ផ្សារ​ដ៏​ទំនើប​ ​YT​ Mall​ ​គ្រោង​នឹង​បើក​នៅ​ស្ទឹងមានជ័យ​ ​ឆ្នាំក្រោយ​

ជា វណ្ណៈ / Khmer Times No Comments Share:
Inside view of City Mall
ទិដ្ឋភាពខាងក្នុង​នៃផ្សារទំនើប YT។ Wikimedia/Citymalljo

ក្រុមហ៊ុន​ ​Yuetai​ ​International​ ​Group​ ​កាលពី​ម្សិលមិញ​បាន​ប្រកាស​ពី​គម្រោង​ថ្មី​បំផុត​របស់​ខ្លួន​ ​នៅក្នុង​រាជធានី​ភ្នំពេញ​ ​គឺ​ផ្សារ​ទំនើប​ ​YT​ ​ដែល​មាន​ហាង​លក់ទំនិញ​ ​និង​មជ្ឈមណ្ឌល​កម្សាន្ត​។​

​ផ្សារ​ទំនើប​ដែល​បើក​សម្ពោធ​នៅ​ឆ្នាំ​ ​២០២០​ ​នឹង​មាន​ទីតាំងនៅ​សង្កាត់​ស្ទឹងមានជ័យ​ ​ក្បែរ​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ​ ​៣ហិ​ក​តា​។​

​លោកស្រី​ ​Li​ ​Xiao​ ​អ្នកគ្រប់គ្រង​ផ្នែក​ពាណិជ្ជកម្ម​ទូទៅ​របស់​ក្រុមហ៊ុន​ ​Yuetai​ ​បាន​និយាយ​ថា​ ​គម្រោង​នេះ​នឹង​ផ្តល់​នូវ​បទ​ពិសោធ​ន៏​សម្បូ​ណ៍​បែប​នៃ​ជីវិត​ថ្មី​​ក្នុង​ទីក្រុង ​នៃ​រាជធានី​ភ្នំពេញ​។​

​លោកស្រី​បាន​និយាយ​ថា​ ​គម្រោង​នេះ​នឹង​ជួយ​បំពេញ​ចំនុច​ខ្វះខាត​នៃ​ផ្សារ​ដើរ​ទិញទំនិញ​ ​ដែល​អាច​បំពេញ​គ្រប់​រសជាតិ​សម្រាប់​តម្រូវការ​ ​របស់​ប្រជាជន​ក្នុង​តំបន់​។​

​ទីនោះ​នា​ពេល​បច្ចុប្បន្ន​មិន​មាន​ផ្សារ​ទំនើប​ធំៗ​ ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទេ​។​ ​គោលដៅ​របស់​យើង​ ​YT​ ​Mall​ ​នឹង​ក្លាយជា​កន្លែង​មួយ​ ​ដែល​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ ​ទៅ​ផ្សារ​ទិញទំនិញ​ ​និង​ញ៉ាំ​អាហារ​ ​ដូច្នេះ​ប្រជាពលរដ្ឋ​ ​មិន​ចាំបាច់​ធ្វើដំណើរ​ទៅ​កណ្តាល​ទីក្រុង​ទៀត​ទេ​»​។​

​អ្នកស្រី​បាន​បន្ថែម​ថា​ផ្សារ​ទំនើប​នេះ​ ​ត្រូវ​បាន​រចនា​ឡើង​តាមផ្នត់​គំនិត​យុវវ័យ​ ​មាន​លក្ខណៈ​ឧស្សាហកម្ម​បែប​សាមញ្ញ​ ​ដោយ​ប្រើប្រាស់​រចនា​បទ​ ​បែប​សាល​បារាំង​ ​និង​ជា​កន្លែង​មួយ​ជា​ទី​សម្គា់ល់ដ៏​លេច​ផ្លោ​ ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​៕​

Share and Like this post

Related Posts

Previous Article

សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ឃាតករ​ដ៏​ព្រៃផ្សៃ​ ​ករណី​ឃាតកម្ម​លើ​កុមារ​ពីរ​នាក់​

Next Article

​អាជ្ញាធរ​ប្រាសាទព្រះវិហារ​ ​ចាប់ឆ្នោត​បែងចែក​ដី​ឡូតិ៍​ជូន​ប្រជាពលរដ្ឋ​១៨០​គ្រួសារ​ដើម្បី​បញ្ចប់​ទំនាស់​