ​នេះ​ផង​ដែរ​។សីតុណ្ហភាព​បាន​ឡើង​ដល់​ ៤៤​,៩អង្សា​សេ​នៅក្នុង​ក្រុង​ Una​។

ទី​ក្រុង​ធំៗ​ជាច្រើន​ដែល​រាប់ចាប់ដោយ​រដ្ឋ ​Chennai​ បាន​រាយការណ៍​ពី​ការ​ព្រួយបារម្ភ​អំពី​កង្វះ​ទឹក​ ដូចជា​បឹង​ និង​ទន្លេ​ដែល​ចាប់ផ្តើម​រីង​ហួតបណ្ដើរ​ៗ។

នៅ​ភាគ​ខាងលិច​រដ្ឋ​ Maharashtra ​កសិករ​បាន​ខិតខំ​ស្វែងរក​ទឹក​ សម្រាប់​សត្វ​ដែល​ស្រេកឃ្លាន ​និងចើម្បី​ស្រោចស្រព​ដំណាំ​។

RajeshChandrakant​ អ្នកស្រុក​ម្នាក់​នៃ​ក្រុង ​Beed​ ដែល​ជា​ស្រុក​រង​ការវាយប្រហារ​ខ្លាំង​ជាងគេ​បាន​និយាយ​ថា​ “យើង​ត្រូវ​ទៅ​រក​ប្រភព​ទឹក​ ពី​ភូមិ​ក្បែរ​ៗនោះ​ខណៈ​ដែល​ទឹក​បម្រុង​ ​;បឹង​ និង​ទន្លេ​បាន​ ស្ងួត​ហួតហែង​”។

កសិករ​ទទួល​បាន​ទឹកជា​រៀងរាល់​បី​ថ្ងៃ​ម្តង​តែប៉ុណ្ណោះ ​សម្រាប់​ទ្រទ្រង់​ជីវិត​សត្វ​ចិញ្ចឹម​របស់​ពួកគេ​»។

RaghunathTonde​ កសិករ​ម្នាក់​ដែល​មានគ្រួសារ​ប្រាំពីរ​នាក់​បាន​និយាយ​ថា​ តំបន់​នេះ​បាន​រង​ការ​ខ្វះខាត​ដ៏​អាក្រក់​ក្នុងរយៈពេល​ ៥ឆ្នាំ​មក​ហើយ​។

លោក​Tonde​ បាន​ប្រាប់​AFP​ ថា​«មិន​មាន​ទឹក​សម្រាប់​ទទួល​ទា​គ្រប់គ្រាន់​ទេ រ​ហូត​ដល់​ថ្ងៃ​ទទូល​ទឹកជា​ថ្មី​ ហើយ​យើង​ទទួល​បាន​ទឹក​មួយ​ធុង​ប៉ុណ្ណោះ​រៀងរាល់​បី​ថ្ងៃ​ម្តង​សម្រាប់​ភូមិ​ទាំងមូល​។

លោក​បាន​បន្ថែម​ថា​ “យើង​ភ័យខ្លាច​ចំពោះ​អាយុជីវិត ​និង​ជីវភាពរស់នៅ​របស់​យើង​”។

កាសែត​ Hindustan​ Times​ បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ Beed ​ជាច្រើន​បាន​ផ្អាក​លាង​សម្អាត ​និង​បោកគក់​សំលៀកបំពាក់​ ដោយសារតែ​កង្វះ​ទឹក​។

អ្នកជំនាញ​មក​ពី​វិទ្យាស្ថាន​បច្ចេកវិជ្ជា​ឥណ្ឌា​របស់​ទីក្រុង​ Gandhinagar​ បាន​ព្រមាន​កាលពី​ខែមុន​ថា​ ជាង​៤០ភាគរយ​នៃ​ប្រទេស​ឥណ្ឌា​ ប្រឈម​នឹង​ភាពរាំងស្ងួត​នៅ​ឆ្នាំនេះ​៕

Share and Like this post

Related Posts

Previous Article

​កម្មករ​រោងចក្រ​កាត់ដេរ​ស្វាយរៀង ៦០នាក់​ ​រង​របួសស្រាល​ នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​

Next Article

សមត្ថកិច្ច​ចាប់​ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ពីរ​នាក់​ក្នុង​ខេត្ត​ព្រះសីហនុ​