សមត្ថកិច្ច​ចាប់​ខ្លួន​ជនសង្ស័យ​ក្នុង​ករណី​រំលោភ​និង​សម្លាប់​ក្មេង​ពីរ​នាក់​ក្នុង​ខេត្ត​ព្រះសីហនុ​

ឃួន ណារីម / Khmer Times No Comments Share:
សមត្ថកិច្ច​ចាប់​ខ្លួនជនសង្ស័យ​ក្នុង​ខេត្តព្រៃវែងកាលពីម្សិលមិញ។ CPU

នគរបាល​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃអាទិត្យ​នេះ​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​រំលោភ​និង​សម្លាប់​កុមារ​ពីរ​នាក់​នៅក្នុង​ឃុំ​បិតត្រាំង​ ​ស្រុក​ព្រៃនប់​កាលពី​សប្តាហ៍​មុន​។​

​លោក​ឧត្តមសេនីយ៍​ទោ​ ​ជួន​ ​ណា​រិន​ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឲ្យដឹង​ថា​ ​នគរបាល​ក្រុង​ព្រះសីហនុ​បាន​សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ​និង​ការពារ​អនីតិជន​ ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​។​

​លោក​ឧត្តមសេនីយ៍​ទោ​ ​ជួន​ ​ណា​រិន​ ​បាន​ថ្លែង​ថា​៖​ ​«​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ខេត្តព្រៃវែង​ ​ហើយ​បច្ចុប្បន្ន​ ​មន្រ្តី​នគរបាល​របស់​យើង​កំពុងតែ​ធ្វើការ​លើ​ករណី​នេះ​ស្របតាម​នីតិវិធី​ច្បាប់​»​។​

. .

​កាលពី​សប្ដាហ៍​មុន​ ​លោក​ ​ជួន​ ​ណា​រិន​ ​បាន​ប្រាប់​កាសែត​ខ្មែរ​ថាម​សន៍​ឲ្យដឹង​ថា​ ​ជនសង្ស័យ​មានឈ្មោះ​ ​ឈឹម​ ​វិចិត្រ​ ​អាយុ​ ​៣០​ ​ឆ្នាំ​។​

​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ក្មេង​រងគ្រោះ​ពីរ​នាក់​បងប្អូន​ ​មាន​ឈ្មោះ​ ​ផា​ ​ស្រី​ល័ក្ខ​ ​អាយុ​ ​១០​ ​ឆ្នាំ​ ​ភេទ​ស្រី​ ​និង​ប្អូនប្រុស​ ​ផា​ ​សុខ​លី​ ​អាយុ​ ​២ឆ្នាំ​។​

​អង្គភាព​ការពារ​កុមារ​ ​(​CPU​)​ ​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សបុ​ក​ ​កាលពី​សប្ដាហ៍​មុន​ថា​ ​សាកសព​របស់​កុមារ​រងគ្រោះ​ទាំងពីរ​នាក់​ ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ ​នៅ​ម៉ោង​ប្រហែល​ជា​ ​៣​:​១៥​ ​នាទី​ល្ងាច​ ​ថ្ងៃទី​ ​៥​ ​ខែ​ឧសភា​។​

​អង្គភាព​ដដែល​បាន​បន្ថែម​ទៀត​ថា​ ​ក្មេងស្រី​រងគ្រោះ​អាយុ​ ​១០​ ​ឆ្នាំ​ ​នៅ​មាន​ដង្ហើម​នៅឡើយ​ពេល​ដែល​រក​ឃើញ​ ​ភ្លាម​ៗ​នាង​ត្រូវ​បាន​បញ្ជូន​នៅ​មន្ទី​ពេទ្យ​ ​ក្រុង​ព្រះសីហនុ​ ​ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​ ​នាង​បាន​ស្លាប់​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ ​បន្ទាប់ពី​ ​CPU​ រៀបចំ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ ​ទៅ​ទីក្រុង​ភ្នំពេញ​។​

​លោក​ ​អូន​ ​ផា​ ​ឪពុក​របស់​ក្មេង​រងគ្រោះ​ ​កាលពី​សប្ដាហ៍​មុន​បាន​ឲ្យដឹង​ថា​ ​នៅ​ថ្ងៃកើត​ហេតុ​ ​លោក​និង​ភរិយា​របស់​លោក​មិន​នៅផ្ទះ​នោះ​ទេ​។​

. .

​លោក​ ​អូន​ ​ផា​ ​បាន​ថ្លែង​ថា​៖​ ​«​ខ្ញុំ​បាន​ចាកចេញ​ទៅ​ធ្វើការ​នៅ​ការដ្ឋាន​សំណង់​ ​រី​ឯ​ភរិយា​ ​ចេញទៅ​ធ្វើការ​ជា​អ្នក​រត់​តុ​ ​ក្នុង​ភោជនីយដ្ឋាន​។​ ​ពួក​យើង​បាន​ប្រាប់​កូន​ឲ្យ​នៅ​លេង​ក្នុង​ផ្ទះ​។​ ​ពេល​ខ្ញុំ​ត្រឡប់​មក​ពី​ធ្វើការ​វិញ​ ​ស្រាប់តែ​ឃើញ​ពួកគេ​ដេក​លើ​ដី​ជាមួយនឹង​ឈាម​ហូរ​ដាប​»​។​

​កាលពី​ខែមីនា​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​ពិចារណា​ ​លើ​ការ​ដាក់ទោស​ប្រហារជីវិត​ ​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​រក​ឃើញថា​ ​មានទោស​ពី​បទ​ហិង្សា​ផ្លូវភេទ​លើ​កុមារ​។​ ​ទោះជាយ៉ាងណា​ក៏ដោយ​ ​មួយថ្ងៃ​ក្រោយមក​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ផ្លាស់​ប្តូរ​ជំហរ​របស់​លោក​ ​បន្ទាប់ពី​ទទួល​បានការ​ប្រឹក្សា​ផ្នែក​ច្បាប់​៕​

Share and Like this post

Related Posts

Previous Article

រលក​កម្ដៅ​កើន​ដល់៥០​ អង្សា​សេ​ នៅ​ឥណ្ឌា​

Next Article

ជា​វេជ្ជបណ្ឌិត​ ​និងជា​តារា​សម្តែង