ana-air canadia-bank Silk-air nissan acleda cab-bank

​ស៊ី​ម៉ាក់​ ​បោស​សំអាត​គ្រាប់​បែក​ទម្លាក់​ពី​យន្តហោះ​ ​MK82​ ​ទម្ងន់​ជាង​ ​២០០​គីឡូក្រាម​ ​ចំនួន​២គ្រាប់​

ប៉ិច សុធារី / Khmer Times No Comments Share:
Demining-expect-working-on-US-MK82
​កម្លាំង​ជំនាញ​ជាតិផ្ទុះ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ (​ស៊ី​ម៉ាក់​)​ ​បាន​ធ្វើការ​បោសសំអាត​គ្រាប់បែក​។ ស៊ី​ម៉ាក់​

កម្លាំង​ជំនាញ​ជាតិផ្ទុះ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(​ស៊ី​ម៉ាក់​)​ ​បាន​ធ្វើការ​បោសសំអាត​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ​ ​MK82​ ​ទម្ងន់​ជាង​ ​២០០គីឡូក្រាម​ ​ចំនួន២គ្រាប់​ ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ​ទីតាំង​ពីរ​ផ្សេងគ្នា​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ​និង​ខេត្តព្រៃវែង​។​

​លោក​វិរៈ​សេនីយ៍​ត្រី​ ​ឃុត​ ​សូរិយាបុត្រ​ ​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច​ទទួលបន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់​ ​បាន​ឲ្យដឹង​កាលពី​ថ្ងៃអង្គារ​នេះ​ថា​ ​គ្រាប់បែក​ប្រភេទ​ ​MK82​ ​ទម្ងន់​ ​២៤១គីឡូក្រាម​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ ​បាន​ប្រទះឃើញ​នៅពេល​ដែល​រូប​គាត់​កំពុង​កាយដី​ជីក​ស្រះ​ ​នៅ​ចំណុច​ភូមិ​កូន​ត្រុំ​ ​ឃុំ​អូរ​ ​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​កាលពី​ថ្ងៃអាទិត្យ​។​ ​លោក​ថា​៖​ ​«​គ្រាប់បែក​មិនទាន់​ផ្ទុះ​ហ្នឹង​ ​បាន​រក​ឃើញ​ពេល​កំពុង​ជីករណ្តៅ​ស្រះ​ ​បាន​ជម្រៅ​ប្រហែល​ជាង៧ម៉ែត្រ​ ​គ្រាប់​ហ្នឹង​នៅ​ល្អ​ស្អាត​នៅឡើយ​ ​សំណាង​ហើយដែល​គាត់​ជីក​ទៅ​មិន​ប៉ះចំ​ខ្សែ​វ័ន្ត​កង្ហារ​វា​ ​កុំអី​អាច​ផ្ទុះ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​បាន​»​។​

​លោក​បន្ត​ថា​ ​ក្រោយពី​បាន​ទទួល​ព័ត៌មាន​នេះ​ ​កម្លាំង​សមត្ថកិច្ច​បាន​រាយការណ៍​ប្រាប់​ទៅ​ខាង​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់​ ​ហើយ​ខាង​ស៊ី​ម៉ាក់​ ​បាន​យក​គ្រាប់បែក​ចេញពី​ទីតាំង​នោះ​ ​កាលពី​ថ្ងៃអង្គារ​ ​ដើម្បី​យក​ទៅ​កម្ទេច​ចោល​តាម​បច្ចេកទេស​។​

​ចំណែក​ ​លោក​វិរៈ​សេនីយ៍​ទោ​ ​ឯក​ ​ស៊ានហន​ ​អធិការរង​នគរបាល​ស្រុក​ព្រះ​ស្តេច​ ​ខេត្តព្រៃវែង​ ​ក៏បាន​ឲ្យដឹង​នៅ​ថ្ងៃអង្គារ​នេះ​ដែរ​ថា​ ​នៅ​ចំនុច​ភូមិ​ព្រៃខ្លា​ ​ឃុំ​កំពង់​សឹង្ហ​ ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើ​គ្រឿងចក្រ​កាយដី​ស្រែ​នោះ​ ​ក៏បាន​ប្រទះឃើញ​គ្រាប់​ ​MK82​ ​មួយ​គ្រាប់​ប្រវែង​ ​១ម៉ែត្រ​កន្លះ​ផង​ដែរ​ ​កាលពី​សប្តាហ៍​មុន​ ​ហើយ​បច្ចុប្បន្ន​ ​មន្ត្រី​ស៊ី​ម៉ាក់​បាន​ធ្វើការ​ដោះ​បន្សាប​រួចហើយ​ ​កាលពី​ថ្ងៃម្សិលមិញ​។​ ​លោក​ថា​៖​ ​«​គ្រាប់​ហ្នឹង​វា​កប់​ក្នុង​រណ្តៅ​ជម្រៅ​ប្រហែល៤ម៉ែត្រ​ ​ទម្ងន់​អាច​ប្រហែល​ជាង ១០០ ទៅ ២០០គីឡូក្រាម​។​ ​កន្លងមក​ ​យើង​ធ្លាប់​បាន​រក​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ជាហូរហែ​ដែរ​នៅ​តំបន់​នោះ​»​។​

​យោង​តាម​របាយការណ៍​របស់​ស៊ី​ម៉ាក់​ ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ខែកុម្ភៈ​ ​បាន​ឲ្យដឹង​ថា​ ​នៅ​ឆ្នាំ២០១៨​ ​ស៊ី​ម៉ាក់​បាន​រក​ឃើញ​ ​និង​កំទេច​ចោល​នូវ​គ្រាប់មីន​ ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​ជិត​ ​៤៥៥០០គ្រាប់​ ​លើ​ផ្ទៃដី​ជិត​ ​៩០គីឡូម៉ែត្រ​ការ៉េ​ ​ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រាប់មីន​ ​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មាន​ចំនួន​ ​៥៨នាក់​៕​

Related Posts

Previous Article

​រដ្ឋាភិបាល​ថៃ​ ​ផ្តល់​ការអប់រំ​ដោយ​ឥតគិតថ្លៃ​ ​ដល់​កូន​ពលករ​ចំណាកស្រុក​

Next Article

​ឃាត់ខ្លួន​ចិន២នាក់​ ​បទ​ចាប់ជំរិត​ចិន៤នាក់​