​រដ្ឋាភិបាល​ថៃ​ ​ផ្តល់​ការអប់រំ​ដោយ​ឥតគិតថ្លៃ​ ​ដល់​កូន​ពលករ​ចំណាកស្រុក​

ម៊ំ គន្ធា / Khmer Times No Comments Share:
Cambodia migration
កូនចៅ​ពលករ​ចំណាកស្រុក​កម្ពុជា​ ​ដែល​ទៅតាម​ឪពុក​ម្តាយ​ ​ដើម្បី​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។​ ​​ ទូរទស្សន៍​បាយ័ន

​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​បាន​ឲ្យដឹង​ថា​ ​រដ្ឋាភិបាល​ថៃ​នឹង​ផ្តល់​ការអប់រំ​ដោយ​ឥតគិតថ្លៃ​ ​ដល់​កូន​ៗ​ពលករ​ចំណាកស្រុក​កម្ពុជា​។​

​លោក​ ​Sompong​ ​Sravaen​ ​ស្ថាបនិក​ ​និង​ជានា​យក​នៃ​មូលនិធិ​បណ្តាញ​សិទ្ធិ​ការងារ​ ​របស់​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​ថា​ ​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​ ​នៅក្នុង​ប្រទេស​ថៃ​នឹង​ផ្តល់​ការអប់រំ​ដោយ​ឥតគិតថ្លៃ​ ​ដល់​កុមារ​ដែល​ជា​កូន​ពលករ​ចំណាកស្រុក​កម្ពុជា​។​

​លោក​ ​Sravaen​ ​បាន​ជួប​ជាមួយ​មន្ត្រី​ក្រសួងមហាផ្ទៃ​ ​ដើម្បី​ពិភាក្សា​គោលនយោបាយ​ថ្មីនេះ​។​

​រដ្ឋាភិបាល​ថៃ​ ​នឹង​ផ្តល់​ឱកាស​ដល់​កុមារ​កម្ពុជា​ ​ឲ្យ​ទទួល​បានការ​អប់រំ​ដោយ​ឥតគិតថ្លៃ​ ​បន្ទាប់ពី​រដ្ឋាភិបាល​បាន​សង្កេតឃើញ​ថា​ ​កុមារ​កម្ពុជា​ជាច្រើន​មិន​ទទួល​បានការ​អប់រំ​ ​និង​មិន​ចេះ​ភាសា​កំណើត​របស់​ពួកគេ​ ​ដោយសារតែ​ពួកគេ​ទៅតាម​ឪពុក​ម្តាយ​ ​ដែល​ទៅ​រក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ​។​ ​លោក​ ​Sravaen​ ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​តាមរយៈ​អ្នកបកប្រែ​ម្នាក់​។​

​លោក​បាន​បន្ថែម​ថា​ ​បើ​គ្មាន​ការអប់រំ​ទេ​ ​កុមារ​ងាយ​ទទួលរង​ពី​ការ​ជួញដូរ​។​

​លោក​ ​Sravaen​ ​បាន​និយាយ​ថា​ ​រដ្ឋាភិបាល​ថៃ​នឹង​ផ្តល់​ការអប់រំ​ដោយ​ឥតគិតថ្លៃ​ ​ដល់​សិស្ស​ពី​ថ្នាក់​មត្តេយ្យ​ ​រហូតដល់​ថ្នាក់​វិទ្យាល័យ​។​

​លោក​បាន​កត់សម្គាល់​ថា​ ​រដ្ឋាភិបាល​ថៃ​ ​នឹង​ផ្តល់​ការអប់រំ​ដោយ​ឥតគិតថ្លៃ​ ​ដល់​កុមារ​កម្ពុជា​ក៏ដូចជា​កុមារ​នៃ​ប្រទេស​ដទៃទៀត​ ​ដែល​ឪពុក​ម្តាយ​ជា​ពលករ​ចំណាកស្រុក​ ​ស្របច្បាប់​នៅក្នុង​ប្រទេស​ថៃ​៕​

Share and Like this post

Related Posts

Previous Article

កម្ពុជា​ប្រុងប្រយ័ត្ន​ខ្ពស់ ​ករណី​រា​ត្បាត​ជំងឺ​ប៉េស​ជ្រូក​អាហ្វ្រិកថ្មីៗទៀត នៅ​វៀតណាម​

Next Article

​ស៊ី​ម៉ាក់​ ​បោស​សំអាត​គ្រាប់​បែក​ទម្លាក់​ពី​យន្តហោះ​ ​MK82​ ​ទម្ងន់​ជាង​ ​២០០​គីឡូក្រាម​ ​ចំនួន​២គ្រាប់​