សាលាក្រុង​បិទផ្លូវ​មួយចំនួន រយៈពេល៧០​ថ្ងៃ​ ​ដើម្បី​ជួសជុល​ប្រព័ន្ធ​លូ​

ម៊ំ គន្ធា / Khmer Times No Comments Share:
splash water
អ្នកបើកបរ​ទោចក្រយានយន្ដ​កំពង់ឆ្លងកាត់​ផ្លូវ​ដែលមាន​ទឹកដក់​ក្នុង​រដូវ​ភ្លៀង​ ក្នុង​រាជធានីភ្នំពេញ។ KT/Jean-Francois Perigois

​អភិបាល​រាជធានី​ភ្នំពេញ​លោក​ ​ឃួង​ ​ស្រេង​ ​បាន​ប្រកាស​ថា​ ​ផ្លូវ​មួយចំនួន​ក្នុង​ខណ្ឌ​សែនសុខ​ ​និង​ខណ្ឌមានជ័យ​ ​នឹង​ត្រូវ​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​រយៈពេល​ ​៧០​ ​ថ្ងៃ​ ​សម្រាប់​ការ​ដាក់​ប្រព័ន្ធ​លូ​ប្រអប់​មេ​ ​ដើម្បី​ដោះស្រាយ​បញ្ហា​ជន់​លិចទឹក​ភ្លៀង​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​សាលា​រាជធានី​ ​នឹង​ដាក់​ប្រព័ន្ធ​លូ​ប្រអប់​មេ​នៅ​តាមផ្លូវ​ ​៥C​ ​ដែល​ភ្ជាប់​ពី​ប្រឡាយ​ស្ទឹងមានជ័យ​ ​ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​ខាងកើត​ ​និង​ខាងត្បូង​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ជាពិសេស​ផ្លូវ​ ​២០០៤​ ​ផ្លូវ​ស​ឡា​ ​ផ្លូ​វណ័​រប៊្រិ​ត​ ​និង​ផ្លូវ​ដួង​ងៀប​”​។​

​ការ​បិទផ្លូវ​នេះ​ ​នឹង​មិន​អនុញ្ញាត​ឲ្យ​រថយន្ត​គ្រប់​ប្រភេទ​ ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​ទាំងនេះ​ ​លើកលែងតែ​ទោចក្រយាន​យន្ត​ ​ចាប់ពី​ថ្ងៃទី​ ​២៨​ ​ខែឧសភា​ ​រហូតដល់​ការសាងសង់​ត្រូវ​បាន​បញ្ចប់​ ​ដែល​នឹង​មាន​រយៈពេល​ ​៧០ថ្ងៃ​។​ ​”​

​លោក​អភិបាល​ ​បាន​ស្នើសុំ​ឱ្យ​មានការ​យោគយល់​ ​ពី​ប្រជាពលរដ្ឋ​ ​និង​អ្នកដំណើរ​។​ ​លោក​បាន​កត់សម្គាល់​ថា​ ​សាលា​រាជធានី​ភ្នំពេញ​បាន​រៀបចំ​ផ្លូវ​ជំនួស​ ​សម្រាប់​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ ​ក្នុង​កំឡុង​សាងសង់​។​

​លោក​បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា​ ​”​ខ្ញុំ​សុំ​ឱ្យ​ស្នងការ​នគរបាល​ខណ្ឌ​សែនសុខ​ ​ខណ្ឌមានជ័យ​ ​និង​មន្ទីរ​សាធារណៈ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ ​ធ្វើ​សហប្រតិបត្តិ​ការ​ ​និង​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​តាមផ្លូវ​ទាំងនោះ​ ​ដើម្បី​ជួយ​ឲ្យ​មាន​ភាព​ងាយស្រួល​ ​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​”​ ​។​

​កញ្ញា​ ​គួច​ ​ស្រីនួន​ ​អាយុ​ ​២៦ឆ្នាំ​បាន​និយាយ​ថា​ ​ផ្ទះ​របស់​នាង​ស្ថិតនៅ​ប្រហែល​ ​៥០​ ​ម៉ែត្រ​ពី​ផ្លូវ​ ​២០០៤​ ​ហើយ​តំបន់​សាងសង់​នឹង​ប៉ះពាល់​ដល់​ការ​ធ្វើដំណើរ​របស់​នាង​។​ ​ប៉ុន្តែ​នាង​រីករាយ​ដែល​ឃើញ​សាលាក្រុង​ ​ធ្វើការងារ​ដើម្បី​ដោះស្រាយ​បញ្ហា​ ​ជន់​លិចទឹក​ភ្លៀង​នៅ​តំបន់​នេះ​។​

​កញ្ញា​ ​ស្រីនួន​ ​បាន​និយាយ​ថា​ ​”​ខ្ញុំ​ត្រូវ​ជិះ​ម៉ូតូ​ដឹក​កូន​ទៅ​សាលារៀន​ ​ជា​រៀងរាល់ថ្ងៃ​កាត់តាម​បណ្តោយ​ផ្លូវ​ ​២០០៤​ ​ហើយ​វា​ពិតជា​លំបាក​ណាស់​ក្នុង​រដូវវស្សា​ ​ព្រោះ​វា​តែងតែ​ជន់​លិច​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តង​ៗ​”​ ​។​

​នាង​បាន​បន្ថែម​ទៀត​ថា​ ​ការ​បិទផ្លូវ​រយៈពេល​ ​៧០​ ​ថ្ងៃ​គឺ​មិនយូរ​ពេក​ទេ​។​

​”​ខ្ញុំ​សង្ឃឹមថា​ ​នឹង​មិន​មាន​ទឹកជន់​លិច​ដោយសារ​ភ្លៀង​ទៀត​ទេ​ ​បន្ទាប់ពី​ប្រព័ន្ធ​លូ​ប្រអប់​មេ​ ​ត្រូវ​បាន​ដំឡើង​រួចរាល់​។​ ​”​ខ្ញុំ​តែងតែ​ចំណាយ​ប្រាក់​ ​លើ​ការ​ជួសជុល​ម៉ូតូ​រនា​ពេល​រដូវវស្សា​មកដល់​”​ ​៕​

Share and Like this post

Related Posts

Previous Article

​អាជ្ញាធរ​ប្រាសាទព្រះវិហារ​ ​ចាប់ឆ្នោត​បែងចែក​ដី​ឡូតិ៍​ជូន​ប្រជាពលរដ្ឋ​១៨០​គ្រួសារ​ដើម្បី​បញ្ចប់​ទំនាស់​

Next Article

កូរ៉េ​ នឹង​ផ្ដល់​មូលិ​ធិ​បង្កើនផលិតផល​កាហ្វេ ​នៅ​ខេត្ត​​ភាគ​ឦសាន​ឆាប់​ៗ​នេះ​