​អាជ្ញាធរ​ប្រាសាទព្រះវិហារ​ ​ចាប់ឆ្នោត​បែងចែក​ដី​ឡូតិ៍​ជូន​ប្រជាពលរដ្ឋ​១៨០​គ្រួសារ​ដើម្បី​បញ្ចប់​ទំនាស់​

ប៉ិច សុធារី / Khmer Times No Comments Share:
180-families
អាជ្ញាធរ​ខេត្តព្រះវិហារ​ ​បាន​ធ្វើការ​ចាប់ឆ្នោត​បែងចែក​ដី​ឡូ​តិ៍​ជូន​ប្រជាពលរដ្ឋ​អតីត​តំបន់​ស្វាយ​ជ្រុំ​។ ​FN

​ព្រះវិហារ​៖​ ​អាជ្ញាធរ​ខេត្តព្រះវិហារ​ ​បាន​ធ្វើការ​ចាប់ឆ្នោត​បែងចែក​ដី​ឡូ​តិ៍​ជូន​ប្រជាពលរដ្ឋ​អតីត​តំបន់​ស្វាយ​ជ្រុំ​ចំនួន​ ​១៨០គ្រួសារ​ ​នៅក្នុង​ភូមិ​ធម្មជាតិ​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​ឃុំ​ស្រអែម​ ​ស្រុក​ជាំ​ក្សាន្ត​ ​ដើម្បី​បញ្ចប់​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​អាជ្ញាធរ​ប្រាសាទព្រះវិហារ​។​

​កន្លងមក​ ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​ ​ធ្លាប់​បាន​ឡើង​មក​តវ៉ា​ ​និង​ដាក់​ញត្តិ​ជាច្រើនលើក​ច្រើន​សារ​នៅ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋសភា​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ ​ក្រោយពី​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បណ្តេញ​ចេញពី​ដី​លំនៅឋាន​ ​និង​ដីស្រែ​ចម្ការ​កាលពី​ឆ្នាំ២០១១​ ​ដោយ​អាជ្ញាធរ​អះអាង​ថា​ ​ដី​នោះ​ជា​តំបន់​អា​ភិ​រក្ស​ប្រាសាទព្រះវិហារ​។​

​អភិបាលខេត្ត​ព្រះវិហារ​ ​លោក​ ​អ៊ុន​ ​ចាន់​ដា​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃម្សិលមិញ​ថា​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ ​រាជរដ្ឋាភិបាល​ ​បានសម្រេច​បែងចែក​ដី​ឡូ​តិ៍​ ​ដែល​ជា​ដីសម្បទាន​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ទាំង១៨០គ្រួសារ​នោះ​ ​កាលពី​ថ្ងៃអង្គារ​ ​ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ទំហំ​ ​២៥គុណ​ និង៥០ម៉ែត្រ​។​

​លោក​ថា​៖​ ​«​ក្រោយពី​ឲ្យ​ប្រជាពលរដ្ឋ​ចាប់ឆ្នោត​ទទួលយក​ដី​ឡូ​តិ៍​នេះ​រួច​ ​អាជ្ញាធរ​នឹង​រៀបចំ​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់់​ ​ដើម្បី​ចែក​ជូន​ពួកគាត់​ ​ហើយនិង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ផ្លូវថ្នល់​ ​ទឹក​ ​ភ្លើងអគ្គិសនី​ជាដើម​ជូន​ពួកគាត់​បន្ថែម​ទៀត​ ​ដើម្បីឲ្យ​ពួកគាត់​បាន​រស់នៅ​សមរម្យ​»​។​

​លោក​ អ៊ុន​ ​ចាន់​ដា​ ​ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ដី​ ​ត្រូវ​ខិតខំ​កសាង​លំនៅ​ដ្ឋាន​ ​និង​បង្កបង្កើនផល​ ​ដើម្បី​លើកស្ទួយ​ជីវភាព​ឲ្យបាន​ល្អ​ប្រសើរ​ ​និង​ចូលរួម​ថែរក្សា​អភិរក្ស​ប្រាសាទព្រះវិហារ​ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ​។​

​តំណាង​ប្រជាពលរដ្ឋ​ ​អ្នកស្រី​ ​សាត​ ​ញ៉េប​ ​បាន​មានប្រសាសន៍​ថា​ ​ពួកគាត់​បាន​ទទួល​ដី​ឡូ​តិ៍​ទាំងនោះ​រួចហើយ​ ​ដោយ​ពលរដ្ឋ​ខ្លះ​ទទួល​បាន​ដី​ឡូ​តិ៍​ទំហំ​ ​១០គុណ​និង១០០ម៉ែត្រ​ ​និង​ខ្លះទៀត​ ​២៥គុណ​និង៥០ម៉ែត្រ​ ​ទៅតាម​ទម្រង់ដី​។​ ​អ្នកស្រី​ថា​៖​ ​«​ពួក​ខ្ញុំ​សប្បាយចិត្ត​ដែល​មាន​ដំណោះស្រាយ​ហើយ​ទទួល​បាន​ដី​នៅកន្លែង​សមគួរ​ដើម្បី​រស់នៅ​ ​និង​សូម​អរ​គុណ​ដល់់​រាជរដ្ឋាភិបាល​ ​និង​អាជ្ញាធរ​ខេត្ត​ដែល​ខំ​ខ្នះខ្នែង​ក្នុង​ការ​ដោះស្រាយ​ ​និង​កំពុង​ដំណើរការ​រៀបចំ​ប័ណ្ណ​កម្ម​សិទ្ធិ​ដល់់​ប្រជាពលរដ្ឋ​យើងខ្ញុំ​»​។​

​អ្នកស្រី​បន្ថែម​ថា​៖​ ​«​បច្ចុប្បន្ន​ ​ពួក​ខ្ញុំ​បាន​និង​កំពុង​ធ្វើ​ឯកសារ​សាល​ប័ត្រ​នៅ​សាលាឃុំ​ស្រអែម​ ​ដើម្បី​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​រស់នៅ​តំបន់​នោះ​»​៕​

Share and Like this post

Related Posts

Previous Article

ផ្សារ​ដ៏​ទំនើប​ ​YT​ Mall​ ​គ្រោង​នឹង​បើក​នៅ​ស្ទឹងមានជ័យ​ ​ឆ្នាំក្រោយ​

Next Article

សាលាក្រុង​បិទផ្លូវ​មួយចំនួន រយៈពេល៧០​ថ្ងៃ​ ​ដើម្បី​ជួសជុល​ប្រព័ន្ធ​លូ​