​ក្រសួងបរិស្ថាន​៖​ ​គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​នៅក្នុង​ឧទ្យានជាតិ​ព្រះសីហនុ​រាម​ និង​ក្បាលឆាយ​

ប៉ិច សុធារី / Khmer Times No Comments Share:
Ream-National-park-and-Kbal-Chhay
មន្ត្រី​ក្រសួង​បរិស្ថាន​ចុះទៅ​បង្ក្រាប​សំណង់​អានាធិបតេយ្យ​។ ក្រសួងបរិស្ថាន​

ភ្នំពេញ​៖​ ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​ ​បាន​ក្រើនរំលឹក​ជាថ្មី​ថា​ ​គ្មាន​ជន​ណា​ម្នាក់​មាន​សិទ្ធិ​កាន់កាប់​ដីធ្លី​ ​ទិញ​ឬ​លក់​ដីធ្លី ​នៅក្នុង​ឧទ្យានជាតិ​ព្រះសីហនុ​រាម​ ​និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ​ ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ឡើយ​ ​ដោយ​លោក​បាន​ស្នើ​ឲ្យ​ជន​ខិល​ខូ​ចប​ញ្ឈប់​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​តំបន់​នោះ​ជា​បន្ទាន់់​។​

​លោក ​នេត្រ​ ​ភក្ត្រា​ ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​បាន​មានប្រសាសន៍​នៅ​ថ្ងៃពុធ​នេះ​ថា​ ​បច្ចុប្បន្ន​នេះ​ស្រប​ពេល​ដែល​តម្លៃ​ដី​នៅ​ខេត្ត​ព្រះសីហនុ​ឡើង​ខ្ពស់​ ​មាន​មេ​ក្ខោង​មួយចំនួន​ ​បាន​បង្កើត​ជា​ក្រុម​ ​ដោយ​ជួល​ប្រជាពលរដ្ឋ​ស្លូតត្រង់​ក្នុង​មួយថ្ងៃ​ ​១០ម៉ឺន​ ​ទៅ ២០ម៉ឺន​រៀល​ ​ដើម្បី​ចូល​ទៅ​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ ​និង​ដី​ដែល​មានកម្ម​សិទ្ធិ​ស្របច្បាប់​ ​ឬ​ញុះញង់​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​រដ្ឋ​ដើម្បី​យក​លក់​ទៅ​ឲ្យ​ពួកគេ​ក្នុង​តម្លៃថោក​។​ ​ក្នុង​នោះ​ក៏​មាន​បុគ្គល​មួយចំនួន​ ​បាន​ព្យាយាម​បំពានច្បាប់​ ​ដោយ​យក​ប័ណ្ណ​កម្មសិទ្ធិ​ចាស់​នៅក្នុង​តំបន់​ក្បាលឆាយ​ដែល​ត្រូវ​បាន​រាជរដ្ឋាភិបាល​និ​រាយ​ករណ៍​កាលពី​ឆ្នាំ១៩៩៩​ ​មក​ធ្វើការ​ឈូស​ឆាយដី​ព្រៃ​ ​និង​ទាមទារ​កាន់កាប់​ដី​នោះ​ឡើយ​វិញ​ផង​ដែរ​។​

​លោក​ថា​៖​ ​«​នេះ​ជា​បទល្មើស​ដែល​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ ​ហើយ​ពលរដ្ឋ​ទាំងអស់​មិន​ត្រូវ​ចាញ់បោក​មេខ្យល់​ ​ឬ​ក្រុម​ឈ្មួញ​ទុច្ចរិត​ទាំងនោះ​ទេ​ ​ព្រោះ​ក្រសួងបរិស្ថាន​ ​បដិសេធ​មិន​ទទួលស្គាល់​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​ ​ឬ​លិខិត​លក់ដូរ​ដី​ដែល​បាន​មក​ពី​ការរុករាន​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ឡើយ​ ​ទោះជា​មានការ​ទទួលស្គាល់​ពី​ភូមិ​ឃុំ​ឬ​ស្រុក​ក៏ដោយ​»​។​

. .

​លោក​ នេត្រ​ ​ភក្ត្រា​ ​បាន​ឲ្យដឹង​ទៀត​ថា​ ​ក្រសួងបរិស្ថាន​ ​បាន​និង​កំពុង​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ ​ដើម្បី​រឹត​បន្តឹង​ច្បាប់​ ​និង​ចាត់វិធានការ​បង្ក្រាប​ចល​នា ទន្ទ្រាន​ដី​រដ្ឋ​ខុសច្បាប់​នេះ​ ​ក្នុង​នោះ​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចំពោះ​ជនល្មើស​ ​និង​មេ​ក្លោង​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​ក្នុង​ឧទ្យា​ជាតិ​ព្រះសីហនុ​រាម​ចំនួន ២នាក់​ ​និង​នៅ​តំបន់​ក្បាលឆាយ​ ​២នាក់​ ​ដែល​តុលាការ​បានសម្រេច​ផ្តន្ទា​ទោស​កាលពីដើម​ខែឧសភា​កន្លងមក​នេះ​។​ ​លោក​បញ្ជាក់​ថា​៖​ ​«​វិធានការ​ច្បាប់​នឹង​អនុវត្ត​ចំពោះ​ជនល្មើស​ដោយ​មិន​លើកលែង​ឡើយ​»​។​ ​

