​ឃាត់ខ្លួន​ចិន២នាក់​ ​បទ​ចាប់ជំរិត​ចិន៤នាក់​

Khmer Times No Comments Share:
Chinese-national
សម្មត្ថ​កិច្ច​ចាប់ខ្លួន​ជនជាតិ​ចិន​ ​២នាក់​ ​ពី​បទ​បង្ខាំង​មនុស្ស​ ​៤នាក់​ ​ខុសច្បាប់​នៅ​ក្រុង​ប៉ោយប៉ែត​។​ ​ CEN

តុលាការខេត្ត​បន្ទាយមានជ័យ​បាន​ចោទប្រកាន់​ជនជាតិ​ចិន​ ​២​ ​នាក់​ពី​បទ​ចាប់​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា​ ​៤​ ​នាក់​ដែល​ជំពាក់បំណុល​ល្បែង​។​

​លោក​ ​ស៊ី​ត​ ​ឡា​ ​មន្ត្រី​នគរបាល​បាន​បញ្ជាក់​ថា​ ​ជនជាប់ចោទ​ពីរ​នាក់​គឺ​ ​Wang​ ​Dao​ ​Dong​ ​អាយុ​ ​៤៩​ ​ឆ្នាំ​ ​និង​លោក​ ​Jiang​ ​Feng​ ​អាយុ​ ​៣៧​ ​ឆ្នាំ​ដែល​ទាំងពីរ​នាក់​នេះ​ ​ជា​អ្នករក​ស៊ី​ចងការប្រាក់​ខុសច្បាប់​ ​និង​ជា​បុគ្គលិក​ធ្វើការ​នៅ​កាស៊ីណូ​ ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ ​នៅ​ក្រុង​ប៉ោយប៉ែត​។​

​លោក​ ​ស៊ី​ត​ ​ឡា​ ​បាន​និយាយ​ថា​ ​ពួកគេ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​នៅ​ថ្ងៃនេះ​ ​ពី​បទ​ឃុំឃាំង​មនុស្ស​ដោយ​ខុសច្បាប់​ ​ហើយ​បាន​បន្ថែម​ថា​ ​ពួកគេ​ត្រូវ​ប្រឈមមុខនឹង​ការ​ជាប់ពន្ធ​នា​គារ​ ​៥​ ​ឆ្នាំ​ប្រសិនបើ​ពួកគេ​ត្រូវ​បាន​ផ្តន្ទា​ទោស​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​”​ពួកគេ​ត្រូវ​បាន​ចោទសួរ​ ​ដោយ​ចៅក្រម​ស៊ើបអង្កេត​ ​នៅ​តុលាការខេត្ត​”​ ​។​ ​បន្ទាប់មក​ពួកគេ​នឹង​ត្រូវ​បញ្ជូន​ទៅ​ពន្ធនាគារ​ ​រង់ចាំ​សវនាការ​»​។​

​លោក​ ​ស៊ី​ត​ ​ឡា​ ​បាន​និយាយ​ថា​ ​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ម៉ោង​ ​៤​ ​រសៀល​ពី​ថ្ងៃអាទិត្យ​ ​នៅផ្ទះ​ជួល​មួយ​ក្នុង​ ​សង្កាត់​ប៉ោយប៉ែត​ ​ក្រុង​ប៉ោយប៉ែត​ ​បន្ទាប់ពី​មន្ត្រី​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ ​បាន​វាយឆ្មក់​ផ្ទះ​របស់​ពួកគេ​ដើម្បី​រំដោះ​ចំណាប់ខ្មាំង​៕​

Share and Like this post

Related Posts

Previous Article

​ស៊ី​ម៉ាក់​ ​បោស​សំអាត​គ្រាប់​បែក​ទម្លាក់​ពី​យន្តហោះ​ ​MK82​ ​ទម្ងន់​ជាង​ ​២០០​គីឡូក្រាម​ ​ចំនួន​២គ្រាប់​

Next Article

ក្រសួង​កសិកម្ម​៖ ស្រូវពូជ​ ​Japonica​ ​ទទួលផល​ទ្វេដង​ ​នៃ​ពូជស្រូវ​ដាំ​នៅ​ប្រទេស​កម្ពុជា​