ជនជាតិ​ចិន​យក​លុយ​តាម​ខ្លួន​ជិត​ ​១លាន​ដុល្លារ​ ​ម្នាក់ទៀត​ត្រូវ​បាន​ឃាត់ខ្លួន​

ជាង សុខា / Khmer Times No Comments Share:
chinese-money-smuggler
ជនជាតិ​ចិន​ ​ដែល​សង្ស័យ​ថា​នាំ​យក​លុយ​ជិត​ ​១​ ​លាន​ដុល្លារ​ក្នុង​បំណង​កខ្វក់​។​ នគរបាលជាតិ

​នគរបាល​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ពីម្សិលមិញ​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ ​ដែល​សង្ស័យ​ថា​បាន​នាំ​យក​ប្រាក់​ជិត​ ​១​ ​លាន​ដុល្លារ​អាមេរិក​ ​ចូល​មក​កម្ពុជា​។​

​យោងទៅតាម​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​ជនជាតិ​ចិន​ឈ្មោះ​ ​Liao​ ​Jingqing​ ​អាយុ​ ​៤៨ឆ្នាំ​ ​ធ្វើដំណើរ​មក​ពី​ហុងកុង​ ​ដោយ​ស្ពាយ​ប្រាក់​ចំនួន ​៨៥៥.០០០​ ​ដុល្លារ​តាម​ខ្លួន​ ​បំណង​យក​មក​ធ្វើអាជីវកម្ម​ ​ជាមួយ​ក្មួយប្រុស​នៅ​ប្រទេស​កម្ពុជា​។​

​ឥឡូវនេះ​ជនសង្ស័យ​ ​ត្រូវ​បាន​គេ​ឃុំខ្លួន​ដើម្បី​សាកសួរ​បន្ថែម​ទៀត​ ​មុន​ពេល​ដែល​មាន​ចំណាត់ការ​តាមផ្លូវ​ច្បាប់​។​ ​សមត្ថកិច្ច​បាន​និយាយ​ថា​ ​ប្រាក់​ត្រូវ​បាន​រឹបអូស​ទុកជា​ភស្តុតាង​។​

​កាលពី​ចុងខែ​មេសា​ ​ជនជាតិ​ចិន​ ​៣​ ​នាក់​ ​ត្រូវ​ចាប់ខ្លួន​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​បន្ទាប់ពី​ពួកគេ​បាន​លាង​លុយ​ជាង​ ​៣​ ​លាន​ដុល្លារ​ពី​ហុងកុង​មក​កម្ពុជា​។​ ​ពួកគេ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​៕​

Share and Like this post

Related Posts

Previous Article

កូរ៉េ​ នឹង​ផ្ដល់​មូលិ​ធិ​បង្កើនផលិតផល​កាហ្វេ ​នៅ​ខេត្ត​​ភាគ​ឦសាន​ឆាប់​ៗ​នេះ​

Next Article

​ក្រសួងបរិស្ថាន​៖​ ​គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​នៅក្នុង​ឧទ្យានជាតិ​ព្រះសីហនុ​រាម​ និង​ក្បាលឆាយ​