​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ ​ឧទ្យានជាតិ​ព្រះសីហនុ​រាម​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះរាជ​ក្រិត្យ​កាលពី​ឆ្នាំ១៩៩៣​ ​មានផ្ទៃ​ដី​ចំនួន​ ​២១០០០ហិក​តា​។​ ​ចំណែក​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ​ ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​មានផ្ទៃ​ដី​ ​៥៥២០ហិ​ក​តា​ ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​កាលពី​ឆ្នាំ២០១៦​ ​ក្នុង​គោលបំណង​ដើម្បី​ធានា​ការពារ​និង​ថែទាំ​ធនធាន​ជីវៈ​ចម្រុះ​ ​និង​ធនធាន​ធម្មជាតិ​ ​និង​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​សម្រាប់​រយៈពេល​យូរអង្វែង​ ​និង​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ ​ក៏ដូចជា​សាធារណជន​ក្នុង​ការ​រួមចំណែក​ដល់​ការគ្រប់គ្រង​ ​ការពារ​ ​និង​អភិរក្ស​ជីវៈ​ចម្រុះ​និង​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​។​

​លោក​បន្ត​ថា​ ​ក្រោយមក​ ​ក៏​មានការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ ​និង​លក់ដូរ​ដីធ្លី​ដោយ​ខុសច្បាប់​ពីសំណាក់​ក្រុម​ខិលខូច​មួយចំនួន​ ​លើ​ដី​រដ្ឋ​ទាំងនេះ​ ​ជាពិសេស​នៅ​តំបន់​ក្បាលឆាយ​ ​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩៩​ ​ត្រូវ​បាន​រាជរដ្ឋាភិបាល​និ​រា​ការណ៍​ចោល​នូវ​ប្លង់​កម្មសិទ្ធិ​ទាំងនោះ​ ​និង​បាន​ដកហូត​ដី​ទាំងអស់​នោះ​មក​ធ្វើជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ​និង​មួយចំនួន​ទៀត​ត្រូវ​បាន​ប្រគល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​វិនិយោគ​ដោយ​ស្របតាម​ច្បាប់​។​

​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ​លោក​ ឃាង​ ​ភា​រម្យ​ ​បាន​មានប្រសាសន៍​ថា​ ​បច្ចុប្បន្ន​នេះ​ ​សកម្មភាព​នៃ​ការ​ទន្រ្ទាន​ដី​រដ្ឋ​ដោយ​ខុសច្បាប់​នៅ​តំបន់​ការពារ​ទាំងពីរ​នោះ​ពីសំណាក់​ជនខិលខូច​ ​បាន​ថមថយ​ជាង​មុន​ហើយ​ ​ក្រោយពី​ក្រសួងបរិស្ថាន​ ​និង​អាជ្ញាធរ​ខេត្ត​បាន​ចុះ​ធ្វើការ​អប់រំ​ ​និង​ផ្សព្វផ្សាយ​ពី​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ ​រួម​និង​ការ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ទៅលើ​បុគ្គល​មួយចំនួន​ដែល​ទៅ​ទន្ទ្រាន​ដី​រដ្ឋ​ ​ឬ​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​អ្នកដទៃ​រួចមក​។​ ​លោក​ថា​៖​ ​«​ដូច្នេះ​ខេត្ត​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ខេត្ត​ ​និង​មក​ពី​ខេ​ត្ត​ផ្សេង​ៗ​ ​កុំ​ជឿ​លើ​ការ​ញុះញង់​របស់​បុគ្គល​មួយចំនួន​ ​ហើយក៏​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​កុំ​បញ្ជាក់​លើ​លិខិត​ទិញ​លក់​ដី​នៅ​តំបន់​ការពារ​ទាំងនោះ​ដែរ​»​។​

​កាលពីដើម​ខែឧសភា​នេះ​ ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ​បានសម្រេច​ផ្តន្ទា​ទោស​បុគ្គលិក​ស្ម័គ្រចិត្ត​សហភាព​ការងារ​កម្ពុជា​ ​និង​ពលរដ្ឋ​ម្នាក់ទៀត​ ​ឲ្យ​ជាប់ពន្ធ​នា​គារ​ចំនួន​ ​១៨ខែ​ ​ពាក់ព័ន្ធ​នឹង​បទ​រំលោភ​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​ ​និង​ញុះញង់​ប្រជាពលរដ្ឋ​រារាំង​កម្លាំង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ ​នៅ​តំបន់​ការពារ​ក្បាលឆាយ​ ​ខេត្ត​ព្រះសីហនុ​។​ ​

. .

ចំណែក​ ​បុគ្គល​ពីរ​នាក់​ទៀត​ ​ឈ្មោះ​ ​ស៊ឹប​ ​ពន្លក​ ​និង​ឈ្មោះ​ ​តាំង​ ​កែន​ ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ ​ចាប់ខ្លួន​ ​និង​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ​ ​ក្រោយពី​ពួកគេ​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ការពារ​នៅ​តំបន់​ឧទ្យានជាតិ​ព្រះសីហនុ​(​រាម​)​យក​មក​ធ្វើជា​កម្មសិទ្ធិ​៕​

Share and Like this post

Related Posts

Previous Article

ជនជាតិ​ចិន​យក​លុយ​តាម​ខ្លួន​ជិត​ ​១លាន​ដុល្លារ​ ​ម្នាក់ទៀត​ត្រូវ​បាន​ឃាត់ខ្លួន​

Next Article

​មន្ត្រី​ជំនាញ​ ​ជំរុញ​ឲ្យ​គ្រឹះស្ថាន​សិក្សា​បង្កើន​ការអនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​បរិវេណ​សាលា​